សំរាប់អ្នកដែល ចូលចិត្ត ខាត់ស្បែក

សំរាប់អ្នកដែល ចូលចិត្ត ខាត់ស្បែក គួរតែអាន អត្ថបទនេះ ដើម្បីដឹងពី របៀបធ្វើ ថ្នាំខាត់ស្បែក ធម្មជាតិ ដែលមិនប៉ះពាល់ ដល់ស្បែក….

ស្ត្រីភាគច្រើនចូលចិត្ត ខាត់ស្បែកណាស់។ ការខាត់ស្បែកគឺជាវិធីដ៏ល្អ ដែលអាចជួយជំរះធូលីកខ្វក់ ដែលជាប់នៅលើស្បែក ដោយផ្តល់អោយស្បែកនូវពន្លឺភ្លឺថ្លា ប៉ុន្តែប្រសិនបើអ្នកជ្រើសរើស ផលិតផលដែលផ្សំឡើងពីគីមី ច្រើនហួសកំរិត វាអាចធ្វើអោយប៉ះពាល់ដល់ស្បែករបស់អ្នកវិញ។ ដូច្នេះហើយដើម្បីរក្សាបាននូវភាពស្រស់ស្អាត និង ចំណេញប្រាក់ អ្នកគួរតែជ្រើសរើសយកវិធីធម្មជាតិដែលមានដូចខាងក្រោមនេះ៖

គ្រឿងផ្សំ៖
– ស្ករត្នោតយកប្រភេទគ្រាប់ៗដូចស្ករស ១/២ ពែង
– ប្រេងដូង ១/២ ពែង
– អំបិលគ្រួស ១/៤ ពែង
– ទឹកឃ្មុំ ២ ស្លាបព្រាបាយ
– ប្រេងអូលីវ រឺប្រេងធម្មជាតិដទៃទៀតដែលអ្នកចូលចិត្ត ៥-១០ តំណក់

វិធីធ្វើ៖
– យកចានគោមមួយ លាយស្ករត្នោត និង ប្រេងដូងចូលគ្នា រួចបន្ថែមអំបិល និង ទឹកឃ្មុំ ច្របល់បញ្ជូលគ្នា សឹមបន្ថែមប្រេងអូលីវចូល ហើយច្របល់បន្តទៀត។ ដុសវាទៅលើស្បែករបស់អ្នក ដើម្បីជំរុះកោសិកាស្បែកងាប់ ដោយផ្តល់មកវិញនូវស្បែកភ្លឺរលោង៕

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *