សេចក្តីសុខរបស់មនុស្សត្រូវបានចែកចេញជា ២ ប្រភេទ!

តាម​អត្ថបទ​ខ្លឹមសារនៃសេចក្តីសុខ​ដែលបានចុះ​ផ្សាយ​ដោយ​ ព្រះពុទ្ធ​សាសនា ៥០០០ សេចក្តីសុខ ត្រូវបានចែកចេញជា ២ ប្រភេទ៖
  1. សេចក្តីសុខប្រភេទទី១ ៖គឺជា​សេចក្តី​សុខជាប់​ដោយ វត្ថុបម្រុងបម្រើខាងក្រៅ អាស្រ័យវត្ថុនោះៗមកជួយ ។ វត្ថុខាងក្រៅ​នោះមានច្រើន លោកហៅថា អាមិស រ​ហូតដល់​មនុស្ស​ដែលនៅ​ជុំវិញ​ទាំងអស់ ។ បើមិនមាននូវ របស់ទាំង​អស់នេះទេ ក៏មាន​សេចក្តីដឹងខ្លួន​ថាខ្វះខាត ហើយក៏កើតទុក្ខ ។ សុខទុក្ខរបស់​មនុស្សយើងបែបនេះ ផ្ញើទុកនឹង​របស់ខាងក្រៅ គឺយើងមិន​អាចរស់​នៅជាសុខ ទៅបាន បើមិនមាននូវរបស់ទាំងអស់នេះទេ ។ សេចក្តី សុខនេះ​មិនបានមាំ​ទាំយឺនយូរឡើយ ព្រោះដោយសារវា ជាប់​ជាមួយ​នឹង​របស់​ខាងក្រៅហ្នឹង​ឯង ។ គួរសង្កេត​ឱ្យ ឃើញថា នៅពេលខឹងក្តី ភ័យ​តក់​ស្លុតក្តី ទោមនស្សអាក់អន់ចិត្តក្តី ក្តៅក្រហាយស្តាយក្រោយក្តី និងអ្វីផ្សេង​ៗ​ទៀត ដែលមានលក្ខណៈមិនសប្បាយចិត្ត នៅពេលឃើញ ពេល ឮ ជា​ដើម នេះ​គឺជាការបញ្ជាក់ដល់សភាពដែលមិនមាននូវ ខ្លឹមសារនៃ​សេចក្តី​សុខ បណ្តោយ​ឱ្យអស់នូវសេចក្តីសុខ រលីងអំពីចិត្តសន្តាន ដូច្នេះទើប​ពុទ្ធបរិស័ទ​ត្រូវព្យាយាម កំណត់​ដឹងនូវសេចក្តីពិតក្នុងពេ​លនោះៗ ត្រូវឱ្យ​កើតមាន នូវ​សេចក្តីសុខ​ប្រភេទទី ២ ។
  2. សេចក្តីសុខប្រភេទទី២ ៖គឺសេចក្តី​សុខដែលកើត ក្នុងចិត្ត​របស់ខ្លួនឯង នៅដក់ក្នុងចិត្ត​ជាប្រចាំ ដោយមិន បានអាស្រ័យ​របស់ខាងក្រៅ ដូចជា​លាភ​សក្ការៈ កិត្តិយស កេរ្តិឈ្មោះ ការគោរពរាប់អាន និងពាក្យ​សរសើរ​ជាដើម ឡើយ ។

សរុបមក​ ការ​មានសេចក្តីសុខ​ផ្លូវ​មួយ​ដែល​អាចបង្កើន​បាននូវ​ សុភមង្គល ក្នុងឆាកជីវិត​​ ដូច្នេះ​មនុស្ស​នឹង​មិនមាន​សុភមង្គលបើ​មិនមាន​ទ្រព្យ តែបើ​មនុស្ស​ឈានដល់​ការ​លះបង់​ទ្រព្យ​ លះបង់​ការចង់បាន ការ​លោភលន់ ការ​ច្រណែន ការ​ឈ្នានីស​ ពេលនោះ មនុស្ស​នឹងរកឃើញ​សុភមង្គល​ ក្នុង​កម្រិត​ខ្ពស់​មួយ​ (បរមសុខ)។

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *