ដំណោះស្រាយនៅផ្ទះ ដែលមានប្រសិទ្ធភាព សំរាប់បញ្ហា ក្រពះមានជាតិហ្គាសច្រើន

បញ្ហាក្រពះមានជាតិហ្គាសច្រើន អាចបណ្តាលមកពី ការសេបគ្រឿងស្រវឹង ច្រើនហួសកំរិត, ការញុំាអាហារដែលមាន ជាតិហឹលខ្លាំងពេក,​ ការទំពារអាហារ មិនបានត្រឹមត្រូវ, មានអារម្មណ៍តានតឹង និង ធុញថប់ពេក, ដំណើរខុសប្រក្រតីនៃពោះវៀន, បញ្ហាការរំលាយអាហារ ជាដើម ។ រោគសញ្ញានៃការឡើង ជាតិហ្គាសនៅក្នុង ក្រពះមានដូចជា អណ្តាតមានពណ៌សៗ, ហើមពោះ, ភើ, ខ្យល់ដង្ហើមមានក្លិនមិនល្អ, កង្វះនៃការចង់ញុំាអាហារ និង ការហើមឆ្អល់ក្នុងពោះជាដើម ។ អ្នកអាចដោះស្រាយបញ្ហាទាំងនេះបាន ដោយការប្រើរូបមន្តធម្មជាតិដូចខាងក្រោម ៖

១.​ ស្លឹករមៀត
ស្លឹករមៀត គឺជាដំណោះស្រាយដ៏ល្អបំផុត សំរាប់បញ្ហាមានជាតិហ្គាសនៅក្នុងក្រពះ ។ យកស្លឹករមៀត ២-៣ សន្លឹក លាងអោយបានស្អាតល្អ រួចហានវាអោយល្អិត លាយជាមួយទឹកដោះគោ ។ ញុំាវាមួយថ្ងៃមួយកែវ ។

២. ស្លឹកត្របែក

យកស្លឹកត្របែក មួយក្តាប់លាងទឹកអោយស្អាត ។ រួចហើយយកវាទៅស្ងោរក្នុងទឹក ។ ពេលដែលវាពុះហើយ យកស្លឹកចេញ រួចផឹកទឹក ។ ផឹកវាមួយថ្ងៃមួយកែវ ។

៣. ទឹកដំឡូងបារាំង
កិនដំឡូងបារាំងមួយផ្លែ ច្រោះយកទឹកវា ។ ផឹកកន្លះពែង មុនពេលញុំាបាយ ។ អនុវត្តន៍វា ៣​ ដងក្នុងមួយថ្ងៃ ។

៤. ខ្ញី
ទំពារខ្ញីមួយកូនដុំ ក្រោយពេលបាយរួច ។ អ្នកក៏អាចធ្វើជាតែខ្ញី ។ ញុំាវា​ ២-៣​ ដងក្នុងមួយថ្ងៃ ដើម្បីកំចាត់ជាតិហ្គាសនៅក្នុងក្រពះ ។ 

ជ្រើសរើសវិធីមួយណា ដែលអ្នកគិតថាងាយស្រួលសំរាប់អ្នក ៕

Facebook Comments

You may also like...