វិធីធ្វើ​ជ្រក់ល្ហុង​ឲ្យមាន​រសជាតិឆ្ងាញ់

ដើម្បី​ឲ្យ​​ ជ្រក់​ល្ហុង ​​មាន​រស​ជាតិកាន់​តែ​​ឆ្ងាញ់​ ប្រិយមិត្ត​ត្រូវ​​ដឹង​​ពីវិធី​​ធ្វើ និង​គ្រឿង​ផ្សំ​​សម្រាប់លាយ​បញ្ចូលគ្នាឲបាន​​
គ្រប់​មុខ។ ដូច្នោះ​​កុំចាំ​យូរ​ សូម​អនុវត្ត​ទាំង​អស់គ្នា​​ដូច​ខាង​ក្រោម៖

+ គ្រឿងផ្សំ
– ​ល្ហុង​ ៣០០ក្រាម ឈូសជាសសៃ
– ត្រសក់ ២-៣ផ្លែចិតជាចង្វាមូល
– ការ៉ុត ១មើមឈូសជាសសៃ
– ខ្ញី ១ដុំ​ចិតជាបន្ទះ​ស្តើង
– ខ្ទឹមក្រហម ១ដុំធំចិតជាបន្ទះ​ស្តើង
– អំបិល ១ស្លាបព្រាបាយ
– ទឹកខ្មេះ ៣-៥ស្លាបព្រាបាយ
– ខ្ទឹមស ៥កំពឹសចិញ្រ្ចាំ
-​ ស្ករស ៣ស្លាបព្រាបាយ
– ម្សៅស៊ុបមាន់ កន្លះស្លាបព្រាបាយ

+ វិធីធ្វើ
១. មុន​ដំបូង​យក​ល្ហុង​ ការ៉ុត និងអំបិល (ទុកបន្តិច) មកច្របល់​ចូល​គ្នា​ រួច​ទុក៥នាទី។
២. ៥នាទី​ក្រោយ​មក​យក​វា​មក​លាងទឹក រួច​ហើយ​ពូត​ឲ្យអស់​ទឹក។
៣. បន្ទាប់​មក​យក​វា​មក​លាយ​ជា​មួយ​ ខ្ញី, ត្រសក់, ខ្ទឹមក្រហម, ខ្ទឹមស, ស្ករស, ម្សៅស៊ុបមាន់ និង​អំបិល​ដែល​នៅសល់​
រួច​ហើយ​ច្របល់​ចូល​គ្នា។
៤. បន្ទាប់​មក​ទៀត​ដាក់​ទឹក​ខ្មេះចូល​រួច​​​ច្របល់​ម្តង​ទៀតឲ្យ​បាន​សព្វ​រួច​ ភ្លក់​មើល បើរស្ទើរ​រស់ជាតិណាមួយអាច​​បន្ថែម
​​តាម​តា​ចូល​ចិត្ត​៕

ប្រភព៖ www.mungkulkar.com

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *