អ្នក​ម្តាយ​ដែល​ទើបតែ​មានគភ៌​ថ្មីថ្មោង​គួរតែ​ដឹង​!

​ក្នុងអំឡុងពេល​មានគភ៌ តើ​ត្រូវ​មើលថែទាំ​អ្វីខ្លះ​ក្រៅពី​ជ្រើសរើស​មុខម្ហូប​ត្រូវ​តាម​សភាព​មានគភ៌ ហើយ​ហាត់ប្រាណ​យ៉ាង​ត្រឹមត្រូវ និង​សម្រាក​យ៉ាង​គ្រប់គ្រាន់​នោះ តើ នៅ​មានរឿង​អ្វីដែល​គួរ​ធ្វើ​បន្ថែមទៀត​ឬទ​? និង​តើ​មានរឿង​អ្វីខ្លះ​ដែល គួរ​ចៀសវាង​? កិច្ចការងារ​ពីមុន​ដែល​ធ្លាប់ធ្វើ​តើ​អាច​ធ្វើបាន​ទៀត​ឬទេ​? ឬ ហុច​ផល​អាក្រក់​ប៉ុនណា​? ។ ចំណុច​ទាំងនេះ​សុទ្ធតែជា​រឿង​ដែល អ្នក​ម្តាយ​មានគភ៌​នៅ​សង្ស័យ​ច្រើន​គ្នា​ណាស់ ដូច្នេះ​យើង​នាំគ្នា​មក​បក ស្រាយ​ចំណុច​សង្ស័យ​ទាំងនេះ​ទាំងអស់គ្នា ៖

-​ទម្ងន់​ខ្លួន​ដែល​ស័ក្តិសម​សម្រាប់​អ្នក​ម្តាយ​មានគភ៌​

​បើ​អ្នក​ម្តាយ​មានគភ៌​ទទួលទាន​អាហារ តាម​ការណែនាំ​ហើយ (​ប្រូតេអ៊ីន​វិ​តា​មីន សារធាតុ​រ៉ែ​​អ៊ីយ៉ូដ កាល់ស្យូម ហ្វូ​លេ​ត​សារ​ធាតុដែក​) នោះ​ទម្ងន់​ខ្លួន​នឹង​កើនឡើង​ប្រមាណ​ជា​១២-១៥​គីឡូក្រាម​ជា​មធ្យម​កើន មួយខែ​២​គីឡូក្រាម ។ ប៉ុន្តែ​ក្នុង​ត្រីមាស​ដំបូង​ទម្ងន់ អាច​ថយចុះ​បាន ដោយសារតែ​អាការ​ចាញ់ កូន​ដែល​ក្អួតចង្អោរ​ញឹកញាប់ ឬ​មិនអាច​ញ៉ាំ អាហារ​បាន​ច្រើន ។ ក្នុង​ត្រីមាស​ទី​២​ជា​អំឡុង ពេល​អស់​អាការ​ចាញ់កូន ហើយ​អ្នក​ម្តាយ​អាច​ហាត់ប្រាណ​បាន​យ៉ាង​ត្រឹមត្រូវ ដើម្បី​គ្រប់គ្រង​កុំឱ្យ ទម្ងន់​កើនឡើង​លឿន​ជ្រុល​ពេក ចំណែក​ត្រីមាស​ចុងក្រោយ​ត្រូវ​ប្រយ័ត្ន ប្រយែង​បន្តិច ព្រោះ​ឱកាស​ប្រសូត​មុន​កំណត់​មាន​ខ្ពស់​ណាស់ បើសិន បញ្ចោ​ញ​កម្លាំង​ធ្វើ​អ្វីមួយ​ខ្លាំង​ជ្រុល​ពេក ក្នុង​ត្រីមាស​នេះ​ទម្ងន់​ខ្លួន​អ្នក ម្តាយ​នឹង​កើនឡើង​ខ្ពស់បំផុត ។​

-​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្សេងៗ

​ក្នុងអំឡុង​មានគភ៌​ត្រីមាស​ដំបូង​ព្រោះ តែ​មិនដឹង​តើ​នឹងមាន គ្រោះថ្នាក់​ទេ​?​បើ​វ៉ាក់សាំង ដែល​ចាក់​នោះ​ជា​វ៉ាក់សាំង​ការពារ​តេ​តា ណូ​ស​ ​គ្រុន​ផ្តាសាយធំ ឬ​កញ្ជ្រឹល មិនជា​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​ទេ និង ជាការ​សាង​ប្រព័ន្ធ​ការពារ​ជំងឺ​ឱ្យ ខ្លួន​ទារក​ទៀតផង ។​ ​ពេញ​មួយរយៈ ពេល​៩​ខែ​អ្នក​ម្តាយ​អាច​ត្រូវ​ចូលទៅ ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ យ៉ាង​ត្រឹមត្រូវ ដើម្បី​ទារក​ចម្រើន​ធំ ធាត់​រឹងប៉ឹង និង​ពេញលេញ​ប្រាសចាក ជំងឺ​ដ​ង្កា​ត់ ។​

-​វីតាមីន​បន្ថែម​ចាំបាច់​ដែរឬទេ​?

​សារធាតុ​អាហារ​ដែល​អ្នក​ម្តាយ គួរ​ទទួលទាន​បន្ថែម​នោះ​គឺ​សារធាតុ ដែក ដែល​ជួយ​គាំទ្រ​ការធ្វើការងារ របស់​ហ៊ី​ម៉ូ​គ្លោ​ប៊ី​ន ក្នុង​គ្រាប់​ឈាម ក្រហម​ដែលជា​អ្នក​នាំ​អុកស៊ីហ្សែន ឆ្ពោះទៅ​ទារក​ដែល​នៅក្នុង​ផ្ទៃ ។ បើ​អ្នក ម្តាយ​បានទទួល​សារធាតុ​ដែក​មិន​គ្រប់ គ្រាន់ នឹងធ្វើ​ឱ្យ​កើត​សភាវ​លោហិត ស្លេក ហុច​ផល​ឱ្យ​អ្នក​ម្តាយ​កើត​អាការ នឿយ​ល្វើយ​ហត់ និង​ដកដង្ហើម​មិន ស្រួល ។ ទាំងអស់នេះ​ការទទួល​ទាន សារធាតុ​ដែក​គួរ​ស្ថិតក្នុង​បរិមាណ ដែល​សមល្មម​តាម​ដែល​រាងកាយ ត្រូវការ​ ​ចំណែក​វិ​តា​មីន និង​សារធាតុ​អាហារ​ផ្សេងទៀត​ ​បើ​ទទួលទាន អាហារ​គ្រប់​៥​ប្រភេទ​តាម​ពាក្យ​ណែនាំ​របស់​គ្រូពេទ្យ​ហើយ​នោះ មិន​ចាំ បាច់​ទទួលទាន​វីតាមីន​បន្ថែម​ក៏បាន​ដែរ ​។ ប៉ុន្តែ​គួរ​ញ៉ាំ​ទឹកដោះគោ​ជា ប្រចាំ​ដើម្បី​បង្កើន​ភាពរឹងមាំ​របស់​ឆ្អឹង​ទារក​នៅក្នុង​ផ្ទៃ ។ មិនគួរ​ទទួលទាន ថ្នាំ​សារធាតុ​ដែក​លាយ​គ្នា​ជាមួយ​ទឹកដោះគោ ឡើយ​ព្រោះ​វា​ធ្វើឱ្យមាន គុណវិបត្តិ​ច្រើនជាង​គុណសម្បត្តិ ។​

-​ស្វាមី​ទ្រាំ​មិនបាន​សុំ​មាន​ភេទ​សម្ព័ន្ធ​ក្នុង អំឡុងពេល​មានគភ៌​

​ការ​មាន​ភេទ​សម្ព័ន្ធ​មិនមែនជា​រឿង​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​ទេ​លើក លែង​តែ​ខាង​ប្រុស​មាន​ជំងឺ​កាមរោគ ។ ក្នុងអំឡុង​ត្រីមាស​ទី​៣​សូមឱ្យ លោកឪពុក​អត់ទ្រាំ​បន្តិច ព្រោះ​ជា​ដំណាក់កាល​សំខាន់​ណាស់​ ​។ គភ៌​របស់ អ្នក​ម្តាយ​មិនគួរ​ទទួលរង​កម្លាំង​ញ័រ​រញ្ជួយ​អ្វី​ទាំងអស់​ដើម្បី​ការពារ ការ​ប្រសូត​មុន​កំណត់ និង​អាចធ្វើឱ្យ​ទារក​មិន​រឹងប៉ឹង​បាន ។ បើ​ត្រីមាស ទី​១ និង​២​អ្នក​ម្តាយ​គួរ​សង្កេតមើល​ផង​ថា​តើ​មាន​អាការ​ខុស​ប្រក្រតី ឬទេ ដូចជា​ឈឺពោះ​មុនពេល​កំណត់​​និង​មាន​ឈាម​ធ្លាក់​ចេញពី​មាត់ស្បូន ជាដើម​ ​។ បើ​មាន​អាការ​ទាំងនេះ គួរ​បញ្ឈប់​ការ​មាន​ភេទ​សម្ព័ន្ធ និង ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​។​

-​ទឹកដោះ​ដែល​គួរ​ញ៉ាំ​ក្នុងអំឡុងពេល​មានគភ៌​អ្នក​ម្តាយ​អាច​ញ៉ាំ ទឹកដោះ​បាន​គ្រប់ ប្រភេទ​ទាំង​ទឹកដោះគោ ទឹកដោះពពែ ឬ​ទឹក​សណ្តែក លឿង​(​មិនចាំបាច់​តែ​ទឹកដោះ​សម្រាប់​ស្ត្រី​មានគភ៌​ក៏បាន​ដែរ​)​និង​គួរ​ញ៉ាំ​ឱ្យបាន​ទ្វេដង ព្រោះ​រាងកាយ​របស់​អ្នក​ម្តាយ​ត្រូវការ​កាល់ស្យូម និង​កូន តូច​ក៏​ត្រូវការ​កាល់ស្យូម​ដែរ ព្រោះ​កាល់ស្យូម​នេះ​នៅបាន​ជួយ​ការពារ សភាវ​លើសឈាម​បាន​ទៀតផង ៕​

ប្រភពពី៖ The NEWs

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *