ភ្លើងប្រច័ន្ន

ថ្ងៃនេះ ស្រី​ប្រចណ្ឌ​ប្តី​ម្នាក់ បាន​លួច​ចេញពី​ធ្វើការ​លឿន​ជាង​ម៉ោង ធម្មតា​ដើម្បី​តាម​ទាន់​ជាន់​កែក​ប្តី​ខូច​របស់គាត់។

ពេល​ចូល​ដល់ផ្ទះ គាត់​ដើរលបៗ កុំ​ឲ្យ​ប្តី​គាត់​ដឹង។ គាត់​ដើរ​សំដៅ ទៅ​បន្ទប់ដេក បង្ហើប​ទ្វាតិចៗ លួច​មើល​សកម្មភាព​ប្តី​គាត់។

ដូច​គាត់​ស្មាន​មិន​ខុស​មែន! ប្តី​គាត់​លួច​មាន​ស្រី។ ទោះបី​បន្ទប់ បិទ ភ្លើង​គាត់​ឃើញ​ជើងស្ទុងៗពួន​នៅលើ​គ្រែ គឺ​ចុងជើង​ប្តី​គាត់​និង ជើង​ស្រី​ស្នេហ៍ លួចលាក់​របស់​ប្តី​គាត់។ ពួកគេ​កំពុង​ដេក​យ៉ាង​មាន លេច​ក្តីសុខ​នៅលើ​គ្រែ​ពូក​ក្នុង​បន្ទប់ដេក​គាត់ ទំនង​ដូចជា​អស់ កម្លាំង​បន្ទាប់ពី​ធ្វើ​អី​រួមគ្នា​មុននេះ។

ទ្រាំ​មិនបាន​នឹង​ទង្វើ​ផិតក្បត់​របស់​ប្តី ស្រី​ជា​ប្រពន្ធ បាន​ចាប់ យក​ដំ​បងធំ​មួយ មក​វាយ​សំពង​លើ​អ្នក​ទាំងពីរ រហូត​សន្លប់​បាត់ មាត់​ឈឹង​ទាំងពីរ។ ប្រហែលជា​មិន​រស់​ទេ​មើលទៅ!

បន្ទាប់ពី​ចាត់ការ​មនុស្ស​ក្បត់​បាន​សម្រេច​ហើយ គាត់​បាន​ចុះ ទៅផ្ទះ​បាយ​ដើម្បី​រក​ភេ​ជ្ជៈ​ផឹក។ ភ្លាមនោះ​ស្រាប់តែ​គាត់​ភ្ញាក់​ព្រើត ដូច​ត្រូវ​ខ្មោចលង! ប្តី​គាត់​កំពុង​អង្គុយ​ផឹក​កាហ្វេ​ក្នុង​ផ្ទះបាយ។ កំពុងតែស្រឡាំងកាំង រកតែ​និយាយ​អ្វី​ក៏​មិន​ចេញ ស្រាប់តែ​ប្តី​គាត់ បកស្រាយ​ប្រាប់​គាត់​ថា៖

ប្តី ៖ អូន​សម្លាញ់! បង​សុំទោស​ដែល​មិនបាន​ទូរ​សព្ទ​ប្រាប់​អុន​ឲ្យ ដឹង​មុន​ដ្បិត​បង​ខ្លាច​រំខាន​អូន​ក្នុង​ម៉ោង​ធ្វើការ។ ម្តាយ​និង​ឪពុក អូន​មកលេងយើង! ពួកគាត់​ហត់នឿយ​ក្នុងការ​ធ្វើដំណើរ និង ម្យ៉ាងទៀត​ដោយ​យើង​គ្មាន​បន្ទប់​សម្រាក​សមរម្យ​សម្រាប់​ពួក គាត់​បង បាន​ឲ្យ​ពួកគាត់​ចូលទៅ​សម្រាន្ត​ក្នុង​បន្ទប់​យើង​មួយ ពេល​សិន៕

Facebook Comments

You may also like...