ប្រយ័ត្ន៖ អាការៈរបស់ជម្ងឺមហារីកច្រមុះ និង បំពង់ក ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង!

បរិវេណក្នុងច្រមុះមានទីតាំងលាក់កំបាំង រោគសញ្ញដំណាក់កាលដំបូងមិនសូវច្បាស់លាស់ តែងចេញជាតឹងច្រមុះ ឈាមច្រមុះ ឈឺក្បាល ហ៊ឹងត្រចៀក។ល។ ជាធម្មតាងាយនឹងមិនចាប់អារម្មណ៍និងមើលរំលង បណ្តាលអោយអ្នកជម្ងឺដែលទៅព្យាបាលនៅមន្ទីរពេទ្យភាគច្រើនជាអ្នកជម្ងឺមហារីកច្រមុះដំណាក់កាលចុងក្រោយ នាំការលំបាកខ្លាំងណាស់ក្នុងការព្យាបាល។

រោគសញ្ញាមហារីកច្រមុះ

រោគសញ្ញាមហារីកច្រមុះដែលតែងកើតមាន៖
១. ឈាមច្រមុះ៖ ឈាមច្រមុះជារោគសញ្ញាមួយនៃជម្ងឺមហារីកច្រមុះ ឃើញភាគច្រើនគឺឈាមច្រមុះតែម្ខាងឬក្នុងសំបោរមានឈាម ពេលឈាមក្នុងសំបោរមិនច្រើន អ្នកជម្ងឺតែងមិនអើពើរ យល់ច្រឡំថាជារលាកច្រមុះឬរលាកខ្ទង់ច្រមុះ។

២. តឹងច្រមុះ ៖ តឹងច្រមុះជាការបង្ហាញមួយផ្សេងទៀតសម្រាប់មហារីកច្រមុះក្នុងដំណាក់កាលដំបូង ភាគច្រើនគឺតឹងច្រមុះម្ខាង។ ពេលដុំមហារីកនៅតូច តឹងច្រមុះកម្រិតស្រាល តាមការរីកលូតលាស់នៃមហារីក តឹងច្រមុះកាន់តែធ្ងន់ អាចតឹងច្រមុះសងខាង។

៣. ហ៊ឹងត្រចៀក ឬសោតវិញ្ញាណចុះខ្សោយ ៖ ហ៊ឹងត្រចៀក និងសោតវិញ្ញាណចុះខ្សោយជាសញ្ញាដំណាក់កាលដំបូងនៃមហារីកច្រមុះ។ រោគសញ្ញានេះគឺដោយសារសារធាតុថ្មីនៃមហារីកច្រមុះកើតឡើងរាំងស្ទះប្រហោងច្រមុះខាងក្នុង។ ការស្តាប់ចុះខ្សោយក៍អាចមកពីមហារីកច្រមុះកាន់តែធ្ងន់ធ្ងប៉ះពាល់ដល់សរសៃប្រសាទសោតវិញ្ញាណ។ រោគសញ្ញាទាំងនេះជាទូទៅយល់ច្រឡំថារលាកក្នុងត្រចៀកឬជម្ងឺផ្សេង ធ្វើអោយខកព្យាបាល។

៤. ឈឺក្បាល ៖ ពេលវិនិច្ឆ័យរោគមហារីកច្រមុះ ប្រមាណ៧០%នៃអ្នកជម្ងឺមានអាការៈឈឺក្បាល។ រោគសញ្ញាឈឺក្បាលនៃមហារីកច្រមុះគឺឈឺ១ចំហៀងក្បាល កន្លែងដែលឈឺដំបូងមិនប្រាកដ មានលក្ខណះឈឺបាត់ៗ ជារោគសញ្ញាដំបូងឬតែមួយគត់។ នេះពាក់ព័ន្ធនឹងកោសិកាមហារីករាលដាលដល់ឆ្អឹងលលាដ៍ខាងក្នុង សរសៃប្រសាទនិងសរសៃឈាម។

៥. ដុំពកផ្នែកក ៖ ដុំមហារីកច្រមុះរាលដាលផ្នែកកមានបរិមាណមិនច្រើនទេ តែរីកធំឆាប់រហ័ស លក្ខណះរឹងហើយសង្កត់ទៅមិនឈឺ ខ្វះភាពរស់រវើក។

៦. រោគសញ្ញាសរសៃប្រសាទលលាដ៍ក្បាល ៖ ក្រៅពីអាចមានអាការៈស្ពឹកស្រពន់ផ្ទៃមុខ ភ្នែកស្រវាំង ត្របកភ្នែកធ្លាក់ចុះ ភ្នែកស្រលៀង នៅអាចមានអាការៈវិញ្ញាណត្រង់បំពង់កចុះខ្សោយ ស្ពឹកស្រពន់ចង្ការ ពិបាកលេបអាហារ សំលេងស្អក វៀចអណ្តាត។ល។

វេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកផ្តល់អនុសាសន៍ថា៖ បើអ្នកមានអាការៈរោគណា១ក្នុងចំនោម៦ប្រភេទខាងលើ គួរប្រញាប់រួសរាន់ទៅទទួលការពិនិត្យវិនិច្ឆ័យរោគជាមួយវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យ ជៀសវាងអាចកើតមានមហារីកច្រមុះ។

ប្រភពពី៖ Chamroeun San

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *