បើ​ចង់​ក្លាយ​ជា​មនុស្ស​ពូកែ​ធ្វើ បទ​បង្ហាញ គួរ​ស្វែង​យល់​ពី ៣ ចំណុច​នេះ​ជា​មុន​សិន

១) រៀបចំ ​ចំណុច​ដែល​ត្រូវ​និយាយ
ខណៈ​ពេល​ដែល​អ្នក​ដែល​ត្រៀម​រៀប​ចំ​នូវ​ចំណុច​ដែល​ត្រូវ​និយាយ អ្នក​អាច​ភ្លេច​នូវ​ចំណុច​ដែល​ជា​ពាក្យពេចន៍​ណែ​នាំ​ផ្ទាល់​ខ្លួន។ ដូច្នេះ​ប្រសិន​បើ​អ្នក​ ភ្លេច​នូវ​ពាក្យ​ពេចន៍​ផ្ទាល់​ខ្លួន​ក្រៅ​តែ​ពី​ចំណុច​សំខាន់​នៃ​រឿង អ្នក​គួរ សរសេរ​ចេញ​នូវ​អ្វី​ដែល​អ្នក​គួរ​និយាយ ក្រោយ​ពី​ការ​បង្ហាញ​ប្រធាន​បទ​អ្វី​មួយ​ចប់​ហើយ​នោះ ព្រោះ​វា​អាច​ជួយ​ឲ្យ​អ្នក​ បិទ​បញ្ចប់​ការ​ធ្វើ​បទ​បង្ហាញ​ របស់​អ្នក​ដោយ​ភាព​រលូន។

២) អនុវត្ត ជាមួយ​នឹង​គ្រូ​បង្ហាត់
ការ​អនុវត្ត​តែ​ម្នាក់​ឯង​ដោយ​គ្មាន​នរណា​ឃើញ​មុន នឹង​ការ​ធ្វើ​បទ​បង្ហាញ​នៅ​មុខ​មហាជន​មិន​ប្រាកដ​ថា​អាច​ជួយ​ឲ្យ​អ្នក​ ឲ្យ​ទទួល​បាន​ប្រសិទ្ធភាព ១០០% នោះ​ទេ។ ការ​អនុវត្ត​សាកល្បង​នៅ​មុខ​គ្រូ​បង្ហាត់ អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍ​ខ្លួន​បន្ថែម​កាន់​តែ​ប្រសើរ ព្រោះ​ថា​ គ្រូ​បង្ហាត់​អាច​ជួយ​កែ​តម្រូវ​ចំណុច​ខ្វះ​ខាត​ភ្លាមៗ​របស់​អ្នក​ និង ជួយ​បំពេញ​បន្ថែម​រាល់​ចំណុច​ខ្វះ​ខាត​ទាំង​ឡាយ​ដែល​អ្នក​មាន ដូច្នេះ បើ​ចង់​ក្លាយ​ជា​អ្នក​ ដែល​ពូកែ​ធ្វើ​បទ បង្ហាញ​ដ៏​ឆ្នើម អ្នក​គួរ​ជ្រើសរើស​បុគ្គល​ណា​មួយ​ដែល​មាន​បទ​ពិសោធន៍​មក​ធ្វើ​ជា​គ្រូ​បង្ហាត់។

៣) ត្រូវ​ចេះ​ដើរ​តួ​ជា​តារា​សំដែង
អ្នក​ដែល​ពូកែ​ធ្វើ​បទ បង្ហាញ​គឺ​សុទ្ធ​តែ​ជា​អ្នក​ពូកែ​សំដែង ការ​បង្ហាញ​នូវ​គំនិត ការ​ពន្យល់​ជាមួយ​កាយ​វិការ​រស់​រវើក គឺ​ជា​ភាព​ទាក់ទាញ​មួយ​ពី​មហាជន។ ដូច្នេះ​អ្នក​ត្រូវ​គិត​ថា​រាល់​អ្វី​ដែល​អ្នក​និយាយ គឺ​អ្នក​កំពុង​និយាយ​ទៅ​កាន់​មិត្ត​ភក្តិ​ ដែល​អាច​ជួយ​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក ធូរ​ស្រាល និង មាន​ការ​គ្រប់គ្រង​លើ​ខ្លួន​ឯង​បាន​ច្រើន។

Facebook Comments

You may also like...

1 Response

Leave a Reply

Your email address will not be published. Required fields are marked *