បុគ្គល ៤ ពួក ​ដែល​អ្នក​មិន​គួរ​យក​ជា​គំរូតាម!

នៅ​លើ​លោក​នេះ មនុស្ស​មាន​ច្រើនពួក ច្រើន​ប្រភេទ​ណាស់ តែ​ទោះយ៉ាងណា អ្នកត្រូវយល់ និង មិនត្រូវយកគំរូតាម បុគ្គល ទាំង ៤ ពួក ខាងក្រោមនេះ ដែល ព្រោះពួកគេ​ គឺជា​ប្រភេទ​មនុស្ស​ដែលធ្វើខ្លួន មិនអោយជាប្រយោជន៍ដល់ អ្នកដទៃ ក៏ដូចជាសង្គមជាតិទាំងមូល ផងដែរ ។ បុគ្គលពួកនេះរស់នៅឲ្យតែបានៗ មិនចេះកែខៃជីវិតរស់នៅឲ្យ មានតម្លៃ និង សមស្រមជាមួយអ្នកដទៃ និង​ធ្វើ​ឲ្យ​ខ្លួន​ឯង​បរាជ័យ​ក្នុង​ជីវិត ជារឿយៗ​ថែម​ទៀត​ផង ។ តើបុគ្គលទាំង ៤ ពួក នេះមាននរណាខ្លះ? សូមអានចំណុចទាំង ៤ ខាងក្រោម៖

១. ពួកបុគ្គលបញ្ញើរ​ក្អែក ៖ មនុស្ស​ដែល​រស់​នៅ ដោយ​ផ្ញើ​ជោគ​វាសនា​លើ​គេ បើ​គេ​ឲ្យ​រស់​ក៏​រស់ បើ​គេ​ឲ្យ​ស្លាប់​ក៏​ស្លាប់។

២. ពួកបុគ្គលដែល​បៀត​បៀន​ជីវិត​គេ ៖ មនុស្ស​ប្រភេទ​នេះ ប្រឹង​ប្រែង​ធ្វើ​បាប​គេ បង្កើត​ភ័យ​ឲ្យ​គេ តែ​មិន​បាន​ការពារ​ខ្លួន​ឯង។

៣. ពួកបុគ្គលដែលការពារ​ខ្លួន​ឯង​បាន​ល្អ តែ​ប្រមាថ​ជីវិត​គេ ៖ មនុស្ស​នេះ​ចេះ​ប្រយ័ត្ន​ប្រយែង ចេះ​ការពារ​ខ្លួន តែ​ធ្វើ​អំពើ​ដែល​ជា​ការ​ប្រមាថ​ជីវិត​គេ។ មនុស្ស​បែប​នេះ ពិបាក​រក​សេចក្ដី​សុខ​ឃើញ​ណាស់ ព្រោះ​ការ​ប្រមាថ​គេ រមែង​មិន​មែន​ជា​សុខ​របស់​បុថុជ្ជន​ឡើយ។

៤. ពួកបុគ្គលមិន​បំពាន​គេ ៖ មនុស្ស​នេះ​មិន​ចេះ​បំពាន​គេ មិន​ចង់​នាំ​ទុក្ខ​មក​ឲ្យ​គេ ហើយ​សុខ​ចិត្ត​ស្លាប់​ខ្លួន​ឯង ប៉ុន្តែ​មិន​ព្រម​ព្យាយាម​រក​ដំណោះស្រាយ​ណា​មួយ​ឲ្យ​ប្រសើរ​ឡើយ។ មនុស្ស​យើង​ត្រូវ​ចេះ​រក​ដំណោះ​ស្រាយ​ឲ្យ​អស់​ពី​លទ្ធភាព ទើប​ជា​មនុស្ស​ឆ្លាត។ ដរាប​ណា​មាន​ជីវិត ត្រូវ​តែ​មាន​ការ​តស៊ូ​ជា​និច្ច៕

Copyrighted: Moha Sneha
ប្រភពពី៖ បរទេស
Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *