ទស្សនៈ​អប់រំ ៖ «កុំ​ភ្លេច​ស្រឡាញ់​ខ្លួន​ឯង»

“កុំ​ភ្លេច​ស្រឡាញ់​ខ្លួន​ឯង” គឺ​ជា​សម្ដី​មួយ​ឃ្លា ដែល​បាន​ពោល​ឡើង​ដោយ Soren Kierkegaard។ គួរ​ស្គាល់​ផង​ដែរ​ថា Soren Kierkegaard គឺ​ជា​ទស្សនវិទូ​ជនជាតិ​ដាណឺម៉ាក, ជា​សាសនវិទូ, កវីនិពន្ធ, ជា​អ្នក​រិះគន់សង្គម និង​ជា​អ្នកនិពន្ធ​ខាង​សាសនា ដែលត្រូវបានចាត់​ទុកថា ជា​មនុស្ស​ដែល​មាន​ទ្រស្ដី​​ទូលំទូលាយ​ផង​ដែរ។

Soren Kierkegaard បាន​ប្រាប់​មនុស្ស​ទាំង​អស់​នៅ​លើ​ពិភពលោក​ថា “កុំ​ភ្លេច​ស្រឡាញ់​ខ្លួន​ឯង”។ ក្នុង​ន័យ​នេះ លោក​ចង់​ណែនាំ​​ដល់​យើង​ទាំង​អស់​គ្នា ឲ្យ​ចេះ​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន​ឯង ហើយត្រូវ​ស្រឡាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន មិន​ដល់​ថ្នាក់​ស្រឡាញ់​អ្នក​ដទៃ រហូត​ដល់​ភ្លេច​ខ្លួន​ឯង​នោះ​ឡើយ។

តែ​សូម​កុំ​យល់​ច្រឡំ​ឲ្យ​សោះ!!! ការ​ស្រឡាញ់​ខ្លួន​ឯង​នេះ មិន​ដល់​ថ្នាក់ នាំ​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​អាត្មា​និយម​នោះ​ទេ។ តែ​​យើង​ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង, ថែរក្សា​សុខភាព​របស់​ខ្លួន​ការ​ពារ​កុំ​ឲ្យ​កើត​មាន​ជម្ងឺ​ឆ្លង​ផ្សេងៗ និង​មិន​ត្រូវ​យក​ខ្លួន​ឯង​ទៅ​ប្រៀប​ធៀប​ជា​មួយ​អ្នក​ដទៃ​ឡើយ។ ការ​ស្រឡាញ់​ខ្លួន​ឯង ពិត​ជា​មាន​តម្លៃ​ណាស់ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ជំនឿ​ជាក់ និង​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង សម្រាប់​ជា​ជំហាន​ទៅ​កាន់​វិថី​ជោគជ័យ​នៃ​ជីវិត៕

ប្រភព៖ Life Hack

Facebook Comments

You may also like...

1 Response

  1. Unknown says:

    I have an interesting video from youtube that talking about radioactive and how to check it on smart phone so if you think it is fairly for us you can take it to post on your website
    we both will get profit from each other you have more view and I have more view too for my youtube video

Leave a Reply

Your email address will not be published. Required fields are marked *