រឿងប្តីស្រវឹង មកផ្ទះត្រូវ​ប្រពន្ធ​ទេសនា! [សូម​ចំណាយ​ពេល​អានបន្តិច​មើល]

ឱ្យតែស្រវឹងមកផ្ទះវិញ ដឹងតែប្រពន្ធទេសនា ចម្លែកថ្ងៃមួយ ប្រពន្ធមិនថាអ្វីមួយម៉ាត់ ថែមទាំងរៀបចំអាហារឆ្ងាញ់ទុកឱ្យហូបពេលព្រឹកទៀត! ពេលសួរកូនទើបដឹង!!

​ថ្ងៃមួយ​តារា​បានមក​ដល់ផ្ទះ​ទាំង​ស្រវឹង​ជោគជាំ ហើយ​បាន​ក្អួត​ពាសពេញ​បន្ទប់​គេង​។​

​ប្រពន្ធ​របស់គាត់​បាន​លាង​សម្អាត​បន្ទប់​ដោយ​មិន​និយាយ​អ្វីមួយ​មាត់​។ នៅ​ព្រឹក​បន្ទាប់ តារា​រំពឹងថា​ប្រពន្ធ​របស់គាត់​នឹង​ខឹង​ខ្លាំង ប៉ុន្ដែ​នៅពេល​ទៅដល់​ផ្ទះបាយ​ស្រាប់តែ​ឃើញ​ក្រដាស​មួយ​នៅលើ​តុ​សរសេរថា “​បង​សំឡាញ់ អាហារ​ពេលព្រឹក​បង​ចូលចិត្ត​គឺ​នៅលើ​តុ​នេះហើយ​។ អូន​ប្រញាប់​ចេញទៅ​ផ្សារ​មិនបាន​ចាំ​បង​ទេ​។ អូន​ស្រឡាញ់​បង​”​។​

​ ​តារា​ឆ្ងល់​ជាខ្លាំង មិនដឹងថា​ប្រពន្ធ​គាត់​កើត​អី​បានជា​មិន​ខឹង​គាត់​សោះ ហើយ​គាត់​ក៏បាន​សម្រេចចិត្ត​សួរ​កូន​របស់គាត់​។​

​ ​តារា​សួរថា “​កូន​ហា៎ ម៉ែ​ហ្អែ​ង​កើត​ស្អី​បានជា​មិន​ខឹង​ប៉ា​អ៊ីចឹង​”​។ កូន​និយាយ “​អូ​​ប៉ា​! យប់មិញ​ពេល​ម៉ាក់​ហត់នឿយ​នឹង​ដោះ​ស្បែកជើង និង​អាវ​ប៉ា ប៉ា​បាន​និយាយថា ហេ៎​មី​នាង ចេញ​ឱ្យ​ឆ្ងាយ ខ្ញុំ​រៀបការ​ហើយ​។ នេះហើយ​ដែល​ធ្វើឱ្យ​ម៉ាក់​សប្បាយចិត្ត​គ្មានអ្វី​ប្រៀបផ្ទឹម​បាន​”៕

Facebook Comments

You may also like...