ទាំង​នេះ​ជា​លេស​​ស្រី​ម៉ាប់​ៗតែង​និយាយ ដើម្បី​បាន​ញ៉ាំ ទើបទម្ងន់​ឡើងមិន​ព្រមស្រកវិញ​!

គ្រប់​គ្នា​ជា​ពិសេស​ស្រី​ៗ​គ្នា​យើង​ដែល​មាន​សាច់​មាន​ឈាម​មើល​ទៅ​ទ្រលុក​ទ្រលន់​នោះ ច្បាស់​ជា​ធ្លាប់​ឆ្ងល់​ហើយ​ថា​ ហេតុ​អី​បាន​ជា​ខ្លួន​ឡើង​ទម្ងន់​មិន​ឈប់​ ហើយ​ពិបាក​នឹង​ស្រក​វិញ​ម្ល៉េះ ទោះ​មិន​សូវ​ញ៉ាំ​បាន​ក៏​ដោយ។ តែ​មក​ពី​មិន​បាន​ចាប់​អារម្មណ៍​​ថា​ខ្លួន​មាន ទម្លាប់​យក​លេស​ទាំង​នេះ ទើប​ធ្វើ​ឲ្យ​ពួក​នាង​ធាត់​ទៅ​ដោយ​មិន​ដឹង​ខ្លួន។

១.ថ្ងៃ​នេះ​ញ៉ាំ​ឲ្យ​ច្រើន​ចាំ​តម​ថ្ងៃ​ស្អែក

លេស​នេះ​គឺ​ថា​ត្រូវ​បាន​ប្រើ​ជា​សកល​លោក​តែ​ម្ដង មិន​ថា​នៅ​ប្រទេស​ណា​ទេ​ស្រី​ធាត់​ចូលចិត្ត​យក​លេស​នេះ​ដើម្បី​បាន​ញ៉ាំ​អាហារ​ដែល​ខ្លួន​ចង់​ញ៉ាំ​។ រួច​ដល់​ពេល​ថ្ងៃ​ដែល​ត្រូវ​តម​គឺ​ធ្វើ​មិន​បាន​ដូច​មាត់​ទេ។

២.ញ៉ាំ​តិច​ជាង​មិត្តភ័ក្ដិ​មាន​រូបរាង​ស្គម​របស់​ខ្ញុំ​ទៅ​ទៀត

នេះ​ជា​ការ​កុហក​ខ្លួន​ឯង​មួយ​ដែល​មិន​អាច​ជួយ​ពួក​នាង​ឲ្យ​ស្រក​ទម្ងន់​បាន។ វា​គ្មាន​ការ​ពិត​ណា​ដែល​ញ៉ាំ​តិច​ជាង​ហើយ​តែ​ធាត់​ជាង​នោះ​ទេ អ្នក​ត្រូវ​ចេះ​ទទួល​ស្គាល់​ការ​ពិត ហើយ​រិះ​រក​វិធី​មក​គ្រប់​គ្រង​របប​អាហារ​ ខ្លួន​ឯង។

៣.ស្ដាយ​លុយ​អញ្ចឹង​ត្រូវ​ឲ្យ​អស់



អ្នក​ញ៉ាំ​បាន​ពូកែ​ស្ដាយ​ណាស់ តែ​ការ​ស្ដាយ​នេះ​ហើយ​ជា​ទម្លាប់​មួយ​ធ្វើ​ឲ្យ​យើង​​ឡើង​ទម្ងន់។ គួរ​ញ៉ាំ​អាហារ​ឲ្យ​ត្រឹម​ឆ្អែត​ល្មម​ទៅ​បាន​ហើយ​ កុំ​ដោយ​សារ​ស្ដាយ​លុយ​ប្រឹង​ញ៉ាំ​ឲ្យ​អស់​នោះ ព្រោះ​ថា​លុយ​អាច​ទិញ​​របស់​ញ៉ាំ​បាន​ តែ​មិន​អាច​ទិញ​រាង​ស្អាត និង​សុខភាព​បាន​ទេ។

៤.ស្ត្រេស​ណាស់​ត្រូវ​ញ៉ាំ​ដើម្បី​កាត់​សាញ

អ្នក​ខ្លះ​យក​លេស​ការងារ​ស្ត្រេស និង​ធ្វើ​ការ​អស់​កម្លាំង​មក​ធ្វើ​ជា​លេស ដើម្បី​បាន​ញ៉ាំ​អ្វី​ដែល​ខ្លួន​ចង់​ញ៉ាំ។ បើ​ឈប់​បាន​ឈប់​ទៅ ព្រោះ​ថា​ហាត់​ប្រាណ​ក៏​ជួយ​បំបាត់​ស្ត្រេស​ដូច​គ្នា​ ហើយ​ជួយ​ឲ្យ​មាន​រាង​ស្អាត និង​សុខភាព​ល្អ​ទៀត​ផង​ដែរ។

៥.ញ៉ាំ​ទៅ​ទាន់​បំពង់​ក​នៅ​ឈរ

ពាក្យ​លេង​សើច​នេះ​ឮ​សឹង​តែ​រាល់​ពេល​ទៅ​ហើយ​ពី​ស្រី​ម៉ាប់​ៗ​ភាគច្រើន​ទៀត​ផង។ តែ​បើ​ប្រើ​សម្រាប់​មនុស្ស​ចាស់​សុខភាព​ល្អ​មិន​អី​ទេ​ ព្រោះ​ពួក​គាត់​សក្ដិសម​នឹង​ពិសា​ អាហារ​តាម​ដែល​ពួក​គាត់​អាច​ពិសា​បាន។ តែ​គ្នា​យើង​វិញ​គួរ​តែ​កុំ​អនុវត្ត​ពាក្យ​នេះ​ព្រោះ​ថា​អាយុ​នៅ​តិច​នៅ​ឡើយ អញ្ចឹង​នៅ​មាន​ពេល​ញ៉ាំ​ច្រើន​ណាស់។ ដូច្នេះ​គួរ​តែ​​ចេះ​ស្រលាញ់​រាង​តម​ចំណី​ជា​ដើម។

៦.មុខ​ខ្ញុំ​ធាត់​សម​ជាង

សូម​កុំ​គិត​ដូច​ច្នេះ​អី​ព្រោះ​ការ​ពិត​ មនុស្ស​ធាត់​មើល​ទៅ​ចាស់​ជាង​មនុស្ស​ដែល​មាន​រូប​រាង​ស្គម។ គួរ​ណាស់​តែ​ប្រឹង​ប្រែង​ហាត់​ប្រាណ​សម្រក​ទម្ងន់ ដើម្បី​បាន​រាង​ស្អាត​និង​សុខភាព​ល្អ ព្រោះ​អ្នក​ធាត់​គឺ​ងាយ​ប្រឈម​និង​ជំងឺ​ច្រើន​មុខ​ណាស់៕

ប្រភព៖ Shape ប្រែ​សម្រួល៖​ Pencharm

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *