ចំណុចទាំង៨នេះ ​នឹងធ្វើ​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង

ប្រសិនបើ​អ្នក​មិនមាន​ភាពជឿជាក់​លើ​ខ្លួនឯង​នោះទេ នោះ​អ្នក​អាច​ប្រឈម​នឹង ភាពភ័យខ្លាច ការ​ព្រួយ​បារ​ម្មណ៍ ស្ទាក់ស្ទើរ​ក្នុងការ​ចាប់យក​ឱកាស ហើយ​ត្រូវការ​ជំនួយ​ពី​ខាងក្រៅ​ច្រើន​។ ចុះ​បើសិន​អ្នកជា​មនុស្ស​ដែល​ជឿជាក់​លើ​ខ្លួនឯង តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​មនុស្ស​ប្រភេទ​នេះ​? ខាងក្រោម​នេះ​ជា​ចំណុច​ទាំង​៨ ដែល​នឹង​កើតមាន​ចំពោះ​បុគ្គល​ដែលមាន​ភាពជឿជាក់​លើ​ខ្លួនឯង​៖

១- អ្នក​ពិតជា​អាចធ្វើ​អ្វី​បាន​ច្រើន​
​មនុស្ស​មួយចំនួន​មិន​ធ្វើ​អ្វីដែល​ពួកគេ​ត្រូវការ ឬ​ពួកគេ​ចង់បាន ដោយសារតែ​លើកឡើង​នូវ​ហេតុផល​ថា «​ខ្ញុំ​មិនមាន​ពេលធ្វើ​» ។ ប៉ុន្តែ មនុស្ស​គ្រប់គ្នា​នៅលើ​ផែនដី​គឺ មាន​ថេរវេលា​ក្នុង​មួយថ្ងៃៗ​ស្មើៗ​គ្នា មិន​ខុសគ្នា និង​មិន​ប្រែប្រួល វា​ពិតជា​រឿង​ល្អ​បំផុត​ប្រសិនបើ​អ្នក​និយាយថា «ខ្ញុំ​អាចធ្វើ​បាន​»​។ ការជឿជាក់​លើ​ខ្លួនឯង​ទាមទារ​នូវ​ការវិនិយោគ​តិចតួច និង​សេរីភាព​ខ្លាំង ទៅលើ​ខាង​សតិអារម្មណ៍ និង​ខាង​រាងកាយ​។ ដូចដែល​លោក Henry Ford បាន​លើ​ឡើង​ថា​៖ « ទោះបីជា ​អ្នក​គិតថាអ្នក​អាច​ធ្វើបាន ឬ​គិតថា​អ្នក​មិនអាច​ធ្វើបាន​……​គឺជា​សិទ្ធ​របស់​អ្នក​»​។​

២- ជំរុញ​ឲ្យ​អ្នកដទៃ​កាន់​តែមាន​ភាពជឿជាក់​លើ​អ្នក​
​នៅពេលដែល​អ្នក​ជឿជាក់​លើ​ខ្លួនឯង នោះ​ប្រៀប​បី​ដូចជា​អ្នក​កំពុងតែ​កាន់​នូវ​អំណាច​ដ៏​មាន​ឥទ្ធិពល​។ នោះ​អ្នកផ្សេង​នឹង​ចង់​ជួយ និងគាំទ្រ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​អ្នក ដែល​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ប្រសិនបើ​អ្នកត្រូវការ​លូតលាស់​ផ្នែក​អាជីវកម្ម ឬ​ផ្តោតលើ​ការខិតខំ​ណាមួយ​ដែល​តម្រូវ​ឲ្យ​មានការ​គាំទ្រ​។ ហើយ​ពេលខ្លះ​អ្នកផ្សេង​ជឿជាក់​លើ​អ្នក មុន​នឹងអ្នក​ជឿជាក់​លើ​ខ្លួនឯង​ទៅទៀត នៅពេលដែល​ពួកគេ​និយាយ​ទៅកាន់​អ្នក​ថា៖ ពួកគេ​ដឹងថា​អ្នក​អាច​ធ្វើបាន និង​មិនត្រូវ​បោះបង់ ។ ដូចនេះ​ចូរ​ស្តាប់​ពួកគេ ព្រោះនេះ​ជា​អ្វីដែល​ពួកគេ​បានឃើញ​ពី​អ្នក​។​

៣- អ្នក​អាច​ដោះស្រាយ​នូវ​បញ្ហា​ច្រើន​ប្រភេទ​
​គ្មាន​អ្នកណាម្នាក់​ចង់​ទទួលបាន​ចំណុច​អវិជ្ជមាន​ចំពោះ​ខ្លួនឯង​នោះឡើយ តែ​បុគ្គល​ដែល​ជោគជ័យ​ភាគច្រើន​គឺអាច​ទទួលយក​នូវ​ចំណុច​ទាំង​បាន ដោយ​ជ្រើស​រើសយក​ចំណុច​ដែលមាន​សុពលភាព ហើយ​យកមក​កែប្រែ​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ការជឿជាក់​លើ​ខ្លួនឯង​គឺ​បង្កើត​នូវ​គ្រឹះ​ផ្លូវចិត្ត​ដ៏​រឺ​ង​មាំ ដែលមិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​ងាយៗ​នោះឡើយ ព្រោះថា​អ្នក​អាច​បែង​ចែង​នូវ​ចេតនា​អវិជ្ជមាន​ទាំងនោះ​។ ហើយ​ប្រសិនបើ​អ្វីដែល​អ្នកដទៃ​ប្រាប់​អ្នកនោះ ជាការ​ពិត អ្នក​នឹងមាន​ទំនុកចិត្ត​គ្រប់គ្រាន់​ដើម្បី​ទទួលយក​ដោយ​ការដឹងគុណ ហើយ​ដាក់​នៅក្នុង​សមត្ថភាព​របស់​អ្នក​ដើម្បី​ជា​ប្រយោជន៍​នៅ​ថ្ងៃ​ខាងមុខ​។​

៤- ក្លាយជា​មនុស្ស​មិន​ចូលចិត្ត​វិនិច្ឆ័យ​ពី​អ្នកដទៃ​
ការវិនិច្ឆ័យ ថ្កោលទោស និង​ការរិះគន់ គឺ​បាន​ឆ្លុះ​ប​ញ្ជាំ​ង​អំពី​អ្នកផ្តល់​ឲ្យ មិនមែន​អ្នកទទួល​។ មនុស្ស​ដែល​ចំណាយ​ពេលវេលា​ច្រើន​ក្នុងការ​ថ្កោលទោស​អ្នកដទៃ ជាទូទៅ​ចំណាយពេល​តិចតួច​ណាស់​ក្នុងការ​វិនិច្ឆ័យ​ទៅលើ​កិច្ចការ​របស់​ខ្លួនឯង​។ នៅពេលដែល​អ្នក​ដាក់ចិត្ត​ចូលទៅក្នុង​ជីវិត និង​ជម្រើស​ផ្ទាល់ខ្លួន​របស់​អ្នក នោះ​អ្នកនឹង​បញ្ឈប់​ការ​ផ្តោតអារម្មណ៍​ចាប់កំហុស​ទៅលើ​អ្នកដទៃ​។ ផ្លូវ​ដែល​នាំ​អ្នក​ទៅកាន់​ភាពជឿជាក់​ពិតប្រាកដ​គឺ​ត្រួសត្រាយ​អ្នក​ឲ្យ​យល់ដឹង​អំពី​ខ្លួនឯង ទទួលយក​ខ្លួនឯង គុណវិបត្តិ និង​អ្វី​ទាំងអស់​ដែល​អ្នកមាន​។

៥- បង្កើន​អំណាច​នៃ​ការតស៊ូ​របស់​អ្នក​
​មនុស្ស​គ្រប់រូប​តែង​ប្រឈម​នឹង​ពេលវេលា​លំបាក​ច្រើន ហើយ​សមត្ថភាព​ក្នុងការ​ក្រោកឈរ ឬ​បន្ត​ជំហាន​ទៅមុន​ទៀត គឺជា​រឿង​របស់​បុគ្គល​ម្នាក់ៗ​។ ការជឿជាក់​លើ​ខ្លួនឯង​មិនមែន​មានន័យថា អ្នក​អាច​ធ្វើបាន​នូវ​រឿង​គ្រប់យ៉ាង ឬ​ល្អឥតខ្ចោះ​នោះទេ​។ គឺ​មានន័យថា​អ្នក​ទុកចិត្ត​លើ​សមត្ថភាព​របស់​អ្នក​ដើម្បី​ដោះស្រាយ​បញ្ហា និង​រក្សា​គោលដៅ​ទៅមុខ​។ តែ​ប្រសិនបើ​មានការ​ជំពប់​ដួល នោះ​នឹង​បង្រៀន​អ្នក​ឲ្យ​កាន់តែខ្លាំង ឬ​ជំរុញ​បន្ត ដោយមាន​ជំនឿ​នៅពេល​បន្ទាប់​កាន់តែ​ខ្ពស់​។​

៦- ជា​មនុស្ស​ទាក់ទាញ​នូវ​ភាព​អស្ចារ្យ​
​ជាការ​ពិត ការជឿជាក់​លើ​ខ្លួនឯង គឺ​បង្កើត​នូវ​ថាមពល​វិជ្ជមាន​។ ដូច​នូវ​អ្វីដែល​អ្នក​បាន​រំពឹងទុក​ថា​ល្អ​បំផុត អ្នកនឹង​ចាប់ផ្តើម​ឃើញ​នូវ​អ្វីដែល​កើតឡើង គឺ​ល្អ​ឥត​ខ្ជោះ ទៅតាម​បំណងប្រាថ្នា នឹង​គោលដៅ​របស់​អ្នក​។ ថាមពល ទាក់ទាញ​នូវ​ថាមពល វា​មិនមែនជា​ជំនឿ​ងុបងុល​ឬ​សំណាង​នោះទេ វា​ជា​វិធី​ធម្មជាតិ​នៅក្នុង​ការធ្វើការ​។ អ្នក​ត្រូវ​ដឹងថា អ្នក​កំពុង​ធ្វើ​អ្វីដែល​អ្នក​ត្រូវ​រក​លទ្ធផល​ចុងក្រោយ​របស់​អ្នក ហើយ​រក្សាទុក​ក្នុង​ចិត្ត​ថា « អ្វីដែល​ខ្ញុំ​ធ្វើ​ដើម្បី​សម្រេច​គោលដៅ នោះ​លទ្ធផល​នឹង​មករក​ខ្ញុំ​វិញ »​។​

៧- អ្នកនឹង​ក្លាយទៅជា​មនុស្ស​មាន​វិន័យ​
​ជំនឿ​ជាក់​ក្នុង​ចិត្តនឹង​នាំ​ឲ្យ​អ្នកមាន​ទម្លាប់​ល្អប្រសើរ​នៅក្នុង​ជីវិត​។ អ្នក​មិន​ចង់​ឲ្យ​ខ្លួនឯង​អាប់ឱន ដូចនេះ​ទទួល និង​ជឿជាក់​លើ​ខ្លួនឯង គឺជា​អំណាច​ដ៏​ខ្លាំងក្លា ជាមួយ​ថាមពល​ដ៏​អស្ចារ្យ ដែល​នាំ​ឲ្យ​អ្នកជា​មនុស្ស​ដែលមាន​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​ខ្លួនឯង​។ អ្នក​មិនអាច​ស្តីបន្ទោស​អ្នកដទៃ​រហូត​ទេ ហើយក៏​មិនអាច​រងចាំ​ជំនួយ​មកពី​ខាងក្រៅ​ចាំតែ​មកជួយ​អ្នក​នោះដែរ​។ បុគ្គល​ដែលមាន​ជំនឿ​យ៉ាង​ជ្រាលជ្រៅ​ក្នុង​ខ្លួន នោះ​ពួកគេ​នឹង​អាច​អភិវឌ្ឍន៍​នូវ​យុទ្ធសាស្ត្រ​ខាងក្រៅ​បាន​យ៉ាង​ល្អ​ដូចគ្នា​។​

៨- មាន​សក្តានុពល​សម្រាប់​ទទួលបាន​នូវ​ភាពជោគជ័យ​
​ការទាញយក​ប្រ​យោ​ជ​ន៏​ពី​ជំនឿ​ចិត្ត​លើ​ខ្លួនឯង គឺ​ប្រៀបដូចជា​ការប្រទះឃើញ​នូវ​ផ្ទៃសមុទ្រ​។ ដោយសារ​ពេល​ដំបូង​អ្នកធ្វើការ​ភ្លក់​ទឹក មាន​អារម្មណ៍​ថា​ប្រៃ នោះ​ជា​ភាពជោគជ័យ​ដំបូង​របស់​អ្នក​។ បន្ទាប់មក​អ្នកមាន​អារម្មណ៍​ថា​ស្ទាក់ស្ទើរ តែ​ក៏​រំភើបចិត្ត​នៅក្នុង​ការចាប់ផ្តើម​ទទួលយក​។ ទីបំផុត​អ្នក​គឺជា​នាវា​ដែលមាន​សក្តានុភាព​ដែល​គ្មាន​ដែន​កំណត់ ដែល​ចង់​មើលឃើញ​អ្វី​នៅខាងមុខ​។ ដូចនេះ​អ្នកទទួលបាន​មកវិញ​នូវ​សមត្ថភាព​បង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង​កើនឡើង ដើម្បី​ទទួលបាន​ភាពជោគជ័យ​នាពេល​អនាគត​។

Credit: BNEWS​​
Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *