សញ្ញា ៧ យ៉ាងបង្ហាញថា អ្នក រកបាននារីល្អប្រចាំជីវិត!

នារី​ល្អឥតខ្ចោះ​លើ​លោក​នេះ​គឺ​គ្មានទេ ប៉ុន្តែ​បើ​នារី​ស័ក្តិសម គឺ​មិន​ខ្វះ​ទេ សម្រាប់​សុភាពបុរស​ទាំង​ឡើយ ប្រសិនបើ​នាង និង​រូបអ្នក មាន ៧ ចំណុច​ដូចខាងក្រោម​នេះ​!

​ ​១. ចេះតែមាន​ទំនាក់ទំនង​ជាមួយគ្នា​ឥតឈប់ឈរ​។ ពេល​មាន​សំណើច នាង​ចែក​អ្នក​សើច​ជាមួយ​នាង​ដែរ ពេល​មាន​ដំណឹង​អ្វីមួយ​ប្លែក​កើតឡើង នឹង​ប្រាប់​អ្នក​ឱ្យ​បានដឹង​មុនគេ​…​។​ល​។​
​ ​២. គំនិត​អ្នក​ទាំងពីរ​សឹងតែ​ដូចគ្នា ១០០%​។ ពេល​បម្រុង​និយាយ​ប្រធានបទ​អី​មួយ នាង​តែងតែ​ចូលចិត្ត​និយាយ​ប្រធានបទ​នោះដែរ​។ ឧ​. និយាយ​រឿង​មើល​កុន មើល​កីឡា​…​។​

៣. ក្តី​ស្រឡាញ់​រវាង​នាង និង​អ្នក កើតឡើង ដោយសារ​ពេលវេលា មិនមែន​កើតឡើង​ភ្លាមៗ​ដូច​ផ្លេកបន្ទោរ​នោះទេ​។ ស្គាល់ចិត្ត​គ្នា​យូរ​គួរសម ទើប​ចាប់ផ្តើម​សារភាព​ស្នេហ៍​។

​ ​៤. នាង​តែងតែ​សើច​ជាមួយ​អ្នកជា​និច្ច​។ គ្មាន​នារី​ណា​ម្នាក់​ងាយ​នឹង​ចែករំលែក​សំណើច​ជាមួយ​បុរស​ឡើយ ហើយ​ប្រសិនបើ​នាង​ធ្វើបែបនេះ នោះ​ជាស​ញ្ញា​ថា នាង​ជានា​រី​ល្អ​មួយរូប​សម្រាប់​អ្នក​ហើយ​។

​ ​៥. នាង និង អ្នក គោរព​គ្នា មិនចេះ​ងាករេ​។ នាង​គោរព​អ្នក​ក្នុងនាម​ជា​បុរស ហើយ​អ្នក​គោរព​នាង​ក្នុងនាម​ជានា​រី ដោយ​មិន​ធ្វើឱ្យ​នរណាម្នាក់​មាន​អារម្មណ៍​ឈឺចាប់​ឬ​រង​ការប្រមាថ​ឡើយ​។

​ ​៦. នាង​ចាប់ផ្តើម​ធ្វើឱ្យ​អ្នក​លែងមាន​អារម្មណ៍​ចង់​ដើរហើរ​យប់ៗ ដូច​ពីមុន ហើយ​អារម្មណ៍​អ្នក​គឺ​គិតតែ​រឿង​អនាគត​ជាមួយ​នាង​ប៉ុណ្ណោះ​។

​ ​៧. អ្នក​ចង់បាន​អ្វីមួយ​ដូចគ្នា ក្នុង​ជីវិត​។ ចំណុច​ចុង​ក្រោយនេះ​គឺ​សំខាន់​ណាស់​។ ទំនាក់ទំនង​ភាគច្រើន ដែល​បែកបាក់​ទៅវិញ គឺ​ដោយសារ​ឆ្លង​មិន​ផុត​ចំណុច​ទី ៧ នេះឯង​។ ឧ​. ខាង​ប្រុស​និង​ស្រី ចង់បាន​កូន ចង់បាន​ផ្ទះ​ផ្ទាល់ខ្លួន ចង់បាន​ការងារ​ផ្ទាល់ខ្លួន ពោលគឺ​ចង់បាន​អ្វីមួយ​គឺ​ដូចគ្នា​ទាំងអស់​៕

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *