ជាឪពុកម្តាយក្មេក មិនគួរ​និយាយសម្តី ទាំង ៨ឃ្លា នេះ ទៅលើកូនប្រសារឡើយ!

នៅ​ពេល​ក្លាយ​ជា​ប្ដី​ប្រពន្ធ គឺ​ជា​ពេល​ដែល​រួម​សុខ រួម​ទុក​ជា​មួយ​គ្នា។ ក្លាយ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​មាន​ន័យ​ថា ធ្វើ​បុណ្យ​ជា​មួយ​គ្នា។ នេះ​មិន​មែន​ជា​រឿង​ងាយ​ឡើយ។ នៅ​ពេល​ដែល​យើង​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​គ្នា មាន​ន័យ​ថា សុខ​ទុក្ខ គឺ​តែ​មួយ​ហើយ។

ខាង​ក្រោមនេះ គឺ​ជា​សម្ដី​ទាំង ៨ ឃ្លា ដែល​ឪពុកម្ដាយ​ក្មេក​ពុំ​គួរ​និយាយ​ឲ្យ​កូន​ប្រសារ​លឺ​ឡើយ។

– កូន​គេ​ក្រសោះ គេ​បាន​ប្តីមាន​អើយ​មាន គេ​ការ​ឡើង​ធំដុំ កូន​ឯង​រៀន​ចប់បរិញ្ញា បាន​ប្តី​ក្ររហាម។
– ប្តីហ្អែង មិន​ចេះ​គោរព​អញទេ!!! ឈប់​អោយ​វា​មក​ជួប​មុខ​អញ​ទៀត។
– បើ​ស្រលាញ់​ប្តីងប់​ចឹង កុំ​មក​ធ្វើ​កូន​អញ​ទៀត។
– ប្រពន្ធ​ហ្អែង​ដេក​យូរ​នោះ គ្មាន​ចេះ​ខ្លាច​ចិត្ត​អញ​ជា​ចាស់​ទុំសោះ។
– កូន​ប្រុស​គេ​នោះ សំណាង​អើយ​សំណាង គេ​ការ​ប្រពន្ធ​ហើយ ម៉ែ​ឪខាង​ស្រីចែក​ផ្ទះ​អោយ​១ល្វែង។
– ហ្អែង​ធ្វើ​ប្រុស​ស្អី តាម​តែ​កន្ទុយ​សំពត់​ប្រពន្ធ​អញ្ចឹង។
– ធ្វើ​ប្រុស​កុំ​អន់​ពេក មិន​ត្រូវ​ឲ្យ​ប្រពន្ធ​ដឹក​មុខ​ទេ។
– មិន​គួរ​ណា​យើង​ដណ្ដឹង​ប្រពន្ធ​ឲ្យ​ឯង​ទេ បើ​ឯង​នៅ​កម្លោះ​គ្រាន់​បើ​ជាង៕
ប្រភពពី៖ EVERYDAY.com.kh
Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *