តើ ២ ថ្ងៃ​ក្រោយ ឆ្នាំ មមី រកា ច និង កុរ និង មាន​រឿង​អ្វី​កើត​ឡើង?

តាម​ការ​ទស្សន៍​ទាយ​ របស់​គេហទំព័រ Feng Shui China បាន​ប្រាប់​អោយ​ដឹង​ថា​នៅ ប៉ុន្មាន​ថ្ងៃទៀត នឹង​មាន​រឿង​ល្អ មួយ​ចំនួនធំ កើត​ឡើង​ដល់ ឆ្នាំ មមី រកា ច និង កុរ ព្រោះ ថា ឆ្នាំ​ទាំងបួន​នេះ បាន​សាង​នូវ​រឿង​ល្អ​ ដែល​កំណត់​ត្រា តួឆ្នាំ​ទាំង​១២ បាន​ចារ​ទុក តាំង​ពី​បុរាណ​មក​ម្ល៉េះ ម្ល៉ោះ​ហើយ គេ​ត្រូវ​ដល់​ពេល​ទទួល​បាន​ផល​ល្អ​នោះ​ខ្លះៗ​មកវិញហើយ គឺ​នៅ​អំឡុង​ថ្ងៃ ១៧ ដល់​ថ្ងៃ ១៩ ខែ​មីនា២០១៨ នេះ ។

លាភ​សំណាង​ដែល​ពួក​គេ​នឹង​ទទួល​បាន​នោះ គឺ​ចេញ​ពី​ដៃ ចេញ​ពី​ការ​ប្រឹង​ប្រែង​របស់​គេ​កាល ពី​ដើម​ខែ​មីនា ២០១៨ កន្លងទៅ ហើយ​វា​នឹង​ផ្តល់​ផល​សម្រេច​ដល់​គេ​ជាទី​គាប់​ចិត្ត​នៅ​អំឡុងចន្លោះ​ថ្ងៃ ១៧​ ដល់​ ថ្ងៃ១៩ ខែ​កក្កដា នេះ ។ តែទោះ​យ៉ាងណា​ទិស​សំណាង និង បុគ្គល​នាំ​សំណាង គឺខុសគ្នា សឹង​តែខុស​គ្នាទាំងស្រុង ដូច្នេះ​សូម​តាមដាន​ដូច​តទៅ៖

១. ឆ្នាំមមី៖ ទិសសំណាង​គឺ​ ទិស បូព៌ ហើយ​មនុស្ស​ដែល​ស្វែង​នាំ​សំណាង​នោះ​មក​ដល់​រូប​អ្នក គឺ មនុស្ស​ឆ្នាំជូត និង ឆ្នាំ​រកា ជាពិសេស ។

២. ឆ្នាំរកា៖ ទិសសំណាង​គឺ​ ទិស ទក្សិណ ហើយ​មនុស្ស​ដែល​ស្វែង​នាំ​សំណាង​នោះ​មក​ដល់​រូប​អ្នក គឺ មនុស្ស​ឆ្នាំថោះ និង ឆ្នាំ​ជូត ជាពិសេស ។

៣. ឆ្នាំច៖ ទិសសំណាង​គឺ​ ទិស បស្ចឹម ហើយ​មនុស្ស​ដែល​ស្វែង​នាំ​សំណាង​នោះ​មក​ដល់​រូប​អ្នក គឺ មនុស្ស​ឆ្នាំរោង និង ឆ្នាំ​ឆ្លូវ ជាពិសេស ។

៤. ឆ្នាំកុរ៖ ទិសសំណាង​គឺ​ ទិស ឧត្តរ ហើយ​មនុស្ស​ដែល​ស្វែង​នាំ​សំណាង​នោះ​មក​ដល់​រូប​អ្នក គឺ មនុស្ស​ឆ្នាំម្សាញ់ និង ឆ្នាំ​ខាល ជាពិសេស ។

ប្រភពពី៖ Feng Shui China

រក្សាសិទ្ធិដោយ: Moha Sneha

សូមហាមដាច់ខាតចំពោះការយកអត្ថបទហោរាសាស្រ្តពីគេហទំព័រ mohasneha.com! សូមអរគុណ!

Facebook Comments

You may also like...