សាច់មាន់ដូងអាំង

តើប្រិយមិត្ត​ ធ្លាប់ធ្វើនឹងសាករសជាតិ សាច់មាន់ដូងអាំង​ ហើយឬ​នៅ? នេះ​គឺជា​អាហារ​ប្លែកមួយ​មុខ​ទៀត​ដែល យើងនឹង​លើក​យក​មក​បង្ហាញ​នៅ​ថ្ងៃនេះ។ ដូច្នេះកុំឲ្យខាត​ពេល​យូរ​សូម​អនុវត្ត​ទាំងអស៉គ្នា​ដូចខាងក្រោម៖

វិធីធ្វើ៖
១. ប្រលាក់សាច់​មាន់​ជាមួយ​ម្រេចបុក អំបិល ស្ករស ប្រេងខ្យង (បើគ្មាន​ប្រេងខ្យង ដាក់​ទឹកត្រី) ម្សៅឆា និង រមៀត ទុកចោលប្រហែល ១៥នាទី។
២. ដោត​សាច់​មាន់ រៀប​ជា​បន្ទះៗ ក្នុង​ចង្កាក់
៣. កោស​ដូង​ចាស់ ជាសរសៃៗ
៤. យក​សាច់មាន់ទៅផ្តិត​សង្កត់នឹង​សរសៃ​ដូង អោយជាប់​ល្អ ហើយ​យក​ទៅអាំង​អោយឆ្អិន។
៥. បរិភោគ​ជាមួយ​ជ្រក់​ល្ហុង ឬ ជ្រក់​ត្រសក់​ជូរអែម៕

ប្រភព www.mungkulkar.com

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *