នារី​ឆ្នាំ ម្សាញ់ មមី ច និង កុរ ជាស្រ្តី​ប្រភេទណា ហើយ​នាំ​លាភ​យ៉ាងណា ដល់​ស្វា​មី នាថ្ងៃ​មុខ ?

ស្រ្តី​ភាគច្រើន សុទ្ធ​តែ​ស្រលាញ់​ប្តី គោរព​ប្តី និង លះបង់​គ្រប់​យ៉ាង​ដើម្បីប្តី និង​ គ្រួសារ ។ ស្រ្តី​គឺ​ជា​មាតា​នៃពិភពលោក ហេតុ​​ដូច​នេះ​ហើយ​ទើប​ គេហទំព័រ Chinese Horoscope 2018 បាន​ធ្វើ​ការបក​ស្រាយ​ពី​គុណសម្បត្តិ​ និង គុណវិបត្តិ នៃ​ស្រ្តី​ក្នុង​ឆ្នាំ​ទំាង ១២ ដើម្បី​អោយ​ដឹង​ថា ស្រ្តី ឆ្នាំណា​ មាន​គុណ​តម្លៃ​បែ​បណា​លើ​ស្វាមី ហើយ​នាង​ជា​ស្រ្តី​បែប​ណា​ក្នុង​គ្រួសារ និង​នាំ​នូវ​លាភ​សំណាង​អ្វី​ចូល​មក​នា​ថ្ងៃ​មុខ ។ ដើម្បី​អោយ​កាន់​តែ​ច្បាស់​សូម​តាម​ដាន​ដូច​តទៅ៖

១. នារី​ឆ្នាំ​ម្សាញ់ ៖ នាង​ជា​ស្រ្តី​មាន​លក្ខណៈសម្បត្តិ​ប្រពៃ​តាំងពី​កំណើត នាង​ជា​នារី​ម្នាក់ ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ដល់​ស្វាមី​បាន​គ្រប់​យ៉ាង ជា​ពិសេស​អាច​ជួយ​ជ្រោមជ្រែង​ស្វាមី​ធ្វើ​ឲ្យ​មុខ​របរ​រីក​ដូច​ផ្កា។ នាង​ជា​មនុស្ស​ដែល​តែង​តែ​ទុកគ្រួសារ​ស្វាមី នៅជួរ​មុខ​គេ​ជានិច្ច ហើយ​នាង​នឹង​មិន​រា​ថយ​ ១វិនាទី ណា​ឡើយ​ក្នុង​ការ​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​អោយ​គ្រួសារ​នាង មាន​សុភមង្គល ។ បុរសណា​មាន​នាង​ជា​ភរិយា ប្រកកជា​រកស៊ី ដាក់​ចុះ​ដុះ​តាម​ដៃ ធ្វើអ្វី​ក៏សមប្រកប​ដែរ ។

២. នារីឆ្នាំ​មមី ៖ ​នាង​ជា​ស្រ្តី​ដែល​មាន​លាភ​សំណាង​ជាប់​ខ្លួន និង ចរិក​ល្អ ថ្លៃថ្នូរ តាមពីកំណើត​មក​ម្ល៉េះ ហើយ ភាគ​ច្រើន បុរ​សទាំង​ឡាយ​ណា​ដែល​បាន ប្រពន្ធ​ដែលកើត​ក្នុង​ឆ្នាំមមី​នេះ គឺ​គេ​នឹង​មាន​យីអ៊ុនខ្ពស់ មាន​លាភចូលយ៉ាង​ពេញ​ចិត្ត​នាថ្ងៃ​មុខ ហើយ​​ធ្វើ​ឲ្យ​មុខរប​ររបស់បុរស​ដែល​ជា​​ស្វាមីនោះ នឹងកាន់​តែ​រីក​ចម្រើន និង​ដំណើរការ​ទៅ​មុខ​ជា​លំដាប់ រីឯកេរ្តិ៍ក៏ល្បី​រន្ទឺ ព្រោះ​មនុស្ស​ស្រី​ឆ្នាំ​នេះ នឹង​មិន​ឈរ​អោប​ដៃ​មើល​សា្វមី​ខ្លួន គ្រួសារខ្លួន ​អន់​ជាង​អ្នក​ដទៃ ឬក៏ គ្រួសារ​ដទៃ​ឡើយ ។


៣. នារីឆ្នាំ​ច ៖
 នាង​ជា​ស្រ្តី​ដែល​មាន​ចិត្ត​ល្អ និង ពូកែ​គិត​គូ​រ តាំង​ពីចាប់​កំណើត​មក​ម្ល៉េះ មួយវិញទៀត​នាង​មិន​ត្រឹម​តែ​ជា​នារី​ម្នាក់​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​នោះ​ទេ តែ​នាង​ថែម​ទាំង មាន​គំនិត​ប្រាជ្ញា ជួយ​ស្វាមី​ឲ្យ​រួចផុត​ពី​ទុក្ខ​លំបាក ហើយ​ក្លាយ​ជា​មនុស្ស​ដែល​សំបូរ​ទ្រព្យ​ផង​ដែរ ចំពោះ​គ្រួសារ​របស់​នាង​វិញ នាង​នឹង​មើល​ថែ​ដិល​ដល់​បាន​ខ្លាំង​បំផុត ដោយ​មិន​បណ្តោយ​អោយ​អ្នក​ណា នាំ​រឿង​អោយ​ដល់ សមាជិក​ក្រុមគ្រួសារ ណាមួយ​របស់​នាង​បាន​ឡើយ ។

៤. នារីឆ្នាំកុរ៖ នាង​ជា​ស្រ្តី​ល្អ ស.សន្តាន អមដោយ​វិចារណញាណ​យ៉ាង​ល្អ​ប្រពៃ ព្រមទាំង ពូកែ​រក​ស៊ី​ខ្លាំង​បំផុត ចាប់​តាំងពី​នាង ធំ​ដឹង​ក្តី​មក ។ ភាគច្រើន បើ​បុរសណា​បាន​នាងធ្វើ​ជា​ភរិយា មិន​ថា​បុរស​នោះ ខ្ជិលច្រអូស ឬក៏ ឧស្សាហ៍​នោះទេ ក៏​បុរស​នោះ​នៅ​តែ អាច​មាន​លុយ​ច្រើន អាច​មាន​កិត្តិយស​ប្រពៃ និង អាច​មាន​មនុស្ស​ល្អ​សុំ​រាប់​អាន​ច្រើន នេះ​ក៏ព្រោះ​តែ​នារី​ឆ្នាំ​នេះ ចូល​ចិត្ត​លើក​ដំកើង​ប្តីណាស់​ និង តែ​ងតែ​និយាយ​ត្រង់​ៗ ទៅ​កាន់​ប្តី​ដើម្បី​អោយ​ប្តី​បាន​ដឹង​ពី​កំហុស​ឆ្គង​ហើយ​កែ​តម្រូវ​វា អោយ​ទៅ​ជាល្អ ឬក៏​ ល្អលើស​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន​គេ​ផង​ដែរ ។ នាង​ពូកែ​ខាង​រកនឹកមុខរបរដើម្បីធ្វើ ឬក៏ ជួយ​កែខៃ​មុខ​របរ​ប្តី​អោយ​ដំណើរ​ការ​អោយ​បាន​រលូន ជានិច្ច ។ នារី​ឆ្នាំ​នេះ​បើ​មាន​កូន​គឺ​ស្រលាញ់ណាស់ តែ​មិន​ដែល​ភ្លេច​ប្តី​ ១​វិនាទី ណា​ឡើយ ។

រក្សាសិទ្ធិដោយ៖ Moha Sneha

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *