បាន​ជា​មាន​បុរស​មួយ​ចំនួន ក្បត់​ចិត្ត​ប្រពន្ធ តាម​ពិត​មូលហេតុ​អញ្ជឹង​សោះ!!!

មូល​ហេតុ​មួយ​ដែល​ប្រុស​សង្សារ ឬស្វាមី​របស់​អ្នក​គិត​រឿង​ក្បត់​ចិត្ដ​នោះ​ដោយ​សារ​គេ​មាន​អារម្មណ៍​ថា អ្នក​មិន​មាន​ទំនុក​ចិត្ដ​គ្រប់​គ្រាន់​ក្នុង​ការ​តោង​អោយ​ជាប់​ ហើយ​ម្យ៉ាង​ទៀត​បុរស​តែង​តែ​គិត​ថា ការ​ក្បត់​ចិត្ដ មិន​ថា​ប៉ុន្មាន​ដង​ក៏​ដោយ​គ្រាន់​តែ​សុំ​ទោស​ភរិយា​ភាគ​ច្រើន​ក៏​យល់​ព្រម​អភ័យ​ទោស ដើម្បី​រក្សា​ស្ថាន​ភាព​គ្រួសារ​អោយ​គង់​វង្ស។

តាម​ការ​សម្ភាសន៍​បុរស​ដែល​ធ្លាប់​ក្បត់​ចិត្ដ​គួរ​ស្នេហ៍ ២៥០​នាក់ ភាគ​ច្រើន​បាន​ផ្ដល់​ហេតុ​ផល​ស្រដៀង​គ្នាថា ទោះ​បី​ជា​មាន​អារម្មណ៍​ខុស​ ប៉ុន្ដែ​នៅ​ពេល​បាន​ប្រព្រឹត្ដ​ម្ដង​ហើយ លើ​ក្រោយ​វា​ដូចជា​រឿងងាយ​ស្រួល​ និង​មិន​គួរ​ក្រែង​អែង​ចិត្ដ​ទៅ​ទៀត​ឡើយ។

រីឯ​បុរស​មួយ​ចំនួន​បាន​អោយ​ដឹង​ថា មូល​ហេតុ​ដែល​ពួក​គេងាក​មក​ញ៉េះ​ញ៉ោះ​ជាមួយ​ស្រី​ក្មេងៗ​ក៏​ដើម្បី​ទាញ​ពេល​វេលា​ទៅ​រក​វ័យ​កំលោះ។ បើ​ស្ដ្រី​ណា​ដែល​មាន​សក់​វែង​រលោស់​រលោង​រឹត​តែ​ធ្វើ​អោយ​នឹង​ដល់​ភរិយា​ក្នុង​វ័យ​ក្មេង ធ្វើ​អោយ​គេ​មាន​អារម្មណ៍​ស្រស់​បស់ រហ័ស​រហួន​ភ្លាមៗ។
ប៉ុន្ដែ​ទោះ​ជា​មាន​ហេតុ​ផល​មក​អះ​អាង​បែប​ណា​ ក៏​ការ​ក្បត់​ចិត្ដ​នៅ​ជា​ចំណុច​មិន​ល្អ ដែល​ធ្វើ​អោយ​ភាគី​ស្រី​ខូច​ចិត្ដ​ និង​កើត​វិបត្ដិ​ធ្ងន់​ធ្ងរ​បាន ជា​ពិសេស អាច​នាំ​រោគ​ផ្លូវ​ភេទមក​ដល់​ខ្លួន​ឯង និង​ប្រពន្ធ​កូន​បាន។ ដូច្នេះ​បុរស​ទាំង​ឡាយ​គួរ​មាន​ភាព​ស្មោះ​ភក្ដី​ជា​មួយ​ភរិយា​បែប “ប្ដី​មួយ ប្រពន្ធមួយ” ទើប​សង្គម​ទទួល​ស្គាល់​ និង​អោយ​តម្លៃ​ ហើយ​មិន​ខុស​នឹង​ច្បាប់​ឯក​ពន្ធ​ភាព​ផង​ដែរ៕

ប្រែសម្រួលដោយ៖ ជីញ
ប្រភព៖ Knowledge

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *