ព្យាបាលស្នាមអុជខ្មៅ ដោយមិនចាំបាច់ ចំណាយប្រាក់ច្រើន

ស្នាមអុជខ្មៅអាច ប៉ះពាល់ដល់សម្រស់របស់អ្នក ជាពិសេសមនុស្សស្រី ព្រោះថាការ make up មិនអាចបិតបាំងបានគ្រប់ពេលនោះទេ​។ មានកត្តាជាច្រើនដែលនាំអោយមានស្នាមអុជខ្មៅដូចជា​ កង្វះជាតិវីតាមីន, មានផ្ទៃពោះ, អ័រម៉ូនមិនមានតុល្យភាព, ប៉ះពាល់កំដៅព្រះអាទិត្យខ្លាំងពេក ជាដើម ។ ប៉ុន្តែអ្នកអាចបំបាត់វាបានដោយ គ្រាន់តែប្រើវិធីងាយៗទាំងនេះ ៖
១. ទឹកក្រូចឆ្មារ
ច្របាច់ទឹកក្រូចឆ្មារដាក់លើសំលី ហើយជូតទៅលើមុខរបស់អ្នក ។ ទុកចោលអោយវាជ្រាបចូលស្បែក មួយសន្ទុះធំ សឹមលាងចេញ ។ ធ្វើវារយៈពេល ១៤​ ថ្ងៃ ។ ប្រសិនបើស្បែករបស់អ្នកងាយរងប្រតិកម្មគួរតែលាយទឹកក្រូចឆ្មារជាមួយទឹកឃ្មុំ ។ ត្រូវប្រាកដថារាល់ពេលដែលអ្នកប្រើវិធីមួយនេះហើយ មិនត្រូវនឹងកំដៅថ្ងៃ ជាការល្អធ្វើនៅពេលយប់មុនពេលចូលគេង ។

២. ម្សៅធញ្ញាជាតិ (Oat)
លាយទឹកក្រូចឆ្មារ​​ ៤ ស្លាបព្រាបាយ ជាមួយម្សៅធញ្ញាជាតិ កន្លះពែង ។ កូរវាចូលគ្នា ទាល់តែចូលសាច់តែមួយ ។ ដុសវាថ្នមៗទៅលើស្នាមអុជខ្មៅ ម្តង រឺពីរដងក្នុងមួយសប្តាហ៍ ។ លាងសំអាតចេញបន្ទាប់ពីដុសរួច ។

៣. ដំឡូងបារាំង
ចិតដំឡូងបារាំងស្តើងៗ រួចលាបវាទៅលើស្នាមអុជខ្មៅដោយផ្ទាល់ ។ ទុកចោល ៣០ នាទី ធ្វើវាពីរដងក្នុងមួយសប្តាហ៍ ។

ជ្រើសរើសវិធីមួយណាក៏បាន ដែលអ្នកគិតថាងាយស្រួល ៕


Facebook Comments

You may also like...