គន្លឹះសំខាន់ៗដែលអាចដឹកនាំ​ជីវិតរបស់អ្នក​ទៅរក​ភាពជោគជ័យ

បើទោះជា​អ្នកមានចំណេះដឹង មាន​សុខ​ភាពល្អ​ប៉ុនណា​ក៏ដោយ ក៏​មិន​ប្រាកដថា​អ្នកទទួលបាន​នូវ​ភាពជោគជ័យ​ក្នុង​ជីវិត​នោះដែរ។ តើ​ហេតុអ្វី​បានជា​អ្នក​មិន​ទទួលជោគជ័យ? តើ​អ្នក​បាន​គូរ​ប្លង់ ឬ​ផែនទី​ជីវិត​ហើយ​ឬ​នៅ? ដើម្បី​អាចដឹកនាំ​ជីវិត​ទៅរក​ភាពជោគជ័យ​បាន អ្នក​គួរ​អនុវត្តន៍​តាម​ចំណុច​ខាងក្រោម៖

១/ កំណត់​គោលដៅ​ជីវិត៖ ចាប់ផ្តើម​កំណត់​គោលដៅ​នៃ​ជីវិត​របស់ ថា តើ​អ្នក​ចង់​ធ្វើ​អ្វី? និង ចង់​សម្រេច​គោលដៅ​នោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត? ហើយ​អ្នក​ត្រូវអនុវត្ត​ន៍​វា​ជាប្រចាំ​ថ្ងៃ។

២/ កំណត់​គុណ​តម្លៃ​ជីវិត៖ ត្រូវ​កំណត់​ពី​គុណ​តម្លៃ​ក្នុង​ជីវិត​របស់​អ្នក ហើយ​រស់នៅ​ជាមួយនឹង​គុណ​តម្លៃ​នោះ​ជាប្រចាំ ព្រោះ​គុណ​តម្លៃ​ជា​មូលដ្ឋាន​ស្នូល​ដែល​អនុញ្ញាត​ឲ្យ​អ្នកដទៃ ស្គាល់​អ្នកតា​មរយៈ​គុណ​តម្លៃ​ក្នុង​ជីវិត​របស់​អ្នក។

៣/ បង្កើន​ចំណេះដឹង៖ ត្រូវ​ចាប់ផ្តើម​បង្កើន​ចំណេះដឹង​តាមរយៈ​ការស្រាវជ្រាវ អាន​សៀវភៅ ធ្វើ​ការងារ​ស្ម័គ្រចិត្ត និង​ចែករំលែក​បទពិសោធន៍​ដល់​អ្នកដទៃ។

៤/ បង្កើន​ទំនាក់ទំនង៖ ត្រូវធ្វើ​ការទាក់ទង​ជាមួយ​មនុស្ស​ដែល​ទទួលជោគជ័យ​ក្នុង​ជីវិត ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ និង​រៀនសូត្រ​ពី​ពួកគេ​វិញ។

៥/ រក្សា​សុខភាព​ឲ្យ​បានល្អ៖ គឺ​ត្រូវ​បរិភោគ​អាហារ​ឲ្យ​បាន​ទៀង​ម៉ោង និង​តាម​កំណត់ ហើយ​ត្រូវធ្វើ​លំ​ហាត់ប្រាណ និង​កម្សាន្ត​នៅ​កន្លែង​ដែលមាន​បរិយាកាស​ល្អ។ ល៕

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *