អ្នក​ឌីហ្សាញ​ពីរ​នាក់ បង្កើត​គំរូ iPhone 7 ​យ៉ាង​ស្អាត​អស្ចារ្យ​អម​ដោយ​បច្ចេកវិទ្យា​សាកថ្ម​ wireless (មាន​វីដេអូ)

ក្នុង​សម័យ​បច្ចេកវិទ្យា​ជឿនលឿន​សព្វថ្ងៃ ផ្នែក​ឌីហ្សាញ​គឺ​ត្រូវ​បាន​គេ​មើល​ធ្ងន់ ព្រោះ​មនុស្ស​តែង​ស្វែងរក​អ្វី​ដែល​ទាន់សម័យ ឡូយ​ឆាយ​សម្រាប់​ខ្លួន។ ចំណែក​កំពូល​ទូរស័ព្ទ​មាន​តែ​មួយ​ម៉ូត​របស់​ក្រុមហ៊ុន Apple ត្រូវ​បាន​គេ​ឱ្យ​តម្លៃ​ទៅ​លើ​រចនាបថ​ទាន់សម័យ​មួយ​ក្នុង​ចំណោម​កំពូល​ទូរស័ព្ទ​ទំនើបៗ​នានា។

ទូរស័ព្ទ​ជំនាន់​បន្ទាប់​ទៀត​របស់​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​អាមេរិក​នេះ នឹង​មាន​ឈ្មោះ iPhone 6S ដែល​នឹង​ត្រូវ​ប្រកាស​ចេញ​អំឡុង​ខែ​កញ្ញា បើ​យោង​តាម​របាយការណ៍​កន្លង​ទៅ។ ចំណែក​ពេល​នេះ ក្រុម​អ្នក​ឌីហ្សាញ​បាន​បង្ហាញ​ស្នាដៃ​យ៉ាង​មាន​សមត្ថភាព​ក្នុង​ការ​បង្កើត​គំរូ​កំពូល​ទូរស័ព្ទ iPhone 6S នេះ។ ចង់​ដឹង​ថា តើ​ស្អាត​ទាន់សម័យ​យ៉ាងណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

គេ​សង្កេត​ឃើញ​ទម្លាប់​ជា​ធម្មតា​របស់​ក្រុមហ៊ុន Apple គឺ នឹង​ធ្វើការ​ឌីហ្សាញ​ទូរស័ព្ទ iPhone ជំនាន់​ក្រោយៗ​ជាមួយ​រូបរាង​ថ្មី​ប្លែក​គ្នា​ជា​រៀងរាល់ ២ឆ្នាំ​ម្ដង ដូច្នេះ​គេ​រំពឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៦ ក្រោយ​នេះ ទូរស័ព្ទ iPhone 7 នឹង​មាន​រចនាបថ​ថ្មី​ប្លែក​ជាង iPhone ដែល​បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​កន្លង​មក។

យ៉ាងណា ​ខាង​លើ​នេះ គឺ​ជា​រចនាបថ​គំរូ​របស់ iPhone 6S នៅ​ឡើយ ប៉ុន្តែ​មាន​លក្ខណៈ​ពិសេស​ស្អាត​គួរ​ឱ្យ​ទាក់ទាញ ដែល​ជា​ស្នាដៃ​របស់​អ្នក​ឌីហ្សាញ​ពីរ​រូប​គឺ Ivo Marić និង Tomislav Rastovac។ គេ​រំពឹង​ថា iPhone 7 ដែល​ចេញ​ឆ្នាំ​ក្រោយ នឹង​បំពាក់​បច្ចេកវិទ្យា​សាកថ្ម​ឥត​ខ្សែ (wireless charger)៕

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *