គួរថែសម្ផស្សបែបណា មុនចូលគេលជារៀងរាល់ថ្ងៃ?

អ្នក​អាច​អនុវត្ត តាម​វិធី​ខាងក្រោម ដើម្បី​រក្សា​សម្ជស្ស​អ្នក​ឱ្យ​គង់វង់​។ តើ​មាន​វិធី​អ្វីខ្លះ​?

1.​ ​អ្នក​អាច​ងូតទឹ​កក្តៅ មុន​ពេល​គេង ដើម្បី​សម្អាតខ្លួន​ឱ្យ​ស្អាត និង​រក្សា​ស្បែក ដ៏​ទន់រ​បស់​អ្នក​បាន​។​
2.​ ​អ្នក​អាច​ផឹក​ទឹកដោះគោ​មួយ​កែវ មុន​ពេល​គេង ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​អ្នក ឱ្យ​គេង​លក់​ស្រួល​ទេ ថែម​ទាំង​ល្អ ចំពោះ​ស្បែក​អ្នក​ទៀតផង​។​
3.​ ​មុន​ពេល​គេង អ្នក​ត្រូវ​តែ​លាង​ម្សៅ លើ​មុខ​អ្នក​ឱ្យ​អស់ ព្រោះ​បើ​អ្នក​ទុក​ដល់​ព្រឹក នោះ​មុខ​អ្នកនឹង​ចប់​ហើយ វា​នឹង​បំផ្លាញ​ខ្លាំងណាស់​។​
4.​ ​បើ​មុខ​អ្នក​ខ្លាញ់ អ្នក​ត្រូវ​តែ​សម្អាត​ចេញ​ឱ្យអស់ បើ​ពុំ​ដូច្នោះ​ទេ មុខ​អ្នកនឹង​ឡើង​មុន ជា​មិនខានឡើយ​។​
5.​ ​អ្នក​អាច​យក​ថង់​តែ ទៅ​ត្រាំ​ក្នុង​ទឹក បន្ទាប់មក យកមក​ដាក់​លើ​ភ្នែក ចំនួន ១០ នាទី នោះ​វា​អាច​ការពារ​ស្បែក នៅ​ជុំវិញ​ភ្នែក​អ្នក​បាន​។​
6.​ ​អ្នក​ត្រូវ​តែ​សម្អាត​មុខ​អ្នក ឱ្យ​ស្អាត​មុន​ពេល​គេង ហើយ​អ្នក​អាច​ប្រើ​ផលិតផល ការពារ​ស្បែក​ផ្សេងៗ ដើម្បី​លាប ហើយ​ធ្វើការ​ម៉ាស្សា នោះ​ស្បែក​អ្នក នឹង​រក្សា​បាន​នៅ​ក្មេង​ជា​និច្ច​៕

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *