បើដៃគូររបស់អ្នក​ មានចំនុចទាំងនេះ អ្នក​គួរតែ​រៀបការ​ជាមួយ​

អ្នក​អាច​មាន​ស្នេហា ប៉ុន្តែ អ្នក​មិន​ប្រាកដ​ទេ​ថា នឹង​ជ្រើសរើស​គេ ធ្វើ​ជា​គូ​អនាគត ប៉ុន្តែ បើ​គេ​មាន​លក្ខណៈ​ដូច​ខាងក្រោម​នេះ អ្នក​មិន​គួរ​ឲ្យគេ ឆ្លង​ផុតពី​ដៃ​អ្នក​ឡើយ​។​

១. គេ​ចូលចិត្ត​មិត្ត និង​គ្រួសារ​របស់​អ្នក​
​នេះ​ជា​កត្តា​ធំ​បំផុត ដើម្បី​បញ្ជាក់​ថា គេ​ជា​ជម្រើស​ត្រឹមត្រូវ​។ ប្រសិនបើ​អ្នក​ពេញចិត្ត គោរព​និង​ស្រឡាញ់​សមាជិកគ្រួសារ និង​មិត្តភក្តិ​របស់​អ្នក ដោយ​ស្មោះ​អស់ពី​ចិត្ត នោះ​អ្នក​គួរតែ​សម្រេច​ចិត្ត​យក​គេ​ហើយ​។​

២. រៀន​នូវ​អ្វី​ដែល​ថ្មី​
​គេ​មិន​ចូលចិត្ត​រស់នៅ ក្នុង​ភាព​ដដែលៗ ឬ​តំបន់​សុខ​ស្រួល​ពេក​នោះ​ទេ គឺ​គេ​នឹង​ខិតខំ​ប្រឹងប្រែង​ត​ទៅ​មុខ​ទៀត ដើម្បី​សម្រេច​គោលដៅ​បន្តបន្ទាប់​។ គេ​ជា​មនុស្ស​ឧស្សាហ៍ ចង់​ចេះ​ចង់ដឹង និង​សាកល្បង​នូវ​អ្វី​ដែល​ថ្មីៗ​។​

៣. គេ​ជា​មិត្ត​ដ៏​ល្អ​របស់​អ្នក​
​ពិតណាស់ ដៃគូ​ជីវិត​ល្អ គឺជា​មិត្ត​ល្អ​។ ពេល​អ្នក​នៅ​ក្បែរ អ្នក​មាន​អារម្មណ៍​ថា​ស្និទ្ធស្នាល កក់ក្តៅ ឬ​អាច​លេងសើច​បាន ដូច​ជា​មិត្តភក្តិ​របស់​អ្នក​ដ៏ទៃទៀត នោះ​ហើយ​ជា​មនុស្ស​ដែល​អ្នក​គួរ​នៅក្បែរ​មួយជីវិត​។​

៤. ប្រាប់​រឿង​អាថ៌កំបាំង​ឲ្យ​អ្នក​ដឹង​
​ពិតណាស់ មនុស្ស​ពីរ​នាក់​ស្រឡាញ់គ្នា មិនត្រូវ​មាន​រឿង​លាក់បាំង​គ្នា​នោះ​ទេ ដូច្នេះ បើ​គេ​ប្រាប់​រឿង​ដែល​គេ​លាក់ទុក​ក្នុង​ចិត្ត ច្បាស់​ណាស់ គេ​ក៏​ស្រឡាញ់ និង​ទុកចិត្ត​អ្នក​ដែរ​។​

៥. គោរព​អ្នក ហើយ​អ្នក​ក៏​គោរព​គេ​
​ភាពស្មើគ្នា និង​ការគោរព​គ្នា នឹង​ធ្វើឲ្យ​ជីវិត​គូ រស់នៅ​បាន​យូរអង្វែង​។​

៦. អ្នក​ចេះ​តែ​ចង់​នៅក្បែរ​គេ​
​អារម្មណ៍​បែប​នេះ កាន់តែ​បញ្ជាក់​កាន់តែ​ច្បាស់​ថា អ្នក​មិន​អាច​អត់​គេ​បាន​នោះ​ទេ ដូច្នេះ អ្នក​គួរតែ​ធ្វើ​រឿង​អ្វី​មួយ​ហើយ ដើម្បី​បាន​គេ​មក​ក្នុង​ដៃ​របស់​អ្នក​។​

៧. គេ​មិន​ពេញចិត្ត ប៉ុន្តែ គេ​យល់ព្រម​
​ជម្លោះ កើតឡើង​ក្នុង​ទំនាក់ទំនង​គ្រប់បែបយ៉ាង ប៉ុន្តែ អ្នក​គួរតែ​ដោះស្រាយ​វា ដោយ​សន្តិវិធី​។ បើ​គេ​ខឹង តែ​អង្វរ​អ្នក … បើ​គេ​មិន​ស្រឡាញ់ តែ​ទិញ​ឲ្យ​អ្នក នោះ​ហើយ ជា​មនុស្ស​ដែល​អ្នក​គួរ​តោង​ចាប់​ឲ្យបាន​។​

៨. ធ្វើឲ្យ​អ្នក ក្លាយជា​មនុស្ស​ល្អ​ជាង​មុន​
​ការស្រឡាញ់​មនុស្ស​ម្នាក់ គឺ​ចង់​ឲ្យ​រីកចម្រើន និង​រត់​ទៅ​មុខ​ជា​និច្ច​។ បើ​គេ​ចេះ​តែ​ចង់​ឲ្យ​អ្នក​ល្អ ច្បាស់​ណាស់ គេ​កំពុងតែ​ពេញចិត្ត និង​ស្រឡាញ់​អ្នក​ពិតប្រាកដ​ហើយ​៕

ប្រភព៖ health

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *