ការ​សរសេរ​អក្សរ​របស់​អ្នក នឹង​ប្រា​ប់​ពី​បុគ្គលិក​លក្ខណៈ​របស់​អ្នក​យ៉ាង​ឆុត!

ធម្មតា​មនុស្សម្នាក់ៗតែងតែ​សរសេរ​អក្សរប្លែកៗពីគ្នា ហើយ​តាមរយៈ​ការសរសេរ​អក្សរ​នេះ​ផងដែរ ក៏​អាច​ឲ្យ​អ្នកដទៃ​មើល​ដឹងចិត្ត​របស់​អ្នក​បានដែរ។ ដូច្នោះ​ដើម្បី​ជ្រាប​កាន់តែច្បាស់​ពី​ច​រិ​ក​លក្ខណៈ​របស់ខ្លួន ឬ​អ្នកដទៃ​នោះ សូម​ធ្វើការ​សាកល្បង សង្កេត និង​ទស្ស​ទាយ ដូចខាងក្រោម​នេះ៖

-អក្សរ​ដិត​ធំ: ជា​មនុស្ស​មាន​អារម្មណ៍ល្អ ចិត្ត​ទូលាយ ចូលចិត្ត​សប្បាយ និង​ស្រឡាញ់​សេរីភាព មិន​ចូលចិត្ត​ប្រើ​អារម្មណ៍​តឹងតែង មានគំនិតល្អៗ និង​មិនចេះ​ប្រកាន់ខ្លួន។

-អក្សរ​ដិត​តូច: ជា​មនុស្ស​ពូកែ​ង​ង៉ក់ តូចចិត្ត ប៉ុន្តែ​ហ្មត់ចត់ ឈ្លាសវៃ​ខាង​គិត និង​ចូលចិត្ត​ធ្វើ​អ្វី ដែល​ពិតប្រាកដ ប៉ុន្តែ​មិនសូវ​ជា​ចូលចិត្ត​ភាព​ហ៊ី​ហា​ប៉ុន្មាន​ទេ។

-សរសេរ​សង្កត់​ខ្លាំង: អ្នក​ដែល​ចូលចិត្ត​សរសេរ​សង្កត់​ប៊ិក​ខ្លាំង ជា​មនុស្ស​មានចិត្ត​ខែង​រែង ស្វាហាប់​មាន​សតិបញ្ញា​ល្អ​មានគំនិត​ស្ថាបនា ប៉ុន្តែ​ចូលចិត្ត ធ្វើ​អ្វី​តាម​អារម្មណ៍​ខ្លូន​ឯង​ប៉ុណ្ណោះ​មិនសូវ​ខ្វល់​ពី​អារម្មណ៍​អ្នកដទៃ​ប៉ុន្មាន​ទេ។

-សរសេរ​សង្កត់ស្រាល: អ្នក​ដែល​ចូលចិត្ត​សរសេរ សង្កត់​ស្រាល ជា​មនុស្ស​ដែល​ស្រឡាញ់​ថ្នាក់​ថ្នមខ្លួន​ចូលចិត្ត​លាក់កំណួច​ឆាប់​រំភើប និង​មាន​មន្ត​ស្នេហ៍​ក្នុង​ខ្លួន​ថែម​ទៀតផង។

-តូ​អក្សរ​ធំ: ជា​មនុស្ស​យកតែ​ចិត្ត​ខ្លួនឯង មិន​ខ្វល់ខ្វាយ​ដល់​អារម្មណ៍​អ្នកណា​ចង់បាន​មុខមាត់​ចូលចិត្ត​ស្រណុក និង​មាន​គោលដៅ​ច្បាស់លាស់។

-តួអក្ស​តូច: ជា​មនុស្ស​ស្មោះត្រង់​គ្មាន​ល្បិច មិន​ចូលចិត្ត​ប្រឆាំង​អ្នកដទៃ ចូលចិត្ត​គិត​ច្រើន ប៉ុន្តែ​ល្អិតល្អន់​ចេះ​អត់ធ្មត់ និង​ចូលចិត្ត​ដាក់ខ្លួន​ហួសហេតុ។

-តួអក្សរ​កណ្តាល: តួអក្ស​មិនតូច មិនធំ​បញ្ជាក់ថា ជាម​នុស្ស​ដែលមាន​ភាពរឹងមាំ​មិន​ងាយ​ប្រែប្រួល​មាន​សមាធិ​ក្នុង​ខ្លួន និង​ចូលចិត្ត​ធ្វើ​អ្វី​ទៅតាម​ទម្លាប់​របស់ខ្លួន។

-សរសេរ​អក្សរ​ទ្រេត​ទៅខាង​មុខ: ជា​មនុស្ស​ចិត្ត​ត្រជាក់ ទន់ភ្លន់​ជួន​ឧស្សាហ៍ ជួន​ខ្ចិ​ល ប៉ុន្តែ​ហ៊ាន​ប​ញេ្ច​ញ ឲ្យ​គេ​ដឹង​ជាម​នុស្ស​បើកចំហរ​មាន​ទំនាក់ទំនង​ល្អ​ងាយស្រួល​ចូលក្នុង​សង្គម និង​ជា​មនុស្ស​មានទឹក​ចិត្តនឹង​នរ មាន​ហេតុផល​មានការ​ទ​ទូល​ខុសត្រូវ​ខ្ពស់​ផងដែរ៕

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *