តូចឃើញ ធំ​អត់​ឃើញ សម​មុខ​ហើយ!

ម្ទេស​ណា​មិន​ហីរ ប្រុស​ណា​មិន​ខិល ស្រី​ណា​មិន​ប្រចណ្ឌ។ ស្រី​ជា​ភរិយា​ម្នាក់ ស្រលាញ់​ប្តី​ពេក គាត់​ប្រចណ្ឌ​ប្តី​យ៉ាងខ្លាំង។ ក្តី ប្រចណ្ឌ​ហួសហេតុ​នេះ ធ្វើ​ឲ្យ​បុរស​ជា​ប្តី​រង​សម្ពាធ​ចិត្តជា​ដរាប។

ថ្ងៃមួយ ពេល​ប្រពន្ធ​គាត់ ប្រមូល​ខោអាវ​ប្រឡាក់​យកទៅ​បោក គាត់​ឃើញ​សក់វែង​មួយ​សរសៃ​ជាប់​អាវ។ ឃើញ​ភ្លាម​គាត់​ខឹង​ក្រេវ ក្រោធ​ភ្លាម។ គាត់​ចោទថា ប្តី​គាត់​លួច​មាន​ស្រី ទើប​អាវ​ជាប់​សក់​ស្រី ដូច​ច្នេះ។ តាមពិត បុរស​ជា​ប្តី​គ្មាន​ស្រី​អ្វី​នោះទេ។ គាត់​ខំប្រឹង​ពន្យល់ ហេតុផល ប៉ុន្តែ​ប្រពន្ធ​ដូច​កប៉ាល់ភ្លើង របស់គាត់ គ្មាន​ស្តាប់​ហេតុផល​អ្វី​ទាំងអស់។
គ្រាន់តែ​រឿង​ប៉ុន​សរសៃសក់​ប៉ុណ្ណេះ​សោះ ស្ត្រី​ជា​ភរ​យា​នោះ​ឆេះ ដុំ​នៅ​មិន​សុខ។ គាត់​បាន​ទាញ​ម៉ូតូ​ជិះ​វឹង សំដៅ​ទៅផ្ទះ​ម៉ែក្មេក​ទៅ ទូល ពិត​ឲ្យ​ម៉ែក្មេក​ដឹង​រឿង​ប្តី​មាន​ស្រី។
ដោយ​ខឹង​ពេក គាត់​បើក​ម៉ូតូ​លឿន ជ្រុល​ចង្កូត ហ្រាំ​ង​មិន​ស៊ី បុក គល់ត្នោត​សន្លប់​លែង​ដឹងខ្លួន។
ក្មេង​ក្បែរ​ផ្ទះ ឃើញ​ដូច្នេះ ក៏​រត់​យក​ដំណឹង​នេះ​មក​ប្រាប់​គាត់។ ប្តី កំពុងតែ​ខឹង​ប្រពន្ធ ដែល​និយាយ​គ្នា​មិន​ស្តាប់ បាន​ច្រាន​ទូក​បណ្តោយ ទឹក គាត់​តប​ទៅ​ក្មេង​នោះ​វិញ​ទាំង​កំហឹង​ថា ៖
ប្តី ៖ ឲ្យ​ស្លាប់​ស្រឡះ​ទៅ​ចុះ ! បើ​ត្រឹម​សក់​តូចឆ្មារ​មួយ​សរសៃ ម៉េច​ក៏​គាត់​ប៉ិន​មើលឃើញ​ម្ល៉េះ? ដើមត្នោត​ធំ​ប៉ុនណា​ណី ម៉េច​គាត់​បែរជា​មើលមិនឃើញ ហើយ​ជិះ​បុក​ទៅ​កើត?
ប្រភព៖ Facebook
Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *