មានមិត្ត​ស្រី​អាយុ​ច្រើនជាងប្រុស​ៗ​នឹង​បាន​អត្ថ​ប្រយោជន៍ ៥យ៉ាង​ នេះ

ទោះបីជា​សង្សារមានអាយុ​ច្រើនជាង​មែន តែ​បុរស​អាច​ទទួល​បាន​អត្ថប្រយោជន៍​ទាំង ៥យ៉ាង​ នេះ​ពី​មិត្ត​ស្រី ។ ចង់​ដឹង​ថា​ជា​អ្វី​ខ្លះ អាន​ព័ត៌មាន​លម្អិត​នៅ​ខាងក្រោម៖

១. ពូកែ​យល់ចិត្ត
ជា​ធម្មតា​ទោះ​ជា​អាយុ​ដំណាល​គ្នា ក៏​ស្រី​ៗ​ចេះដឹង​ខុសត្រូវ​ជាង​បុរស​ដែរ ។ ដូចនេះ​​សង្សារ​មាន​វ័យ​ច្រើន​ជាង គឺជា​សំណាង​មនុស្ស​ប្រុស​ហើយ ព្រោះ​មាន​ភាព​ប៉ិនប្រសព្វ ជាពិសេស​ពូកែ​ផ្គាប់ចិត្ត​​គ្រប់​បែបយ៉ាង​តែម្ដង ។

២. មិន​ចេះ​ងរងក់​ច្រើន
ស្រី​ៗ​ដែល​មាន​មិត្ត​ប្រុស​អាយុ​ប្អូន​ខ្លួន មាន​ភាព​ចាស់ទុំ​ច្រើន ។ ពោលគឺ​យើង​ទុក​ខ្លួន​ឯង​ជា​បង ដូចនោះ​ហើយ​មិន​អាច​បញ្ចេញ​អាកប្បកិរិយា​មិន​ល្អ ហើយ​ក៏​មិន​ចេះ​រករឿង ឬ​ធ្វើ​ឫក​ងរងក់​ដូច​កូន​ក្មេង​ឡើយ ព្រោះ​មើល​ទៅ​មិន​សូវ​សម ។

៣. មាន​ចិត្ត​អំណត់
ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​មនុស្ស​ស្រី​មាន​សង្សារ​ក្មេង​ជាង ព្រោះ​វិធី​នេះ​អាច​រក្សា​ចំណង់​ស្នេហ៍​ពួកគេ​ឲ្យ​មាន​ភាព​យូរអង្វែង​បាន ។

៤. ជា​ទី​ពឹង​ពាក់​បាន
មនុស្ស​ប្រុស​ពិតជា​សំណាង​ខ្លាំង​ណាស់ ព្រោះ​មិត្ត​ស្រី​អាយុ​ច្រើន​ជាង​អាច​ក្លាយ​ជា​ទី​ពឹង​ពាក់​ស្នាក់អាស្រ័យ​សម្រាប់​ពួកគេ​បាន​គ្រប់​រឿង ។

៥. ចិត្ត​សន្ដាន​ចិត្ត
ជឿ​ទៅ​មនុស្ស​ស្រី​ដែល​មាន​សង្សារ​អាយុ​តិច​ជាង ពិតជា​ហ៊ានលះបង់ទាំង​ចិត្ត​គំនិត និង​ប្រាក់កាក់​ទៅ​លើ​មិត្តភក្ដិ និង​ក្រុម​គ្រួសារ​ខាង​គេ ។ មិន​តែ​ប៉ុណ្ណោះ​​នារី​ព្រម​ដាក់​ខ្លួន​គ្រប់​បែប​យ៉ាង ឲ្យតែ​សង្សារ​សប្បាយ​ចិត្ត ៕

អត្ថបទ៖ ទ្រី រ៉ាវី
ប្រភព៖ Sabay.com

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *