ទោះ​បី​អ្នក​ជឿ ឬ​មិន​ជឿ​លើ​ព្រះពុទ្ធសាសនា​ក៏​ដោយ តែ​គួរ​តែ​អាន​នូវ​ចំណុច​ទាំង​នេះសិន!!!

ព្រះពុទ្ធសាសនា គឺ​ជា​សាសនា​មួយ​ដែល​គេ​បាន​ចាត់​ទុក​ជា​សាសនា​របស់​រដ្ឋ នៃ​ប្រទេស​កម្ពុជា។ ការ​ចាត់​ទុក​នេះ ដោយ​សារ​តែ​ការ​មើល​ឃើញ​ពី​ប្រយោជន៍​យ៉ាង​ច្រើន របស់​ព្រះពុទ្ធសាសនា។ ទស្សនៈ​របស់​ព្រះពុទ្ធសាសនា ផ្សារភ្ជាប់​យ៉ាង​សំខាន់​ទៅ​នឹង​ជីវភាព​រស់​នៅ​របស់​មនុស្ស។

ខាង​ក្រោមនេះ គឺ​ជា​គំនិត​សំខាន់ៗ​នៅ​ក្នុង​ព្រះពុទ្ធសាសនា​ទាំង ៧ ចំណុច ទោះ​អ្នក​ជឿ ឬ​មិន​ជឿ​ព្រះពុទ្ធ​សាសនា​ក៏​ដោយ ក៏​អាច​អាន​បាន​ដែរ។

១. យើង​នឹង​ទទួល​បាន​ពន្លឺ​នៃ​ជីវិត។ មនុស្ស​ខ្វាក់​ពិត​ប្រាកដ ​មិន​មែន​ជា​មនុស្ស​ខ្វាក់​ភ្នែក​ពីកំណើត​នោះ​ទេ តែ​ជា​មនុស្ស​ដែល​មាន​ទស្សនៈ​វិស័យ​ងងឹត​ងងុយ មិន​ភ្លឺ​ស្វាង​ទៅ​វិញ​ទេ។
២. ទស្សនៈ​អប់រំ​របស់​ព្រះ​ពុទ្ធ ជា​ទស្សនៈ​កម្មផល អ្នក​ណា​សាង​អាក្រក់ នឹង​ទទួល​បាន​ផល​អាក្រក់ អ្នក​ណា កសាង​អំពើ​ល្អ នឹង​ទទួល​បាន​កុសល​ផល​បុណ្យ។ ព្រះ​ពុទ្ធ​ មិន​ដែល​អះអាង​ថា អាច​ជួយ​រំដោះ​ទុក្ខ​ពី​បុគ្គល​ណា​ម្នាក់ ដោយ​គ្រាន់​តែ​ជឿ​លើ​ព្រះ​អង្គ​បាននោះ​ទេ។
៣. មាន​សិក្ខាបទ​តែ​មួយ មិន​បំបែក​សិក្ខាបទ។
៤. ព្រះពុទ្ធ​តែង​អប់​រំ​មនុស្ស​ឲ្យ​ចេះ​រំលត់​ទុក្ខ និង​ធ្វើ​សេចក្ដី​ស្ងប់​នៅ​ក្នុង​ខ្លួន។
៥. ក្រោយ​ពេល​ស្លាប់ មនុស្ស​នឹង​យក​កំណើត​​បន្ត​ទៀត។ បើ​អ្នក​មាន​កុសល​ផល​បុណ្យ នឹង​កើត​នៅ​ទីឋាន​ដ៏​ខ្ពង់ខ្ពស់ ហើយ​អ្នក​មាន​បាន នឹង​កើត​​នៅ​កន្លែង​អាក្រក់ ទីឋាន​ដ៏​ថោក​ទាប​ជា​ដើម។
៦. បញ្ញា គឺ​ជា​វត្ថុ​ដ៏​សំខាន់​បំផុត។ បញ្ញា​មិន​ត្រូវ​បាន​បំផ្លាញ​ដោយ អវិជ្ជា​ឡើយ។
៧. ព្រះពុទ្ធ​អប់រំ​ឲ្យ​​យើង​ទាំង​អស់​គ្នា ពឹង​លើ​ខ្លួន​ឯង «ខ្លួន​ទីពឹង​ខ្លួន» ដោយ​មិនត្រូវ​រងចាំ​ការ​ជួយ​ពី​អ្នក​ដទៃ ឬចាំ​ព្រេង​សំណាង និងរំពឹង​លើ​វត្ថុសក្ដិសិទ្ធិ​ណា​មួយ​នោះ​ទេ៕

ប្រភពពី៖ Facebook
Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *