អ្នក​គួរ​អនុវត្ត​​​៦​វិធី​នេះ​ បើចង់​ឲ្យ​ខ្លួន​ឯង​ឆ្លាត​ និង​រឹង​មាំ​ជាង​មុន​

អ្នក​ណា​ក៏​ចង់​ឲ្យ​ខ្លួន​ឯង​ឆ្លាត​ ខ្លួន​ឯង​ល្អ​ដែរ​ តែ​ពេល​ខ្លះ​អ្នក​ចង់​តែ​មាត់​តែ​មិន​បាន​ធ្វើ​នោះ​ទេ​ ដូច្នេះ​បើ​អ្នក​ចង់​ឲ្យ​ខ្លួន​ឯង​ឆ្លាត​ ខ្លួន​ឯង​ពូកែ​នោះ​អ្នក​គួរ​តែ​៖​

១.រៀន​លេង​ឧបករណ៍​តន្ត្រី​ ៖​ ការ​ដែល​អ្នក​រៀន​លេង​នូវ​ឧបករណ៍​តន្ត្រី​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​ខួរ​ក្បាល​អ្នក​រីក​ចម្រើន​ និង​មាន​សមត្ថភាព​កាន់​តែ​ខ្ពស់ ព្រោះ​តន្ត្រី​​គឺ​ជា​គន្លឹះ​ដែល​អាច​ជំរុញ​កោសិកា​ខួរ​ក្បាល​ច្រើន​បំផុត​។​

២.បរិភោគ​អាហារ​ណា​ដែល​ជំនួយ​ដល់​ខួរក្បាល ៖​ អ្នក​ញ៉ាំ​​អាហារ​ល្អ​ប៉ុណ្ណា​ អ្នក​នឹង​ទទួល​បាន​ប៉ុណ្ណឹង​ដូច​គ្នា​ ដូច្នេះ​អ្នក​គួរ​តែ​ជ្រើសរើស​អាហារ​ណា​ដែល​ជំនួយ​ដល់​ខួរ​ក្បាល​ និង​ជៀសវាង​អាហារ​ណា​ដែល​ធ្វើ​ឲ្យ​សមត្ថភាព​ខួរក្បាល​អ្នក​ចុះ​ខ្សោយ។

៣.កាត់​បន្ថយ​ការ​គេង​របស់​អ្នក​ ៖​​ ការ​គេង​ច្រើន​វា​មិន​បាន​ផ្ដល់​ផល​ល្អ​ឲ្យ​ខួរក្បាល​នោះ​ទេ​ ផ្ទុយ​ទៅវិញ​វា​រឹត​តែ​ធ្វើ​ឲ្យ​ខួរ​ក្បាល​អ្នក​ស្ពឹក​ស្រពន់​មិន​រហ័សរហួន ដូច្នេះ​អ្នក​គួរ​តែ​កាត់​បន្ថយ​ការ​គេង​លើស​កំណត់​របស់​អ្នក​ទើប​ជា​ការ​ល្អ​។

៤.ឲ្យ​ខ្លួន​​ប្រាណ​ ​មាន​ចលនា ​៖​​ អ្នក​គួរ​តែ​ធ្វើ​ចលនា​សម្រាប់​ខ្លួន​ប្រាណ​ដូច​ជា​ លំហាត់​ប្រាណ​ ការ​កម្សាន្ត​ ដែល​ប្រើ​ប្រាស់​កម្លាំង​ ​​ព្រោះ​វា​គឺ​ល្អ​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​មាំមួន​ និង​ឆ្លាត​ជាង​មុន​។

៥.ចៀសវាង​ការ​ស្មុគស្មាញ​ខ្លាំង​ ៖​ អ្នក​គួរតែ​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​រឿង​មិន​សប្បាយ​ចិត្ត​ ហើយ​ព្យាយាម​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​រីករាយ​និង​ ស្រស់​ថ្លា​ ដើម្បី​បង្កើន​ភាព​ឈ្លាសវៃ​របស់​អ្នក​។

៦.មាន​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ល្អ​ៗ​ ៖​ មាន​មិត្ត​ល្អ​​ អ្នក​ជុំវិញ​ខ្លួន​ខ្លាំង​ នោះ​វា​នឹង​ជួយ​ជំរុញ​ឲ្យ​អ្នក​កាន់​តែ​ឆ្លាត​ កាន់​តែ​ទទួល​ចំណេះដឹង​ថ្មី​ៗ​សម្រាប់​អភិវឌ្ឍ​ខ្លួន​​អ្នក​។

៧.រៀន​​ជំនាញ​អ្វី​ដែល​ថ្មី​ ៖​​ អ្នក​អាច​រៀន​ភាសា​ដែល​អ្នក​មិន​ទាន់​ចេះ​ រៀន​​ហែល​ទឹក​ រៀន​គូរ​រូប​ រៀន​ថតរូប​ និង​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​ចង់​ចេះ​​ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​រឹង​មាំ​ និង​ពូកែ​។

កុំ​ខ្ជិល​ ហើយ​ចង់​ល្អ​​ គ្មាន​អ្វី​ដែល​មិន​កើត​ឡើង​ដោយ​ការ​ប្រឹង​ប្រែង​នោះ​ទេ​។​ សាក​ធ្វើ​រឿង​ទាំង​នេះ​ម្ដង​បន្តិច​ៗ​មើល​ថា​ តើ​អ្នក​ទទួល​បាន​លទ្ធផល​បែប​ណា​?

ប្រភព​​៖​​ CNN
ប្រភពអ្នកប្រែសម្រួល៖ ផេង​ ផល​ធិតា (Kanha)

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *