ស្រីៗគួរស៊ែរឲ្យប្រុសៗអានលេង!!!

ប្រុសៗ!!! បើអ្នកចង់ក្បត់ចិត្ត ឬចង់លែងលះប្រពន្ធ ត្រូវអានអត្ថបទនេះសិន!


ថ្ងៃមួយមានបុរសម្នាក់បានទៅជួបចៅក្រមដើម្បី លែងលះប្រពន្ធគាត់:
-បុរស: សូមគោរពលោកចៅក្រម ខ្ញុំចង់លែងលះប្រពន្ធខ្ញុំ
-ចៅក្រម: អ្នករៀបការប៉ុន្មានឆ្នាំហើយ? ហេតុអ្វីចង់លែងលះ?
-បុរស: រៀបការ ៥ឆ្នាំហើយ ហើយយើងមានកូន២នាក់មូលហេតុដែលចង់លែងលះ មកពីរស់នៅមិនចុះសំរ៉ុង ណាមួយនាងមានចំណូលទាបពេក ហើយខ្ញុំចង់រៀបការជាមួយអ្នកដែលចំណូលខ្ពស់ជាង ដើម្បីជួយទប់ជីវភាពគ្នា..

-ចៅក្រម: ប្រពន្ធអ្នកធ្វើការអី?
-បុរស: ប្រពន្ធខ្ញុំនៅផ្ទះ និងមានមុខរបរតូចតាច បោកអ៑ុតខោអាវអោយគេ..

-ចៅក្រមៈ អ្នកធ្វើការអី? ប្រាក់ខែប៉ុន្មាន? ធ្វើការប៉ុន្មានម៉ោងក្នុង១ថ្ងៃ?
-បុរស: ខ្ញុំជាបុគ្គលិកក្រុមហ៑ុន មានប្រាក់ខែ 700$ និងធ្វើការ៨ម៉ោងក្នុង១ថ្ងៃ ហើយសំរាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ…

-ចៅក្រម: លោកចង់ទាមទារអ្វីសម្រាប់ការលែងលះ?
-បុរស: ខ្ញុំចង់បានកូនទាំង២មកចិញ្ចឹម ព្រោះប្រពន្ធខ្ញុំគ្មានចំណូលគ្រប់គ្រាន់សម្រាប់ចិញ្ចឹមកូនទេ ហើយខ្ញុំចង់បានផ្ទះសម្រាប់រស់នៅជាមួយកូនព្រោះផ្ទះគឺខ្ញុំជាអ្នកបង់រំលោះ ព្រោះប្រពន្ធខ្ញុំគ្មានចំណូល

-ចៅក្រម: ជាធម្មតាប្រពន្ធអ្នកនៅផ្ទះធ្វើអី?
-បុរស: នាងនៅផ្ទះ មើលកូន ធ្វើការងារផ្ទះ និងបោកអ៑ុតខោអាវអោយគេដើម្បីរកលុយបន្តិចបន្តួច
-ចៅក្រម: តើនាងមានឈប់សម្រាកនៅថ្ងៃសៅរ៍ អាទិត្យទេ?
-បុរស: លោកចៅក្រមលេងសើចម្លេះ ធ្វើការងារផ្ទះមានឈប់ថ្ងៃសៅរ៍ អាទិត្យពីណាមក?

-ចៅក្រម: ធ្លាប់អោយលុយប្រពន្ធអ្នកទេ?
-បុរស: មិនធ្លាប់ទេ ព្រោះចំណាយទាំងអស់ក្នុងផ្ទះខ្ញុំជាអ្នករ៉ាប់រង ចំនែកលុយដែលនាងបានមកពីការបោកអ៑ុត នាងទុកចាយផ្ទាល់ខ្លួនខ្លះ និងទិញសំភារៈសម្រាប់កូនខ្លះ តែមិនច្រើនទេ…

-ចៅក្រម: អ្នកធ្លាប់ទៅរកសេវាបំរើផ្លូវភេទពីខាងក្រៅទេ?
-បុរស: ធ្លាប់ ២-៣ដងដែរ… នេះជារឿងធម្មតារបស់ប្រុសៗទេលោកចៅក្រម
-ចៅក្រម: ត្រូវចំណាយប៉ុន្មានសម្រាប់ការផ្តល់សេវាម្តង?
-បុរស: 50$

-ចៅក្រម: លោកធ្លាប់ទិញការធានារ៉ាប់រងជីវិតទេ?
-បុរស: មិនធ្លាប់ទិញទេ ព្រោះវាថ្លៃពេក ប័ណ្ឌមួយជាង១មឺុនដុល្លាឯណោះ….

-ចៅក្រម: ស្តាប់តាមការរៀបរាប់របស់លោក យើងកាត់ក្តីដូចតទៅ:

  • -ដោយសារលោកមានប្រាក់ខែ700$ក្នុង១ខែ លោកត្រូវចែកអោយភរិយាលោក 200$ សម្រាប់ការបំពេញការងារផ្ទះរបស់នាងដែលច្រើនជាង8ម៉ោងក្នុង១ថ្ងៃ និងមិនបានសម្រាកនៅចុងសប្តាហ៍ ហើយលោកត្រូវរ៉ាប់រងចំពោះគ្រួសារចំនួន300$ និងទុកសម្រាប់ខ្លួនឯង200$…. ដូច្នេះក្នុងរយៈពេល៥ឆ្នាំនាងត្រូវទទួលបាន 12000$
  • -ដោយសារនាងធ្លាប់បង្កើតកូន២នាក់ដោយប្រថុយប្រថានជីវិតដូច្នេះនាងត្រូវទទួលបាន 2មឺុន ធៀបនឹងថ្លៃធានារ៉ាប់រង
  • -ដោយសារតម្លៃសេវាផ្លូវភេទ 50$ ដូច្នេះអ្នកត្រូវបង់ថ្លៃសេវាដែលនាងផ្តល់ក្នុងរយៈពេល5ឆ្នាំនោះ
  • -ដោយហេតុថា អ្នកមិនធ្លាប់បាននៅផ្ទះមើលថែកូន ដូច្នេះអ្នកគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការមើលថែកូនទេ ដូច្នេះអ្នកមិនអាចមានសិទ្ធចិញ្ចឹមកូនទេ តែអ្នកត្រូវបង់អាហារកិច្ចចំពោះកូនទាំង២ ចំនួន300$ ក្នុងមួយខែ…..
  • អ្នកត្រូវបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់នេះអោយបានមឺុងម៉ាត់ យើងជូនពរអោយអ្នករកបានប្រពន្ធថ្មីដែលមានចំណូលខ្ពស់ជាងដើម្បីជួយអ្នកក្នងការបំពេញការទទួលខុសត្រូវរបស់អ្នកបានប្រសើរជាងនេះ…….

ប្រភពពី៖ អត្ថបទខ្មែរ-Khmer Text

Facebook Comments

You may also like...