ខ្វះជំនឿជាក់​លើ​ខ្លួ​ន​ឯង​មែន​ទេ? សាកល្បង​វិធី​នេះ​ដើម្បី​យក​ឈ្នះ​អោយ​បាន​បន្តិច​មើល​

មានមនុស្សជាច្រើនតែងតែខ្វះការជឿជាក់ចំពោះខ្លួនឯង។ ពួកគេមានអារម្មណ៍ខ្លាចក្នុងការសំរេចចិត្ត រឺធ្វើអ្វីមួយជាខ្លាំង។ ដូច្នេះប្រសិនបើអ្នកចង់បំបាត់អារម្មណ៍មួយនេះ ចូរសាកល្បងអនុវត្តវិធីដូចខាងក្រោម៖

1. ចាប់ផ្តើមនិយាយវិជ្ជមានទៅកាន់ខ្លួនអ្នក
– ពេលដែលអ្នកមានអារម្មណ៍ថាភ័យខ្លាចក្នុងការសាកល្បងធ្វើអ្វីមួយ ចូរនិយាយថា “ខ្ញុំអាចធ្វើបាន”
– បញ្ឈប់រាល់ការគិតរឿងអវិជ្ជមានចំពោះខ្លួនអ្នក
– ពេលដែលអ្នកធ្វើអ្វីមួយបានល្អប្រសើរ ចូរនិយាយថា “ពិតអស្ចារ្យខ្លាំងណាស់”

2. ថែរក្សាខ្លួនអ្នក
– ចូររក្សារាងកាយរបស់អ្នកអោយមានសុខភាពល្អ
– ចាប់ផ្តើមទំលាប់ថ្មី រឺជំនាញថ្មី
– ស្វែងរកកន្លែងដែលអាចលំហែអារម្មណ៍របស់អ្នក

3. បញ្ឈប់ការប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ
– ការប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃគឺគ្មានបានអ្វីមកវិញនោះទេ​ បានត្រឹមតែការចុះចាញ់ និង បង្កអោយខ្លួនឯងមិនសប្បាយចិត្ត។

4. បំបាត់ចោលនូវបទពិសោធន៍អវិជ្ជមាន
– រៀនអភ័យទោសអោយខ្លួនឯង និង អ្នកដទៃ
– ទទួលយកនូវរឿងអវិជ្ជមានគ្រប់យ៉ាងដែលបានកើតឡើង
– កសាងទំនុកចិត្តដោយការប្រឈមមុខនឹងភាពភ័យខ្លាចរបស់អ្នក

5. ជំរុញ និងលើកទឹកចិត្ត
– អានសៀវភៅដែលជួយជំរុញទឹកចិត្ត និង ធ្វើអោយអារម្មណ៍ល្អ
– ចូលរួមជាក្រុម
– បញ្ជូលខ្លួនអ្នកទៅក្នុងក្រុមមនុស្សវិជ្ជមាន (មនុស្សដែលចូលចិត្តសប្បាយ)

6. បញ្ឈប់ការព្រួយបារម្ភច្រើន

– រាល់បញ្ហាសុទ្ធតែអាចដោះស្រាយបានទាំងអស់។ ទទួលយកការពិត ហើយសម្រួលអារម្មណ៍របស់អ្នក៕

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *