វិធី​ធ្វើ​នំចេកបុក​បែប​ខ្មែរ​ឆ្ងាញ់​ជាប់ចិត្ត​

អ្នកណា​ក៏​ដឹងថា​ចេកណាំវ៉ា​ជា​ផ្លែឈើ​ខ្មែរដែលមាន​តម្លៃ​សមរម្យ​បំផុត ប្រយោជន៍​ក៏​ច្រើនឆ្ងាញ់​ក៏​ឆ្ងាញ់ ក្រៅពី​ញ៉ាំស្រស់ៗហើយ​នោះ យើងអាច​យកទៅ​ច្នៃ​ជា​នំ និង​បង្អែម​ជាច្រើន​ប្រភេទបាន​ទៀត មិន​ថា​ជា​ចេកចៀន ចេក​បុក ចេក​បន្តក់ ចេកឆឹង ចេកខ្ទិះ ឬ​អន្សមចេក​នោះទេ។ ដោយហេតុថា​វា​មាន​ច្រើន​ជម្រើស​បែបនេះ យើងខ្ញុំ សូម​បង្ហាញជូន​នូវ វិធី​ធ្វើ​នំចេកបុក​ដ៏​ឆ្ងាញ់ពិសា​ដូចខាងក្រោម​នេះ ៖

+ គ្រឿងផ្សំ
– ចេកណាំវ៉ា​ទុំ មួយ​ស្និត
– ម្សៅ​អង្ករ កន្លះ​គីឡូ
– សាច់ដូង(មិន​ខ្ចី​ពេក) មួយ​ចំហៀង
– ទឹកខ្ទិះ​ដូង កន្លះ​លីត្រ
– ស្ករស 250ក្រាម(អាច​ច្រើនជាង​នេះ​ប្រសិនបើអ្នក​ចង់ឱ្យ​វា​ផ្អែម​ខ្លាំង ប៉ុន្តែ​សូម​កុំភ្លេចថា​ចេក វា​ផ្អែម​រួចហើយ)
– អំបិល បន្តិច

+ វិធី​ធ្វើ
ច្របល់​គ្រឿង ផ្សំ​ទាំងអស់​ចូលគ្នា (ដោយត្រូវ​តប់​ចេក ឱ្យ​ម៉ដ្ឋ​បន្តិច​សិន សឹម​ដាក់​ច្រប​ល់​ចូលគ្នា)។ ដួស​ម្សៅ និង​ចេក​ដែល​លាយចូលគ្នា​រួច​នោះ ទៅ​ដា​ក់លើ​ស្លឹកចេក រួច​ខ្ចប់​វាឱ្យ​ជិត (បើ​មិនមាន​ស្លឹកចេក​ទេ អ្នក​អាច​ដួស​វាដាក់​ក្នុង​កូនចាន ឬ​ពែង​ក៏បាន) រួច​យក​វា​ទៅ​ដាក់ចំហុយ​ប្រមាណ​ជា15-20នាទី​ជាការ​ស្រេច៕
Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *