សញ្ញាទាំង​ ៨ យ៉ាងបង្ហាញថា​អ្នក​ជិត​មាន​សភាវៈ​រោគ​ចិត្ត​

បច្ចុប្បន្ន​ប្រជាជន​លើ​ពិភពលោក រួមទាំង​ខ្មែរ​យើង​ផង មាន​រោគ​សរសៃប្រសាទ​កាន់តែច្រើន​នាក់ គ្រាន់តែ​អ្នកខ្លះ​មាន​អាការ​ស្រាល និង ខ្លះ​ធ្ងន់ ។ ជំងឺ​នេះ​វា​កើតឡើង​ចំពោះ​មនុស្ស​ពិបាកចិត្ត គិត​ច្រើន ការគាបសង្កត់​ខាង​ផ្លូវចិត្ត រហូត​គេង​មិន​លក់ រៀងរាល់​យប់ ។​

​លោកអ្នក​អាច​សង្កេត​អាការ​ខ្លួនឯងបាន គឺ​ចាប់ផ្តើម​ប្រែប្រួល​ឥរិយាបថ អារម្មណ៍ ពិបាក​ក្នុងការ​សម្រេចចិត្ត​ សញ្ច​ប់​សញ្ជឹង… បើ​មាន​សញ្ញា​គួរឱ្យ​សង្ស័យ​ទាំងនេះ គួរ​ប្រញាប់​ទៅ​ប្រឹក្សា ជាមួយ​លោកគ្រូ​ពេទ្យ​ជំនាញ​ខាង​ផ្លូវចិត្ត​ជាបន្ទាន់ ។

វា​មាន ៨ សញ្ញា​គួរកត់សម្គាល់​ដូចខាងក្រោម ៖

១.​ ​នៅ​ឃ្លាតឆ្ងាយ​ពី​សង្គម (Social withdrawal)

២.​ ​ឥរិយាបថ​ប្រែប្រួល ប្លែក (Unusual behavior) ដូចជា លក្ខណៈ​នៃ​ការតុបតែង​កាយ ការថែទាំ​ខ្លួនឯង

៣.​ ​មាន​ភាពលំបាក​ក្នុង​ការគិត / សម្រេចចិត្ត (Difficulty making choices)

៤.​ ​ភ្លេច​ច្រើន /​ចាប់អារម្មណ៍​អ្វី​មិនបាន​យូរ (Problems with concentration and attention)

៥.​ ​មាន​បញ្ហា​ក្នុងការ​ទំនាក់ទំនង (Problems with communication and perception)

៦.​ ​មានគំនិត​ប្លែកៗ មិន​ដូចដើម ចាប់ផ្តើម​ជឿ​នូវ​អ្វីដែល​មិន​ពិត (Unusual thoughts)

៧.​ ​មមើមមាយ ឃើញ​រូបភាព​ខ្លាច (Hallucinations)

៨.​ ​ចាប់ផ្តើម​មាន​ភាព​ថម​ថយ នៃ​ដំណើរ​ជីវិត​ប្រចាំថ្ងៃ /​ការរៀន / ការធ្វើការ

​ប្រសិនបើ​កើត​អាការ​រ​បែបនេះ ក្នុង​មួយ​សប្តាហ៍ ១ ដង ត្រូវ​ប្រញាប់​ទៅ​ជួប គ្រូពេទ្យ​ជំនាញ​ខួរក្បាល​ជាបន្ទាន់ កុំឱ្យ​អាការ​កាន់តែខ្លាំង ធ្ងន់​ទៅៗ ៕

Comments របស់​ប្រិយមិត្ត​ខ្លះៗ៖

១. Pich Malen

អ្នកដែលកើតរោគចិត្តគឺបណ្តាលមកពីមានបញ្ហាណាមួយដែលគាត់មិនពេញចិត្ត ( ឧទាហរណ៌ បញ្ហាស្នេហា, គ្រួសារ, ការងារ,មិត្តភក្តី ) គាត់តែងតែគិតរឿងនោះជាប់ជារហូតគាត់ចូលចិត្តគិតច្រើន ចូលចិត្តស្រមើលស្រមៃរឿងទាំង។ វិធីកាត់បន្ថយត្រូវនាំគាត់អោយជួបនរណាម្នាក់ដែលគាត់អាចនិយាយបញ្ហាទាំងនោះចេញមកទាំងអស់ ហើយអ្នកដែលបានស្តាប់នោះដំបូងត្រូវយល់ស្របនឹងបញ្ហាដែលគាត់តែងតែគិតហើយបន្ទាប់មកទៀតត្រូវនិយាយដោយការលើកឧទាហរណ៌ពីចំនុចល្អ និងចំនុចអាក្រក់ចំពោះបញ្ហាទាំងនោះ។ ពេលនោះគាត់និងមានភាពធូរស្រាលមួយកំរិតព្រោះបញ្ហាដែលគាត់តែតែលាក់ទុកបានរំសាយអស់ខ្លះហើយ។ ហើយមនុស្សដែលមានវិបត្តផ្លូវចិត្តនេះគឹត្រូវការអ្នកយល់ចិត្ត គេចង់សប្បាយ គេចូលចិត្តដើរកំសាន្តនៅកន្លែងដែលសំបូរទៅដោយធម្មជាតិ។ ចាំណាកុំទុកអោយមនុស្សដែលអ្នកស្រលាញ៉ជួបបញ្ហាទាំងនោះអីណា៕ នេះជាបទពិសោធន៌ខ្លះៗដែលខ្ញុំធ្លាប់ជួបប្រទះ

២. Vattey Heum
Psycholgy Student at Royal University of Phnom Penh

បញ្ហារោគចិត្តមិនអាចមើលឃើញដោយភ្នែកទទេ និងងាយព្យាបាលដូចរោគកាយឡើយ។ ដូចជាបញ្ហាបែកបាក់ស្នេហាជាដើម បើបងធ្លាប់ភ្លក្សបងនឹងដឹង។ ការព្យាបាលក៏ត្រូវការពេលវេលា និងការយកចិត្តទុកខ្លាំងបំផុតពីសំណាកគ្រូពេទ្យ ជាពិសេស គឺគ្រួសារ និងមនុស្សជាទីស្រឡាញ់។ ចំណែកការដែលទៅបួស គឺជាការព្យាបាលតាមបែបសាសនា វាជាវិធីដ៏ល្អបំផុតមួយដែរសម្រាប់ជនជាតិយើង ។

៣. Long Vitou ·

Works at សហគ្រិន វ័យក្មេង
វិបិត្តផ្លូវចិត្ត កុំទៅពេទ្យ វាបាត់តែខ្លះទេ តែអ្វីដែលល្អបំផុត សម្រាប់ដោះស្រាយ ឲ្យដាច់ស្រឡះ មានតែស្តាប់ព្រះធម៌ បែបព្រះពុទ្ឋសាសនា ដែលនាំឲ្យចិត្តស្ងប់ បញ្ចប់កង្វល់ ។

ប្រភព៖ matenak

Facebook Comments

You may also like...