ពិតឬ មានស្នេហា មានអត្ថប្រយោជន៍ដល់ម្លឹងផង?

គ្មាន​អ្វី​ស្ងៀមស្ងាត់​ដូចជា​អារម្មណ៍​នៃ​ការ​មាន​ស្នេហា​ឡើយ​។ អំណះអំណាង ​បាន​បង្ហាញ​អោយដឹងថា អារម្មណ៍​នៃ​ភាព​ស្រស់ត្រកាល និង​សប្បាយ​ចិត្ត​ជួយ​ជម្រុញ ​អោយ​រាងកាយ​មាន​សុខភាព​ល្អ ហើយ​សុខភាព​ទាំងមូល​ក៏​ល្អ​ដូច​គ្នា​ដែរ​។ ខាងក្រោម ​នេះ​គឺជា​ហេតុផល​ប្រាំ​យ៉ាង​ដែល​គួរ​មាន​ស្នេហា​។​

១. ព្យាបាល​បេះដូង​ដែលរ​បួស​
​វា​គឺជា​រឿង​ឆ្ងល់​បន្តិចបន្តួច​ដែល​ថា​ហេតុអ្វី​បានជា​យើង​មាន​ ជាប់ពាក់ព័ន្ធនឹងសេចក្តីស្នេហាជាមួយ​បេះដូង ព្រោះ​ការ​មាន​ស្នេហា​ត្រូវបាន​គេ​រកឃើញ​ថា វា​ជួយ​ផ្តល់នូវ​អត្ថប្រយោជន៍​យ៉ាងខ្លាំង​ដល់​សុខភាព​បេះដូង​តែម្តង​។ ការសិក្សា​មួយ​នៅឯ​សាកលវិទ្យាល័យ Pittsburgh ក្នុង​សហរដ្ឋអាមេរិក​បានរ​ក​ឃើញថា ស្ត្រី​ដែល ​សប្បាយចិត្ត​នឹង​អាពាហ៍ពិពាហ៍​ពួកគេ ឃើញ​ថា​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង ។

សរសៃឈាម​ច្រើនជាង​អ្នក​ដែល​មាន​ទំនាក់ទំនង​ស្នេហា​ដែល​ពោរពេញ​ទៅដោយ ​ភាព​តានតឹង​។ ការស្រាវជ្រាវ​ផ្សេងៗ​ទៀត​ក៏​បាន​បញ្ជាក់​ដែរ​ថា អ្នក​ដែល​រស់នៅ​ក្នុង ទំនាក់ទំនង​ស្នេហា​ដែល​សប្បាយចិត្ត​ទំនងជា​អាច​មាន​ជីវិត​រស់​នៅ​ក្រោយ​ពេល​ វះកាត់ ជំងឺ​បេះដូង​រហូតដល់ ៣​ដង និង​មិន​ងាយ​មាន​បញ្ហា​ផ្លូវចិត្ត​ដែល​ប៉ះពាល់​កម្រិ​តកូឡេ​ស្តេ​រ៉ុល​ក្នុង ​ឈាមឡើយ​។​

២. ពង្រឹង​ដល់​សុខភាព​ផ្លូវចិត្ត​
​តើ​អ្នក​ចង់​បំបាត់​នូវ​អារម្មណ៍​ឯកោ​ដែរ​ទេ​? ដូច្នេះ​ចូរ​មាន​សេចក្តីស្រឡាញ់​ក្នុង​ខ្លួន​។ ការស្រាវជ្រាវ​នៅ​ប្រទេស​ញ៉ូ​ហ្ស៊ី​លែន​បានបង្ហាញ​អោយដឹងថា អ្នក​ដែល​មាន ​ទំនាក់ទំនង​ស្នេហា​រយៈពេល​យូរ​ជាង ៥​ឆ្នាំ ទំនងជា​មិន​សូវ​មាន​បញ្ហា​បាក់​ទឹកចិត្ត ​ឡើយ​។ អ្នកឯកទេស​ជាច្រើន​ជឿជាក់ថា ទំនាក់ទំនង និង​អារម្មណ៍​នៃ​ការ​ទាក់​ទង​ដែល​ផ្តល់​អោយ​នោះ​នឹង​ជួយ​កំចាត់​ចោល​នូវ​ អារម្មណ៍​នៃ​ភាព​ឯកោ និង​ការរស់នៅ​ដាច់​ឆ្ងាយពី​គេ​។​

៣. បញ្ចុះ​សម្ពាធ​ឈាម​

​បើ​យោង​ទៅ​តាម​ការស្រាវជ្រាវ​សហរដ្ឋអាមេរិក​បាន​អោយ​ដឹងថា ការ​ឪ​ប​គ្នា​ជាមួយ ដៃគូ​រយៈពេល​យូរ ក្រោយ​មក​និយាយ​គ្នា ១០​នាទី​ទៀត​អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម និង​បង្កើន​កម្រិត​អ័រម៉ូន Oxytocin ដែល​ជា​អ័រម៉ូន​បន្ធូរ​អារម្មណ៍ បាន​យ៉ាង​អស្ចារ្យ​។​

៤. នៅ​ក្មេង​ជានិច្ច​
​សេចក្តីស្នេហា និង​ការ​រួមភេទ​ត្រូវបាន​គេ​រកឃើញ​ថា ជា​សមាសធាតុ​ជួយ​អោយ​រូបរាង​ខាង​ក្រៅ​របស់​យើង​នៅ​តែ​មើលទៅ​ដូច​យុវវ័យ​ដដែល ​។ ការស្រាវជ្រាវ​បានបញ្ជាក់​ថា ស្ត្រី​ដែល​រួមភេទ​ចាប់ពី​បួន​ដង​ឡើងទៅ​ក្នុង​មួយ​សប្តាហ៍ អាច​ជួយ​អោយ​ពួកគេ​ក្មេងជាង ​មុន ១០​ឆ្នាំ​ឯណោះ​។ ការ​រួមភេទ​មិន​គ្រាន់តែ​មាន​ឥទ្ធិពល​យ៉ាង​អស្ចារ្យចំពោះ​រាងកាយ ​និង​ផ្លូវចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តណ្ហា​នៅលើ​គ្រែ​មាន​ទំនាក់ទំនងធ្វើអោយ​មនុស្ស​យើង​យល់​ថា ​រាងកាយ​នៅពេលនោះ​គឺ​ស្អាត​តែម្តង ដែល​ជាហេតុ​នាំ​អោយ​ភ្ញោ​ចដ​ល់​អ័រម៉ូន​ជម្រុញដល់​ភាព​ក្មេង​ជាង​វ័យ និង​ឆ្លើយតបបាន​យ៉ាង​ល្អ​ទៀតផង​។​

៥. ប្រឆាំង​នឹង​ជំងឺ​មហារីក​ក្រពេញ​អូ​វ៉ែ​
​ការស្រាវជ្រាវ​បានអោយដឹងថា អ្នក​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​ដែល​មាន​ភាពសប្បាយ​រីករាយ​នឹង​ទំនាក់ទំនង​ ស្នេហា​របស់​ខ្លួន ព្រមទាំង​មាន​អារម្មណ៍​នៃ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ផ្សេងៗ​ទៀត​យ៉ាង​ ខ្លាំងក្លា ឃើញ​ថា​ធ្វើអោយ​កោសិការ​មាន​សកម្មភាព កាន់តែខ្លាំង ជាពិសេស​នៅ​កន្លែង​ដែល​ជា​ដុំ​សាច់​មហារីក​នោះ​តែម្តង ដែល​ធម្មតា​ធ្លាប់តែ​មិនសូវ​មាន​ទេ​៕

ប្រភព៖ health

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *