បើ​អាច​រក​មនុស្ស​ទាំង ៣ នេះ​បាន​ នោះ​អ្នក​នឹង​អាច​សម្រេច​ជោគជ័យ​បាន​ដូច​សេចក្ដី​ប្រាថ្នា

១) គ្រូ​បង្ហាត់
មិន​ថា​តារា ចម្រៀង តារា សម្ដែង កីឡាករ អត្តពលិក អ្នក​នយោបាយ អ្នក​វិទ្យាសាស្ត្រ គឺ​សុទ្ធ​តែ​មាន​គ្រូ​បង្គោល​មក​ដឹក​នាំ មក​បង្ហាត់​បង្រៀន​ ដើម្បី​វិជ្ជាជីវៈ និង​ភាព​ជោគជ័យ។ ដើម្បី​ជោគជ័យ​ហេតុ​អ្វី​ត្រូវ​ការ មនុស្ស​នេះ​ចូល​មក​ក្នុង​ជីវិត​អ្នក? អ្នក​ត្រូវ​ដឹង ថា​គ្រូ​បង្ហាត់​បង្រៀន ឬ អ្នក​ប្រឹក្សា​យោបល់​ជា​ដើម​ គឺ​សុទ្ធ​តែ​ជា​មនុស្ស​ដែល​បាន​ដើរ​ដល់​កន្លែង​មួយ​ ដែល​អ្នក​កំពុង​ តែ​ចង់​ដើរ​ទៅ កាន់​ដូច្នេះ​ពួក​គេ​ជា​មនុស្ស​តែ​ម្នាក់​គត់ ដែល​ដឹង​ពី​ផ្លូវ​ដែល​ត្រូវ​ដើរ​ទៅ​កាន់ ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដ​ថា​មនុស្ស​ម្នាក់​នេះ​គឺ​មាន​ជំនាញ​ដែល​អ្នក​ចង់​បាន​ដែល​ត្រូវ​នឹង​អាជីវកម្ម​របស់​អ្នក។

២) អ្នក​លើក​ទឹក​ចិត្ត
រាល់​សកម្មភាព​ដែល​អ្នក​ធ្វើ គឺ​សុទ្ធ​តែ​មាន​កត្តា​ជំរុញ​ទឹកចិត្ត​ ដើម្បី​បណ្ដុះ​ឆន្ទៈ​ក្នុង​ការ​ធ្វើ​អ្វី​មួយ។ អ្នក​លើក​ទឹក​ចិត្ត​គឺ​ជា​មនុស្ស​ដែល​អ្នក​ចង់​លើ​ ពាក្យ​ថា​ខ្ញុំ​គាំ​ទ្រ​ចំពោះ​សកម្មភាព​របស់​អ្នក ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ក្តី​សុបិន​របស់​អ្នក​ក្លាយ​ជា​ការ​ពិត ហើយ​ពួក​គេ​ក៏​ជា​មនុស្ស ដែល​ហាន​និយាយ​ថា​ខ្ញុំ​មិន​គាំ​ទ្រ​សកម្មភាព​របស់​អ្នក ព្រោះ​ទង្វើ​ដែល​អ្នក​កំពុង​ធ្វើ​នាំ​ទៅ​រក​ការ​ខាត​បង់។ ដើម្បី​សម្រេច​គោលបំណង​របស់​ខ្លួន​តើ​នរណា​ដែល​អ្នក​ចង់​លើ​ពាក្យ​ថា​ខ្ញុំ​គាំ​ទ្រ​អ្នក? ជា​អតិថិជន? ជា​វិនិយោគិន ឬ ជា​មិត្ត​រួម​ការងារ?

៣) អ្នក​ជួយ​សង្គ្រោះ
អ្នក​ជួយ​សង្គ្រោះ​គឺ​ជា​មនុស្ស​សំខាន់​ដែល​អាច​ជួយ​អ្នក​ឲ្យ​គេច​ផុត​ពី​ភាព​គ្រោះ​ថ្នាក់ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​អាច​រក​ឃើញ​ថា​អ្នក​ណា​អាច​ជួយ​អ្នក​បាន​ នៅ​ពេល​ដែល​អ្នក​ជួប​ឧបសគ្គ​លើ​ខ្សែ​ផ្លូវ​សម្រាប់​ដើរ​ទៅ​រក​ភាព​ជោគជ័យ​ អ្នក​ប្រហែល​ជា​មិន​ដឹង​ថា​អ្នក​ណា​ដែល​អ្នក​គួរ​ទៅ​ពឹង​នៅ​ពេល​ជួប​បញ្ហា​នោះ​ឡើយ។ ដូច្នេះ​អ្នក​ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់​តើ​អ្នក​ណា​ដែល​ជា​អ្នក​អាច​ជួយ​សង្គ្រោះ​អ្នក​បាន​ពេល​មាន​បញ្ហា។

Credit: BNEWS
Facebook Comments

You may also like...

1 Response

Leave a Reply

Your email address will not be published. Required fields are marked *