រឿងអប់រំចិត្ត៖ ហេតុអ្វីបានជាមនុស្សយើង ស្រែកដាក់គ្នារាល់ពេលដែលខឹងគ្នា

នៅក្រោមម្លប់ពោធិ៍ក្បែរស្រះទឹកមួយ, ក្រុមអ្នកតាំងសីលកំពុងអង្គុយស្មឹងស្មាតតាំងសមាធិនៅទីនោះ។ ខណៈពេលនោះមនុស្សមួយគ្រួសារ ដែលកំពុងតែងូតទឹកនៅក្នុងស្រះ បានឈ្លោះប្រកែកគ្នាយ៉ាងពេញទំហឹង។ ពួកគេស្រែកលឺៗដាក់គ្នាទៅវិញទៅមក។ សម្តេចសង្ឃក្រឡែកមើលហ្វូងមនុស្សទាំងនោះហើយបែរមកសួរកូនសិស្សថា, “ហេតុអ្វីបានជាពេលខឹងមនុស្សស្រែកដាក់គ្នា?”

កូនសិស្សនាំគ្នាគិតមួយសន្ទុះ, បន្ទាប់មកមានកូនសិស្សម្នាក់ក្នុងចំណោមនោះបានឆ្លើយថា, “មកពីយើងបាត់បង់ការគ្រប់គ្រងអារម្មណ៍ ទើបបានជាយើងស្រែក”។


“ប៉ុន្តែ, ហេតុអ្វីបានជាចាំបាច់ស្រែកដាក់គ្នា បើមនុស្សម្នាក់ទៀតនៅក្បែរសោះហ្នឹង? អ្នកអាចនិយាយប្រាប់នូវអ្វីដែលអ្នកចង់និយាយបាន ដោយឬកពារទន់ភ្លន់បានតើ!” សម្តេចសង្ឃសួរបន្តទៅកាន់កូនសិស្ស។

កូនសិស្សបានផ្តល់ចម្លើយខុសៗគ្នា ប៉ុន្តែមិនមានកូនសិស្សណាម្នាក់ផ្តល់នូវចម្លើយដែលត្រឹមត្រូវនោះទេ។

សម្តេចសង្ឃក៏បានធ្វើការពន្យល់ថា,“នៅពេលដែលមនុស្សពីរនាក់ខឹងគ្នាទៅវិញទៅមក, បេះដូងរបស់ពួកគេឃ្លាតឆ្ងាយពីគ្នាខ្លាំងណាស់។ ដើម្បីគ្រប់ដណ្តប់គម្លាតគ្នានោះ, ពួកគេត្រូវតែស្រែកដើម្បីអាចស្តាប់គ្នាទៅវិញទៅមកលឺ។ កំហឹងដែលពួកគេកាន់តែខឹង សម្រែកដែលពួកគេត្រូវស្រែកគឺកាន់តែខ្លាំងឡើងដូចគ្នា។ ចុះមានកើតឡើងនៅពេលដែលមនុស្សពីរនាក់ស្រលាញ់គ្នា? ពួកគេមិនចាំបាច់ស្រែកដាក់គ្នាទៅវិញទៅមកទេ ព្រោះបេះដូងរបស់ពួកគេនៅក្បែរគ្នាខ្លាំងណាស់។ នៅពេលដែលមនុស្សពីរនាក់ស្រលាញ់គ្នា, ពួកគេមិនចាំបាច់និយាយ គឺគ្រាន់តែខ្សឹបគ្នា ក៏អាចធ្វើអោយពួកគេអាចនៅក្បែរគ្នាទៅវិញទៅមកបានដែរ។ ហើយនៅពេលដែលមនុស្សពីរយល់ចិត្តគ្នានោះ ពួកគេមិនចាំខ្សឹបគ្នាទេ គឺគ្រាន់តែសំលឹងមើលមុខគ្នាពួកគេក៏នឹងដឹង ហើយយល់ពីគ្នាទៅវិញទៅមក”។

ដូច្នេះរាល់ពេលដែលអ្នកខឹង ចូរកុំនិយាយអ្វីដែលអាចធ្វើអោយបេះដូងមានគម្លាតគ្នា រឺនិយាយពាក្យអ្វីដែលអ្នកមិនអាចយកវាត្រលប់មកវិញបាន។ កំហឹងបង្កើតអោយមានគម្លាតរវាងគ្នា និងគ្នា៕

(Read This Short Story in English):


A Hindu saint who was visiting river Ganges to take bath found a group of family members on the banks, shouting in anger at each other. He turned to his disciples smiled ‘n asked. ‘Why do people shout in anger at each other?’

Disciples thought for a while, one of them said, ‘Because we lose our calm, we shout.’ ‘But, why should you shout when the other person is just next to you? You can as well tell him what you have to say in a soft manner.’ asked the saint.

Disciples gave some other answers but none satisfied the other disciples.

Finally the saint explained, . ‘When two people are angry at each other, their hearts distance a lot. To cover that distance they must shout to be able to hear each other.

The angrier they are, the stronger they will have to shout to hear each other to cover that great distance.

What happens when two people fall in love? They don’t shout at each other but talk softly, Because their hearts are very close. The distance between them is either nonexistent or very small…’ The saint continued, ‘When they love each other even more, what happens? They do not speak, only whisper ‘n they get even closer to each other in their love.

Finally they even need not whisper, they only look at each other ‘n that’s all. That is how close two people are when they love each other.’

He looked at his disciples ‘n said. ‘So when you argue do not let your hearts get distant, Do not say words that distance each other more, Or else there will come a day when the distance is so great that you will not find the path to return.’

ប្រភពពី៖ Storydose

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *