ហេតុផល ​៥ ​យ៉ាង ​ដែល​គេ​ប្រគំ​បទ​ «​ភ្លេង​ការ​» ​នៅក្នុង​ពិធី​អាពាហ៍ពិពាហ៍

ពាក្យ​ថា​ “អាពាហ៍ពិពាហ៍​”​ ជា​ពាក្យ​មួយ​ ដែល​ពីមុន គេ​សរសេរ មកពី​ពាក្យ​ថា “​អាវាហ៍​វិវាហ៍​” ដោយហេតុ​គេ​ប្តូរ​ព្យព្ជានៈ​ “វ” ​មក​ជា​ព្យព្ជានៈ ​”ព​”។​ អាពាហ៍ពិពាហ៍​ ជា​ក្តី​ប្រាថ្នា​របស់​មនុស្ស​គ្រប់​រូប​ មិន​ថា​បុរស ​ឬ​ស្ត្រី​នោះ​ទេ ព្រោះ​ វា​បាន​បង្ហាញ​ឱ្យឃើញ​ពី​ភាពថ្លៃថ្នូរ និង​ជា​មនុស្ស​ដែល​ស​ង្គមឱ្យត​ម្លៃ​ខ្ពស់ ​តាម​រយៈ​ការលើកកម្ពស់​នៃ​ការ​គោរ​ព​ប្រពៃណី​ទំ​នៀ​ម​ទំ​លា​ប់​។

ជាមួយគ្នា​នេះ​ដែរ​នៅក្នុង​ពិធី​ម​ង្គ​ល​ការ​គេ​ឃើញ​មានការ​រៀ​ប​ចំ​នូ​វ​រណ្តាប់ ​និង​កិច្ច​ពិធី​ជាច្រើន ហើយ​ក្នុង​នោះ​ដែ​រ គេក៏​សង្កេតឃើញថា​ “​ភ្លេង​ការ​” ​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់ នៅ​ក្នុង​ថ្ងៃ​រៀ​ប​អាពាហ៍ពិពាហ៍​។ ចុះ​ហេតុអ្វី​ទៅ បាន​ជា​ចាំបាច់​ត្រូវតែ​មាន​ភ្លេង​ការ ​នៅ​ថ្ងៃ​រៀ​បម​ង្គ​ល​ការ​? ខាងក្រោម​នេះ​គឺជា​ហេតុផល​៖​

១. ​ដើម្បី​ប្រកាស​ដល់​ញាតិ​មិត្ត​ ដែល​នៅក្នុង​ស្រុកភូមិ​នោះ​ ឱ្យដឹងថា ​សាមីខ្លួន​ទាំង​ពីរ បាន​រៀ​ប​ការ​ស្របច្បាប់ មាន​គេ​ដឹង​ឮ និង​បាន​បំពេញ​មុខមាត់​ជូន​ឪពុកម្តាយ វ​ង្ស​ត្រកូល​របស់ខ្លួន​។​
​២.​ ជា​សញ្ញា​មួយ​ ដែលជា​អត្តសញ្ញាណ​សម្រាប់​សម្គាល់​ថា​ ​ថ្ងៃ​នេះ ទី​នេះ មាន​គេ​រៀប​អាពាហ៍ពិពាហ៍​ដែល​ខុសពី​ពិធី​ដទៃ​ទៀ​ត​។​
​៣.​ បទ​នីមួយៗ​សុទ្ធតែ​មាន​អត្ថ​ន័យ​ ដើម្បី​ធ្វើឱ្យ​គូ​ស្វាមីភរិយា​ថ្មី​ មាន​មនោ​ស​ញ្ចេ​នា​នឹង​គា្ន មាន​ភាព​អា​ឡោះ​អាល័យ​ និង​ស្រឡាញ់គ្នា​កាន់តែខ្លាំង​ឡើង​។​
​៤. ​ជា​ជំនួយ​ ដែល​ធ្វើឱ្យ​ពិធី​ម​ង្គ​ល​ការ ​កាន់តែ​មាន​ភាព​អធិក​អធម​ និង​បង្ក​បរិយាកាស​សប្បាយរីករាយ​នៅ​នៅ​ថ្ងៃ​ម​ង្ក​ល​ការ​។​
​៤. ​ជា​ការបន្ត​នូ​វ​ប្រពៃណី​ទំនៀម​ទំ​លាប់​កុំ​ឱ្យ​បាត់បង់ ហើយ​ក៏​ជា​អត្តសញ្ញាណ​ជាតិ​មួយ​ដ៏​សំខាន់​សម្រាប់ជន​ជាតិខ្មែរ​ដែល​មិនអាច​ឱ្យ​ជាតិ​ណាមួយ​ក្លែង​ប​ន្លំ​បានឡើយ​។​
៥. ​ជា​អនុស្សាវរីយ៍ ​នៃ​ថ្ងៃ​ដែល​ពិសេស​សម្រាប់​ជា​ចំណងដៃ​ ដល់​គូស្នេហ៍​ថ្មី ចងចាំ​អស់​មួយជីវិត៕

Copyrighted: Moha Sneha
Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *