មិនថា​បុរស ឬក៏ នារី​ទេ ​មាន​ដឹង​ថា​ថី​បាន​អ្នក​ដុះ​រោម​នៅ​ក្បាល​សុដន់​ទេ ចង់​កុំ​អោយ​វា​ដុះ​ទៀត​អត់?

វា​ជា​រឿង​ធម្មតា​នោះទេ​ដែល​រោម​ភាគច្រើន​កើតមាន​គ្រប់​ទីកន្លែង​នៅលើ​ខ្លួន ដូចនេះ​រោម​ពីរ​ឬ​បី​សរសៃ​នៅ​នឹង​ក្បាល​សុដន់​របស់​អ្នក​មិនមែនជា​រឿង​អ្វីដែល​គួរឱ្យ​បារម្ភ​នោះទេ ។ បុរស និង ស្ត្រី​ជាច្រើន​គឺមាន​បញ្ហា​នេះ ។ អ្នកមាន​ជម្រើស​ជាច្រើន​សម្រាប់​បំបាត់រោម នៅ​នឹង​ក្បាល​សុដន់​នេះ ។ អ្នក​អាច​សាកល្បង​ដោយ​ការដក , កោរ​ ឬ​ការព្យាបាល​ដោយ​ការប្រើ​កាំរស្មី​ឡា​សែ ។​

ការ​កោរ​មិនមែនជា​ជម្រើស​ល្អ​បំផុត​ចាប់តាំងពី​វា​អាចធ្វើឱ្យ​ស្បែក​នៃ​ក្បាល​សុដន់​របួស ឬ​ឈឺ ។ ក្មេងស្រី​មួយចំនួន​មាន​រោម​បន្ថែម​នៅលើ​ខ្លួន​របស់​ពួកគេ​ដោយសារតែ​កត្តា​តំណរ​ពូជ ហើយ​ក្មេង​ប្រុស ក៏​ដូច​គ្នា​អ៊ី​ចឹង​ដែរ ។ មនុស្ស​មួយចំនួន​មាន​រោម​ខ្លួន​តិច និង​អ្នក​ផ្សេងទៀត​មាន​រោម​ខ្លួន​ច្រើន​ដូចនេះ​ប្រសិនបើ​ម្តាយ ឬក៏ ​បងស្រី ឪពុក ឬក៏ បង​ប្រុស ​របស់​អ្នកមាន​រោម​ត្រង់​ក្បាល​សុដន់​វា​អាច​កើតមាន​នៅក្នុង​គ្រួសារ​ហើយ ។​

ក្មេងស្រី​អាចមាន​រោម​ដុះ​បន្ថែម​ដោយសារតែ​ខ្លួន​របស់​ពួកគេ​ផលិត​នូវ​អរ​ម៉ូ​ន​អង់​ដ្រូ​សែន​ច្រើនពេក ចំណែក​ករណី​ក្មេង​ប្រុស​គឺ​​មាន​លក្ខណៈខុស​គ្នា​បន្តិច​ប​ន្តួច ។ ការ​មាន​អរ​ម៉ូ​ន​អង់​ដ្រូ​សែន​ច្រើនពេក​អាចធ្វើឱ្យ​បុរស នារី (ជាពិសេស​នារី)​ដុះ​រោម​លើ​មុខ​, ទ្រូង និង​ពោះ ។ បរិមាណ​ខ្ពស់​នៃ​អ័រម៉ូន​អង់​ដ្រូ​សែន​ក៏​អាច​បណ្តាលឱ្យ​ស្ត្រី​ខកខាន​នឹង​មក​រដូវ ឬ​បញ្ឈប់​រដូវ​របស់​ស្ត្រី​មិនឱ្យ​មានតែ​ម្តង ចំណែក​ឯ​បុរស​វិញ​គ្រាន់​តែ​មាន​ភាព​រំខាន​បន្តិច​បន្តួច​ប៉ុណ្ណោះ ។​

ប្រសិនបើ​អ្នក​បារម្ភ​អំពី​រោម​ច្រើន​លើ​ខ្លួន​របស់​អ្នក​សូម​សួរ​គ្រូពេទ្យ​ថា តើ​អ្នក​គួរតែ​ធ្វើការ​ពិនិត្យមើល​កម្រិត​អរ​ម៉ូ​ន​ ឬ​យ៉ាងណា​នោះ​?

ប្រភពពី៖ Healthtips

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *