តិចនិច ១១ យ៉ាង ជួយមិត្តៗនារី ឲ្យបាត់ភាពតាន​តឹង​នៅក្នុង​ចិត្ត!!!

នៅក្នុង​ជីវិត​របស់​មនុស្ស​ស្រី​ ពេល​ខ្លះទៅក៏​សប្បាយរីករាយ​ ជាពិសេស​ គឺ​នៅពេល​មាន​ស្នេហា​មួយ ​ដែល​សម​បំ​ណង មាន​អ្នក​យល់ចិត្ត​ ឬ​ការសិក្សា ការងារ​របស់​នាង​មាន​ភាព​រលូន​។ ​ប៉ុន្តែ​នៅពេល​ខ្លះទៀត​ វាក៏​មាន​ភាពស្មុគស្មាញ តាន​តឹន យ៉ាប់យ៉ឺន​នៅ​ក្នង​ចិត្ត​ ហេតុ​នេះ​នារី​គួរ​អនុវត្ត​តាម​វិធី​ខាងក្រោម​ ដើម្បី​បាន​ធូរ​អារម្មណ៍​បន្ថយ​ការ​ពិបាកចិត្ត​ ៖​

១. ​ងួតទឹ​កក្តៅ​ឧ​ណ្ហៗ​៖ ​ដើម្បី​ធ្វើឱ្យ​ចលនា​ឈាម​រត់​ស្រួល​បំបាត់ភា​ពឈឺក្បាល ហើយ​ស្រឡះ​មុខមាត់​។​

២.​ ញ៉ាំ​ភេសជ្ជៈ​ត្រជាក់ៗ​មួយ​កែវ​៖ ​ដើម្បី​ឱ្យ​ស្រស់ស្រាយ និង​ស្រឡះ​បំពង់ក​។

​​៣.​ ញ៉ាំ​អាហារ​៖​ ជ្រើសរើស​យក​អាហារ ​ដែល​ខ្លួន​ចូលចិត្ត​ញ៉ាំ​វា​ម្នាក់ឯង ​នៅ​កន្លែង​មួយ​មាន​បរិយាកាស​ល្អ​។​

​៤. ​ស្តាប់​បទ​ចំរៀ​និង​រាំ​៖ ​គួរ​ស្តាប់​បទ​ HIP HOP ញាក់​កន្ត្រាក់​អារម្មណ៍ ​ដើម្បី​រំសាយភាព​តានតឹង​ខ្វល់ចិត្ត​។​

​៦. ​មើល​រឿង​កំប្លែង ឬ​តុ​កត្តា​៖ ​វា​ធ្វើឱ្យ​អ្នក​សើច​ចេញ​មក​ដោយ​អស់ពី​ចិត្ត​​តែ​ម្ដង។​

​៧. ​ធ្វើ​លំ​ហាត់ប្រាណ ឬ​ហា​ត់​YOKA៖ ​ធ្វើឱ្យ​រាងកាយ​បែក​ញើស ស្រាល​ខ្លួន ​និង​ធ្វើឱ្យ​ចិត្ត​អ្នក​ស្ងប់។​

​​៨. ​ផាត់មុខ​លេង​៖​ សាកល្បង​ផាត់មុខ​ខ្លួនឯង​ឱ្យ​ស្អាត​ក៏បាន​ ឬ​បែប​កំប្លែង​ក៏បាន​ ដើម្បី​បំ​ភ្លេច​រឿង​ស្មុគស្មាញ​។​

​​៩. ​ប្រឡែង​ជាមួយ​សត្វ​ចិញ្ចឹម​៖ ​អ្នក​អាច​លេង​ជាមួយ​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ ដោយ​ការដាក់​ចំ​ណី អង្អែល​រោម​របស់​វា ​ឬ​សន្ទនា​ជាមួយ​វា​។​

១០. ​ទៅ​កន្លែង​ដែល​ខ្លួន​ចង់ទៅ​៖ ទៅ​ផ្សារ ទៅ​សួន​លំហែ សមុទ្រ ព្រៃ​ភ្នំ​។​

​១១. ​បបួល​មិត្តភក្តិ​ទៅ​ក្រៅ​៖ ​ដើម្បី​និយាយ​លេង ផឹក​កាហ្វេ ញ៉ាំ​អ្វី​ជាមួយគ្នា​ហើយ​ស៊ែ​ល​ហ្វី៕

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *