ធានាថា “​ស្រ​ក​! ស្រ​ក​! ស្រក​ទម្ងន់​!” ១០០ ភាគរយ​តែ​ម្តង បើ​អ្នក​ញ៉ាំ​ទឹក តាម​យើងខ្ញុំ​ណែនាំ

ជា​ការពិត​ណាស់ ការ​សម្រក​ទម្ងន់ មិនមែន​ជា​ការលំបាក ដូច​យើង​គិត​នោះ​ទេ​។ ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ប្រសិនបើ​អ្នក​ផឹកទឹក​កន្លះ​លីត្រ​ទៀងទាត់ ចំនួន ៣០ នាទី​មុន​អាហារ​ពេលព្រឹក អាហារ​ពេល​ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច អ្នកនឹង​ស្រក​ទម្ងន់​បាន ១០០ ភាគរយ​។

​ការ​សិក្សា​ក៏​បាន​ណែនាំ​ផងដែរ​ថា អ្នក​គួរតែ​ទទួលទាន​ទឹក មុន​ពេល​ញ៉ាំ​អាហារ​គ្រប់ពេល​ទាំងអស់ ប្រសិនបើ​អ្នក​ចង់​ស្រក​ទម្ងន់​។ ក្នុង​ការស្រាវជ្រាវ គេ​បាន​ធ្វើ​ការតាមដាន ទៅលើ​មនុស្ស​ធា​ត់ៗ ក្នុង​រយៈពេល ៣ ខែ​។ ពួកគេ​ត្រូវបាន​បែងចែក​ជា​ពីរ​ក្រុម គឺ​មួយ​ក្រុម​ទទួលទាន​ទឹក តាម​ការណែនាំ​របស់​យើង (​ញ៉ាំ​ទឹក​មុន​ញ៉ាំ​អាហារ​)​។​

​រយៈពេល ៣ ខែ​កន្លង​ផុត​ទៅ ក្រុម​អ្នក​ដែល​ញ៉ាំ​ទឹក​មុន​ញ៉ាំ​អាហារ បាន​ស្រក​ជាតិ​ខ្លាញ់​ចំនួន​ប្រហែលជា ២ គីឡូក្រាម​។​ ក្រៅ​ពី​ការ​ញ៉ាំ​ទឹក វិធី​សម្រក​ទម្ងន់ ដែល​មាន​ប្រសិទ្ធភាព​ដូច​គ្នា​គឺ ការ​ហាត់ប្រាណ​។​

គន្លឹះ ដើម្បី​សម្រក​ទម្ងន់ បាន ១០០ ភាគរយ ៖

​ជំហាន​ទី ១ ៖ តាំងចិត្ត​ឲ្យបាន​ថា បើ​ចង់​ស្រក​ទម្ងន់ ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​យើង ហើយ​បើ​អ្នក​ធ្វើ​មិន​បាន​ទេ មិនចាំបាច់​អាន​ចុះ​ក្រោម​ទៀត​ទេ ពីព្រោះ បើ​ចិត្ត​អ្នក​ចង់ តែ​មាត់​នៅតែ​ឃ្លាន ហើយ​ញ៉ាំ​រហូត នោះ​អ្នកនឹង​គ្មាន​ថ្ងៃ​បាន​រាងកាយ ដ៏​ស្រស់ស្អាត​ឡើយ​។​

​ជំហាន​ទី ២ ៖ អ្នក​ត្រូវ​ញ៉ាំ​ទឹក មុន​ញ៉ាំ​អាហារ ២៥ នាទី វា​នឹង​ធ្វើឲ្យ​អ្នក លែង​សូវ​ឃ្លាន ហើយ​ជា​លទ្ធផល អ្នកនឹង​ញ៉ាំ​តិច​ជាង​មុន​។ អញ្ចឹង រឿង​អី​អ្នក​មិន​ស្រក​ទម្ងន់​។ ការ​សិក្សា​ក៏​បាន​បង្ហាញ​ផងដែរ​ថា ប្រសិនបើ​អ្នក​ធ្វើ​បែប​នេះ អ្នកឹង​កាឡូរី​តិច​ជាង​មុន ដល់​ទៅ ៨០​។​

​ជំហាន​ទី ៣ ៖ បញ្ឈប់ ឬ​កាត់​បន្ថយ​ការ​ទទួលទាន ភេសជ្ជៈ​មាន​ជាតិ​ផ្អែម ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​បង្អែម​។ បើឃ្លាន​ទ្រាំ​មិនបាន អ្នក​អាច​ញ៉ាំ​ទឹក​មួយ​កែវ​សិន ហើយ​ចាំ​ពិចារណា​ថា ត្រូវ​ញ៉ាំ​វា​ឬ​ក៏​អត់​។​

​ជំហាន​ទី ៤ ៖ ហាត់ប្រាណ !!! ជា​ពាក្យ​ដដែលៗ ដែល​គ្រូពេទ្យ​បាន​ណែនាំ ប៉ុន្តែ មាន​មនុស្ស​តិច​ណាស់ ដែល​ធ្វើ​វា​បាន ទោះបីជា​ដឹងថា វា​ល្អ​ចំពោះ​សុខភាព និង​សម្រស់​ក៏ដោយ​។ ពេល​ហាត់ប្រាណ អ្នក​ក៏ត្រូវ​បង្គ្រប់​ជាតិ​ទឹក​ផងដែរ​។​

​ជំហាន​ទី ៥ ៖ កុំ​ភ្លេច​រាប់ ថា​អ្នក​ត្រូវ​ញ៉ាំ​ទឹក ឲ្យបាន​យ៉ាងតិច ១០ កែវ​ធំ ក្នុង​មួយ​ថ្ងៃៗ​។​

​ជំហាន​ទី ៦ ៖ គឺ​នៅតែ​ជា​ទឹក​ដដែល​។ បើឃ្លាន ញ៉ាំ​ទឹក​សិន​! បើ​ចង់​ញ៉ាំ​នំ ញ៉ាំ​ទឹក​សិន​! បើ​ចង់​ញ៉ាំ​កាហ្វេ ញ៉ាំ​ទឹក​សិន​! បើ​ចង់​ជក់បារី ញ៉ាំ​ទឹក​សិន​៕

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *