ហេតុផល​ចំនួន​ ៤​ នេះ​បញ្ជាក់​ថា ហេតុអ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​បាក់ទឹកចិត្ត?​

ហេតុផល​ចំនួន​ ៤​ នេះ​បញ្ជាក់​ថា ហេតុអ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​បាក់ទឹកចិត្ត?​ salon.com 

មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ចង់​សម្រេច​តាម​សេចក្ដីប្រាថ្នា​របស់​ខ្លួន​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ វា​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ព្រោះ​គ្រាន់តែ​មាន​ចិត្ត​ចង់​បាន មិន​គ្រប់គ្រង​ឡើយ​ ពោល​គឺ​​ត្រូវការ​សកម្មភាព និង ការ​តាំងចិត្ត​ជាច្រើន​ទៀត​។ ដោយសារតែ​បែបនេះ​ហើយ បាន​ជា​មនុស្ស​ជាច្រើន​បាន​សម្រេចចិត្ត​បោះបង់​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ទាំង​ខកចិត្ត​បំផុត​ ឬ អាច​និយាយ​បាន​ថា ​លែង​មាន​ទឹកចិត្ត​ធ្វើ​ទៀត​ហើយ​។

ខាង​ក្រោម​នេះ​ គឺ​ជា​ឧបសគ្គ​មួយ​ចំនួន​ដែល​បំបាក់​ទឹកចិត្ត​អ្នក​មិន​ឲ្យ​បន្ត​ការងារ​​ដើម្បី​សម្រេច​គោលដៅ​៖

១)​​ដើរ​លើ​ផ្លូវ​មិន​ប្រាកដប្រជា​
​អ្នក​ខ្លះ​តែង​គិត​ចង់​ធ្វើ​នេះ​ធ្វើ​នោះ​មិន​ចេះ​ចប់ ​ប៉ុន្តែ​មិនដែល​ធ្វើអ្វី​ឲ្យ​បាន​សម្រេច​ម្តង​ណា​ឡើយ​ពោល​​គឺ​ធ្វើ​បាន​បន្តិច​ក៏​ឈប់ ក្រោយមក​ក៏​ចាប់​ផ្តើម​វិញ បន្តិច​ក្រោយ​ទៀត​មក​ក៏​ឈប់​ធ្វើ​ទៀត​។ ​ពេល​និយាយ​ហាក់ដូចជា​ ងាយ​ខ្លាំង​ណាស់​​ប៉ុន្តែ​ពេល​ចេញ​សកម្មភាព​វិញ គឺ​និយាយ​មិន​ចេញ​តែម្តង។​

​នេះ​គឺជា​ ដំណើរ​មិន​ច្បាស់លាស់ ឬ មិន​ប្រាកដប្រជា​​មួយ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិនអាច​​ឈាន​ដល់​ចំណុច​ដែល​ចង់បាន​។ ​នេះ​គឺជា​ការ​ពិត​មួយ​ ​ដែល​​មនុស្ស​ភាគច្រើន​ជួបប្រទះ​ ធ្វើ​ឲ្យ​ពួកគេ​មិនអាច​រក្សា​កម្លាំងចិត្ត​ ​​ដើម្បី​បន្តការងារ​ឡើយ​។

២) ចង់​បាន​អ្វី​ដែល​ងាយ​ពេក
​វា​ជា​រឿង​ធម្មតា​ទេ​ ដែល​មនុស្ស​ភាគច្រើន​ចង់បាន​អ្វី​ដោយ​ងាយៗ​ ពោល​គឺ​ចង់​ជោគជ័យ​ ដោយ​​មិនបាច់​ប្រឹង។ ប៉ុន្តែ​ការ​ពិត​នៅ​ត្រង់ថា ​រាល់​លទ្ធផល ឬ ភាព​ជោគជ័យ​​ដ៏​អស្ចារ្យ​ទាំងអស់​ មិនអាច​កើតឡើង​ដោយ​គ្មាន​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​នោះ​ទេ។ ដូច្នេះ​ហើយ​បានជា មិនអាច​​ទទួល​បាន​លទ្ធផល​អ្វី​ជាដុំកំភួន​បាន​។ ​​នៅ​ពេល​មិនអាច​ទទួល​បាន​លទ្ធផល​ល្អ​ច្រើន​ដង​ពេក​ វា​ប្រាកដជា​ធ្វើ​ឲ្យ​មនុស្ស​​​បាក់ទឹកចិត្ត​ និង លែង​ចង់​ធ្វើ​អ្វី​បន្ត​ទៀត​។ ​​​

៣) ​​គិត​បែប​អវិជ្ជមាន
​​ការគិត​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ព្រោះ​បើ​គិតថា ​អាច​ធ្វើ​បាន​នោះ លទ្ធផល​អាច​ល្អ ឬ មិនល្អ ប៉ុន្តែ​បើ​គិត​ថា​មិនល្អ ឬ ធ្វើ​បាន​កើត​នោះ នាំឲ្យ​លទ្ធផល​ស្មើនឹង​សូន្យ​តែម្តង។​ ដូច្នេះ​ហើយ ​បើ​ទោះ​បី​ជា​​ត្រូវ​ប្រឈម​នឹង​បញ្ហា​ច្រើន​ប៉ុណ្ណា​ក៏​ដោយ អ្នក​មិន​ត្រូវ​គិត​ ខ្លួន​មិនអាច​ធ្វើ​បាន​នោះ​ឡើយ​ ហើយ​ត្រូវតែ​សង្ឃឹម​ជានិច្ច​រហូតដល់​នាទី​ចុង​ក្រោយ​។

៤) ​​ចង់​ផ្លាស់ប្ដូរ​លឿន​ពេក
​ចង់​ផ្លាស់​ប្តូរ​អ្វី​មួយ​ គឺ​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ ព្រោះ​អ្វីៗ​បាន​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ​។ មនុស្ស​ភាគច្រើន​ នៅពេល​ដឹង​ថា ​សកម្មភាព​របស់​ខ្លួន​មិនល្អ​នោះ ​ក៏​ចាប់ផ្តើម​ព្យាយាម​ផ្លាស់ប្ដូរ​​ភ្លាមៗ​ឲ្យបាន​១០០ ភាគរយ​តែម្តង។ វា​ជា​រឿង​ល្អ​ដែល​ចង់​ផ្លាស់ប្ដូរ​អ្វី​ដែល​អាក្រក់ ប៉ុន្តែ​ចំណុច​សំខាន់​ត្រង់​ថា ​ការ​ផ្លាស់ប្ដូរ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ដូច្នេះ​ហើយ​​បើ​ព្យាយាម​ផ្លាស់ប្ដូរ​លឿន​ពេក​ នោះ​វា​មិន​អាច​ផ្តល់​ផល​ល្អ​ទេ ព្រោះ​មិន​ត្រឹមតែ​មិនអាច​ផ្លាស់ប្ដូរ​បានទេ ថែម​ទាំង​បង្កើត​បញ្ហា​មួយ​ផ្សេង​ទៀត​ នាំឲ្យ​បញ្ហា​កាន់​តែ​ស្មុគស្មាញ​៕

Author: ប្រែ​សម្រួល៖ រស្មី
Source: Businessinsider
Credit: TheBNEWS
Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *