វិធី ៥ យ៉ាងរបស់នារី ដាស់សតិមនុស្សប្រុសមិន​ឲ្យ​សម្លឹងអ្នកផ្សេង

មនុស្ស​ប្រុស​ត្រូវ​បាន​គេ​សម្គាល់​ដោយ​ប្រយោគ​មួយ​ឃ្លា​ថា ​«មាន​មួយ​មិន​ស្កប់​ មាន​ដប់​មិន​ស្កល់»។ ពួក​គេ​តែង​តែ​សម្លឹង​នារី​ផ្សេង​ឥត​ឈប់​ឈរ​ បើ​ទោះ​បី​ជា​ខ្លួន​មាន​មនុស្ស​ជា​ទី​ស្រឡាញ់​រួច​ហើយ​ក៏​ដោយ ​ប៉ុន្តែ​នោះ​ព្រោះ​តែ​ពួក​គេ​មិន​បាន​ទទួល​ចំណុច​ពិសេស​ទាំង ​៥ យ៉ាង​ខាង​ក្រោម​នេះ​ពី​មិត្ត​ស្រី​របស់​ខ្លួន​​ប៉ុណ្ណោះ៖

១. ចេះ​វិធី​លួង​ឱ្យ​មិត្ត​ប្រុស​ត្រជាក់​ចិត្ត​៖ មិត្ត​ស្រី​ភាគ​ច្រើន​តែង​តែ​ព្យាយាម​ប្រើ​ធម៌​ក្តៅ​ ឬ​ស្តី​បន្ទោស​ឲ្យមិត្ត​ប្រុស​តាម​តែ​កំហឹង​ ដែល​ចេញ​ភាព​ប្រច័ណ្ឌ​ហួង​ហែង​។ ពួក​គេ​មិន​សូវ​ចេះ​ប្រើ​វិធី​លួង​លោម​តាម​បែប​ត្រជាក់​ផ្អែម​ល្អែម ​ធ្វើ​ឲ្យ​មិត្ត​ប្រុស​រម្ងាប់​កំហឹង​ឡើយ​។ ត្រូវចាំថាកាយវិការ និងពាក្យសម្តីទន់ភ្លន់គឺជាអាវុធ​បង្រ្កាប​គេ​បាន។

២. ការ​សម្រប​ខ្លួន​៖ មនុស្ស​ស្រី​តែង​តែ​មាន​ចរិត​ពី​ធម្មជាតិ​មួយគឺ​ចង់​ឲ្យគេ​ តាម​ស្វែង​យល់​ពី​ខ្លួន​គ្រប់​ជំហាន។ ​ប៉ុន្តែ​នាង​ក៏​ប្រហែល​ជា​ភ្លេច​ខ្លួន​ហើយ​ថា ​ពេល​ខ្លះ​មិត្ត​ប្រុស​ក៏​ចង់​ឲ្យ​​រៀន​សម្រប​តាម​ និង​យល់​ពី​គេ​គ្រប់​ជំហាន​វិញ​ដែរ​។

៣. ភាព​ជឿ​ជាក់​៖ ស្រីៗ​គួរ​បង្ហាញ​ពី​ភាព​ជឿ​ជាក់​របស់​នាង​ទៅ​កាន់​មិត្ត​ប្រុស​ នូវ​រាល់​ការ​សម្រេច​ចិត្ត​ផ្សេង​ៗ​របស់​គាត់ ​ព្រោះ​វា​បញ្ជាក់​ថា​អ្នក​ផ្តល់​តម្លៃ​ និង​លើក​តម្កើង​គាត់​។

៤. ផ្តល់​សេរីភាព​៖ មិត្ត​ប្រុស​ត្រូវ​ការ​ពេល​វេលា​ផ្ទាល់​ខ្លួន ​ដើម្បី​ជួប​ជុំ​មិត្តភក្តិ​ និង​ធ្វើ​អ្វី​ដែល​គេ​ចង់​ធ្វើ​ មិន​មែន​ត្រូវ​តែ​នៅ​ក្បែរ​ ​ឬ​កំដរ​​សង្សារ​គ្រប់​ពេល​​ពេក​នោះ​ទេ​។

៥. ភាព​ស្មោះ​ត្រង់​៖ ចង់​ឲ្យ​មិត្ត​ប្រុស​ឈប់​សម្លឹង​អ្នក​ផ្សេង​ លុះ​ត្រា​តែ​ខាង​ស្រី​បង្ហាញ​ភាព​ស្មោះ​ត្រង់​ទៅ​គាត់​ដោយ​មិន​សម្លឹង​អ្នក​ផ្សេង​ដូច​គ្នា​៕

ប្រភព៖ Mthai និង Kanha

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *