មានដឹងទេថា អាហារ​ខាងក្រោមនេះ ជួយជំរុញ​ដល់​ការ​លូត​កម្ពស់របស់អ្នក !

បញ្ហា​កម្ពស់​គឺជា​រឿង​ដែល​ប្រជាជន​ខ្មែរ​យើង​តែងតែ​ចង់បាន​នោះ​គឺ ខ្ពស់​សមសួន ព្រោះ​កាលណា​មនុស្ស​មាន​កម្ពស់​ខ្ពស់ វា​នឹង​បង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង​កាន់តែខ្លាំង​។ យ៉ាងណាមិញ អ្នក​ដែល​មាន​កម្ពស់​ទាបៗ ច្រើន​តែ​មាន​អារម្មណ៍​ខ្លួន​ឯង​ធ្វើ​អ្វីៗ​ក៏​ដោយ​គឺ​មិន​ដល់​គេ​អ្នក​ខ្ពស់ៗ​ឡើយ​។ មាន​កត្តា​ច្រើនណាស់​ដែល​ជាហេតុ​នាំឲ្យ​ប៉ះពាល់​ដល់​ការលូតកម្ពស់​យើង​ដូចជា ហ្សែ​ន ការ​ហាត់ប្រាណ និង​ប្រភេទ​អាហារ​ដែល​យើង​ញ៉ាំ​តែម្តង​។ ខាងក្រោម​នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​អាហារ​មួយចំនួន ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជួយ​ជំរុញ​ដល់​ការ​លូត​កម្ពស់​របស់​​ មនុស្ស​យើង​៖

– អាហារ​ធ្វើ​ពី​ទឹកដោះគោ ព្រោះ​វា​សម្បូរ​ជាតិ​កាលស្យូម​
– សាច់​មាន់​ក៏​ជួយ​ឲ្យ​លូតកម្ពស់​បាន​ដែរទោះ​បី​ជា​អ្នក​អាយុ ២៥​ឆ្នាំ​ហើយ​ក៏​ដោយ​។ យក​ល្អ​គួរតែ​ញ៉ាំ​សាច់​មាន់​យ៉ាងហោចណាស់ ៥០​ក្រាម​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ឃើញ​លទ្ធផល​វិជ្ជមាន​
– ប្រភព​ប្រូតេអ៊ីន​មួយ​ផ្សេង​ទៀត​គឺ​ស៊ុត ហើយ​វា​ក៏​ជួយ​ជំរុញ​ដល់​ការ​លូត​កម្ពស់​ដែរ ជាពិសេស​ស៊ុត​ផ្នែក​ពណ៌​តែម្តង​។ ចូរ​ញ៉ាំ​ស៊ុត ៣ ទៅ​៦​គ្រាប់​ក្នុង​មួយ​ថ្ងៃ​បើសិនជា​ចង់​លូត​កម្ពស់​កាន់តែខ្លាំង​
– ផ្លែ​ចេក​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ច្រើនណាស់ ហើយ​ផ្នែក​មួយ​នៃ​ប្រយោជន៍​ទាំងនោះ​គឺ​ធ្វើឲ្យ​លូតកម្ពស់​តែម្តង ព្រោះ​តែ​វា​មាន​ជាតិ​ម៉ង​ហ្គា​ណាស កាលស្យូម ប៉ូ​តា​ស្យូម និង​ប្រូ​បាយ​អូ​ទិច​ខ្ពស់​
– សណ្តែកសៀង​ត្រូវបាន​គេ​ស្គាល់​ថា​មាន​ប្រូតេអ៊ីន​ខ្ពស់ ដែល​ជួយ​ពង្រឹង​ដល់​ជាលិកា និង​ការលូតលាស់​របស់​ឆ្អឹង​។ ការ​ញ៉ាំ​សណ្តែកសៀង ៥០​ក្រាម​ក្នុង​មួយ​ថ្ងៃ​នឹង​ជួយ​ដល់​ការ​លូត​កម្ពស់​បាន​
– ត្រី​ដូច​ជា សាល​ម៉ុង សា​ឌី​ន និង​ធូ​ណា គឺ​ផ្ទុក​ទៅ​ដោយ​វីតាមីន D ដែល​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ការលូតលាស់​ឆ្អឹង​។ វីតាមីន D ជួយ​ដល់​ការ​បឺត​ស្រូប​ជាតិ​កាលស្យូម​ពី​ចំណីអាហារ​។ ប្រូតេអ៊ីន​របស់​ត្រី​អាចជួយ​ពង្រឹង និង​អភិ​វឌ្ឈន៍​ឆ្អឹង និង​សាច់ដុំ​។​

​តាមរយៈ​ការបន្ថែម​អាហារ​ទាំងអស់នេះ​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ អ្នក​នឹង​អាច​ពង្រឹង​ដល់​សុខភាព​ឆ្អឹង សាច់ដុំ​កាន់តែ​ខ្លាំងក្លា ព្រមទាំង​មាន​សុខភាព​ល្អ​និង​លូត​កម្ពស់​បាន​បន្ថែម​ទៀត​ផង​៕

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *