របៀបញ៉ិចមុន ដែលមានសុវត្ថិភាព
នៅពេលដែលឃើញមុនលើមុខ មនុស្សគ្រប់រូប សុទ្ធតែចង់កម្ចាត់វាចេញជានិច្ច ដូចនេះ គួរតែធ្វើដូចម្តេចទៅ ទើបអាចញ៉ិចវាចេញ ដោយមិនបន្សល់ទុកស្នាមផ្សេងៗ?
1. មុនពេលដែលអ្នកញ៉ិច អ្នកត្រូវតែលាងដៃអ្នក ជាមួយសាប៊ូឱ្យស្អាតជាមុនសិន ដើម្បីកុំឱ្យមេរោគផ្សេងៗ ចូលទៅក្នុងស្បែក តាមដៃរបស់អ្នក ដែលធ្វើឱ្យមានស្នាម។
2. អ្នកអាចយកសម្លី ទៅជ្រលក់ទឹក ដែលអ្នកយកមកលាបលើស្បែកអ្នកឱ្យទន់ យកមកលាបលើមុន បន្ទាប់មក ទើបញ៉ិចវា នោះវានឹងមិនប៉ះពាល់ ដល់ស្បែកជុំវិញឡើយ ហើយងាយស្រួលញ៉ិចទៀតផង។
3. អ្នកត្រូវតែយកក្រដាសជូតមាត់ រុំដៃអ្នកសិន ទើបញ៉ិច ហើយក្រដាសជូតមាត់នេះ ត្រូវយកសន្លឹកទី ២ ទើបល្អ ព្រោះសន្លឹកទីមួយ អាចមានមេរោគផ្សេងៗ ជាហេតុអាចធ្វើឱ្យអ្នកមានស្នាមលើមុខ។
4. ក្រោយពេលដែលអ្នកញ៉ិចរួច អ្នកអាចយកទឹកអំបិល មកលាងបាន ដើម្បីកុំឱ្យវាក្លាយ ហើយវាក៏អាចបាត់ស្នាមក្រហមបានខ្លះដែរ៕