គួរយល់​ដឹង​​​​មុន​​ទិញ​ផ្ទះ​មិន​បាច់​កក់​លុយ​ ​ឬក៏ ការ​ប្រាក់​សូន្យភាគរយ!

បច្ចុប្បន្ន​ ការ​ដាក់​លក់​ផ្ទះ​ឲ្យ​អតិថិជន​ដោយ​មិន​បាច់​កក់​ប្រាក់​ ​គ្រាន់​តែ​បង់​រំលស់​ជាមួយ​អត្រា​ការ​ប្រាក់​ ​០% (គ្មានការប្រាក់) បាន​ក្លាយ​ជា​ការ​យុទ្ធសាស្ត្រ​ទីផ្សារ​ដ៏​ពេញ​និយម​បំផុត​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​មួយ​ចំនួន​ធំ​ ​ខណៈ​ដែល​ប្រជា​ពលរដ្ឋ​ ឬ​អ្នក​មាន​តម្រូវការ​ទិញ​ផ្ទះ​ខ្លះ​ មិន​បាន​យល់​ដឹង​ច្បាស់​ពី​ការ​តិច​និក​របស់​ក្រុមហ៊ុន​អស់​នោះ​នៅ​ឡើយ​។

លោក​ គីម ហ៊ាង​ ដែល​ជា​អ្នក​ជំនាញ​អចលទ្រព្យ​ ​បាន​ថ្លែង​នៅ​លើ​វេ​ទិកា​ “​ដើម​ទុន​ដំបូង​របស់​ខ្ញុំ​” នៅ​ថ្ងៃ​ទី ​២៣​ ខែ​កក្កដា នេះ​ថា​ ​បុរី​ដែល​លក់​ឲ្យ​អតិថិជន​ ​ដោយ​មិន​បាច់​កក់​ប្រាក់​ និង​បង់​រំលស់​ជាមួយ​អត្រា​ការ​ប្រាក់ ​០% គឺ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​ក្រុមហ៊ុន​ដែល​បាន​គិត​គូ​រួច​ជា​ស្រេច​។

លោក​ថា​៖ « ​បុរី​​ណា​ដែល​ឲ្យ​អតិថិជន​ចូល​នៅ​ មិន​បាច់​កក់​លុយ​ ​មិនមាន​ការ​ប្រាក់​ទាំងអស់​នេះ ​សុទ្ធ​តែ​គេ​ (ក្រុមហ៊ុន​សាង​សង់​)​ បូក​ហើយ​ៗ​។ ទោះ​អតិថិជន​ចូល​នៅ​ក៏​ដោយ ​ក៏​ផ្ទះ​នោះ​នៅ​តែ​ជា​ផ្ទះ​របស់​អ្នក​សាងសង់​ដដែល​ហ្នឹង ​ហើយ​អតិថិជន​មិនមាន​អី​ជា​កម្ម​សិទ្ធិ​នោះ​ទេ ​ ​មាន​តែ​ខោ​អាវ​មួយ​វ៉ាលី​ហ្នឹង​ បើ​អត់​លុយ​បង់​ឲ្យ​គេ​ថ្ងៃ​ណា​នោះ​គេ​នឹង​ដេញ​ចេញ​ពី​ផ្ទះ​ថ្ងៃ​ហ្នឹង​»។

លោក​ គីម​ ហ៊ាង​ បន្ថែម​ពី​លើនេះ​ថា​ « ​បុរី​មួយ​ចំនួន​ ​ប្រើ​រូបមន្ត​រូបភាព​​បំលែង​​ការ​ពិត​ រឿង​អី​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​មាន​សិទ្ធិ​បង់​រំលស់​ រឿង​អីដែល​គាត់​លក់​ផ្ទះ​បង់​រំលស់​មិន​គិត​ការ​ប្រាក់​» ។

លោក​បាន​លើក​ឧទាហរណ៍​ជាក់​ស្ដែង​ថា​៖ « ​លោក​អ្នក​ទិញ​ផ្ទះ​មួយ​តម្លៃ​តែ ​៣ម៉ឺន​ដុល្លារ​ ​បើ​បង់​លុយ​ឥឡូវ​ តែ​បើ​អត់​មាន​លុយ​ទេ ​គេ​ឲ្យ​បង់​រំលស់​រយៈពេល​ ២០ ឆ្នាំ​ ​ដោយ​១ខែ​ត្រូវ​បង់​ ៣០០​ដុល្លារ​។ ​បើ​លោក​អ្នក​យក​ប្រាក់​ ៣០០ដុល្លារ ​គុណនឹង​ ២៤០ខែ​ ​បាន​ន័យ​ថា​ ​ផ្ទះ​មួយ​តម្លៃ​ដល់​ទៅ​ ​៧ម៉ឺន​ ​២ពាន់​ដុល្លារ​ឯណោះ​។ ហេតុ​នេះ​គ្មាន​ក្រុមហ៊ុន​ណា​ដែល​គេ​មិន​គិត​ការ​ប្រាក់​នោះ​ទេ​ »៕

ប្រភព​៖ samboads.com

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *