ក្រមុំៗកុំអាល​សម្រេចចិត្ត​រៀបការ បើ​មិនទាន់បាន​អាន​រឿងនេះ​

តើ​ក្រោយពេល​រៀបការ​ហើយ​មាន​សេចក្តីសុខ​ពិត​មែនឬ? តាមរយៈ​ការធ្វើជំរឿន​បាន​រកឃើញថា គូ​អាពាហ៍ពិពាហ៍10គូ​នឹងមាន​ត្រឹមតែ3-4គូ ប៉ុណ្ណោះ​ដែល​ជីវិត​គូ​ល្អឥតខ្ចោះ មាន​សេចក្តីសុខ​ខ្លាំង​ជាង​កាលពីពេល​នៅ​លីវ​នេះ​ជាការ​បង្ហាញ​ឱ្យដឹងថា ឱកាស​ដែល​ជីវិត​គូ​បរាជ័យ​មាន​ច្រើនជាង​ពាក់កណ្តាល​ឯណោះ ដូច្នេះ​តើ​ត្រូវការពារ​យ៉ាងណា?

បុរសៗរៀបការ​ប៉ុន្មាន​ដង​ក៏​មិន​ខាតបង់​អ្វី​ដែរ តែនារីៗវិញ​នឹង​ឈឺចាប់ និង​ឈឺ​ខ្លាំង​ជាង ហើយ​ឱកាស​ក្នុងការ​ចាប់ផ្តើម​ជាថ្មី​នឹង​កាន់តែ​តិច​ទៅជារឿយៗ ខាងក្រោម​នេះ​គឺ​ហេតុផល8ចំណុច​ដែល ឡា​រ៉ែ​ន បាន​សរុប​យកមក​ជូននារីៗដែល​គិត​ចង់​រៀបការ។

1 – កុំ​រៀបការ​ដោយ​ខ្លាច​មិនបាន​រៀបការ

គូគ្រង​ដែល​រកម​កបាន​ដោយ​ការ​មិនបាន​ពិចារណា​ឱ្យបាន​ល្អិតល្អន់​នោះ នឹងមាន​ផល​អាក្រក់​ចំពោះ​ជីវិត និង​រង​ទុក្ខសោក​រហូតដល់​ស្លាប់។ មាន​ការងារ​ស្រាវជ្រាវ​វិភាគ​ជាច្រើន​បានបង្ហាញ​ថា ការ​នៅ​លីវ​មាន​សេចក្តីសុខ​ច្រើនជាង​ការ​មាន​គូគ្រង​ដែល​មិន​សម​នឹង​បំណង។

2 – កុំ​រៀបការ​ព្រោះតែ​អ្នក​ចង់​ចាក​ចេញពី​ក្រុមគ្រួសារ​ចាស់​របស់​អ្នក

ព្រោះ​ទោះជា​ផ្ទះ​របស់​យើង​នឹងមាន​បញ្ហា​ច្រើន​ប៉ុនណា​ក៏ដោយ តែ​តើ​អ្នកនឹង​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ថា ក្រុមគ្រួសារ​ដទៃ​ទៀ​តគ្មា​នប​ញ្ហា​នោះ? ការដែល​រៀបការ​ហើយ​ទៅ​នៅ​ជាមួយ​ក្រុមគ្រួសារ​មួយ​ផ្សេង​ដែល​អ្នកជា​មនុស្ស​មកពី​ក្រៅ​នោះ នឹងមាន​បញ្ហា​ដែល​អ្នក​មិន​នឹកស្មាន​ដល់​ច្រើនណាស់។

3 – កុំ​រៀបការ​នៅពេលដែល​អ្នក​កំពុងតែ​ខក​ស្នេហ៍ ឬ​ត្រូវការ​បញ្ឈឺ​អតីត​គូស្នេហ៍

អំឡុង​ពេលនោះ​ជា​អំឡុង​ពេលដែល​ផ្សែង​អ័ព្ទ​ខ្មៅ​កំពុង​គ្របដណ្តប់​លើ​ជីវិត ចូរ​រង់ចាំ​ឱ្យអ្វីៗគ្រប់យ៉ាង​ភ្លឺ​ស្រឡះ​ឡើងវិញ​សិន នោះ​អ្នកនឹង​ឭ​មើលអ្វីៗឃើញ​បាន​កាន់តែច្បាស់។

4 – កុំ​រៀបការ​ព្រោះតែ​អ្នក​អាណិត​គេ

បុរស​ដែល​គួរឱ្យ​អាណិត​ច្រើន​តែមាន​ចំណុចខ្សោយ មាន​ចំណុច​អន់ និង​មាន​ទង្វើ​ប្តូរផ្លាស់​ច្រើន​បន្ទាប់ពី​រៀបការ​ហើយ។ ក្តី​អាណិត​មិន​ស្ថិតស្ថេរ​យូ​អង្វែង​ស្មើនឹង​សេចក្តីស្រឡាញ់​ទេ ថ្ងៃ​ណាមួយ​អ្នក​អាច​គិត​មិន​ដូច​មុន។

5 – កុំ​រៀបការ​ព្រោះតែ​ឈ្លក់​វង្វេង​លើ​រូប​កាយ និង​ទ្រព្យសម្បត្តិ​របស់គេ​តែ​ម្យ៉ាង​ឱ្យសោះ

រូបរាង​មុខមាត់ ទ្រព្យសម្បត្តិ​ជា​រឿង​ខាងក្រៅ​ជា​សម្បក​ក្រៅ​ដែល​អ្នក​មិនដឹងថា មាន​សាច់​ពិតប្រាកដ​ដែល​ស្អុយ​កខ្វក់​នៅ​ខាងក្នុង​ឡើយ។

6 – កុំ​រៀបការ​ព្រោះតែ​ចង់​គេច​ចេញពី​ខ្លួនឯង

ការរៀប​ការមិន​បាន​ជួយ​ឱ្យ​អ្នក​គេច​ពី​ខ្លួនឯង​រួច​ឡើយ​ទោះជា​រៀបការ​ប៉ុន្មាន​ដង​ក៏ដោយ។

7 – កុំ​រៀបការ​ព្រោះ​គិតថា នឹង​ផ្លាស់ប្តូរ​និស្ស័យ​គេ​បាន

ក្នុង​ផ្នែក​ចិត្ត​វិទ្យា​វិញ និស្ស័យ​ពិតប្រាកដ​របស់​មនុស្ស​យើង​មិនអាច​ផ្លាស់ប្តូរ​បានទេ នឹង​នៅតែ​ជា​ដូច្នោះ​រហូត​មួយជីវិត ដូច្នេះ​ការសម្រេចចិត្ត​រៀបការ​ដោយ​គិតថា គេ​ប្រហែលជា​ផ្លាស់ប្តូរ​និស្ស័យក្រោយពេល​រៀបការ​ហើយ​នោះ គឺជា​ការគិត​ដែល​ខុស​យ៉ាង​ធំធេង។

8 – កុំ​រៀបការ​ព្រោះតែ​ក្តី​អផ្សុក

ក្តី​អផ្សុក​ជា​ឧបករណ៍​របស់​កម្ម​ម្យ៉ាង បើ​យើង​មិនដឹង​ពី​វិធី​ចាត់ការ​ជាមួយ​វា​ទេនោះ ជីវិត​នឹងត្រូវ​ច្បាប់​នៃ​កម្ម​អូសទាញ​ទៅ​មិន​ខាន។ អ្នក​ខ្លះទៅ​ញៀន​ថ្នាំញៀន អ្នក​ខ្លះទៅ​វក់ល្បែង​ស៊ីសងញៀន​សុរា អ្នកខ្លះ​រស់នៅ​បែប​ស៊ែរ​លែ​ជាមួយ​មិត្ត​និង​ប្រាកដ​ណាស់ ការសម្រេចចិត្ត​រៀបការ​ព្រោះ​ខ្លាច​អផ្សុក​គឺជា​ការសម្រេចចិត្ត​ដែល​ខុសឆ្គង។

ធ្វើតាម​ច្បាប់​ទាំង8ចំណុច​នេះ​យ៉ាង​ម៉ឺងម៉ាត់ អ្នក​អាច​នឹង​ក្លាយជា​មនុស្ស​គិតតែ​ពី​ប្រយ័ត្ន និង​មិន​ទុកចិត្ត​អ្នកណា​ទាំងអស់ តែ​រឿង​ស្នេហា ពេលខ្លះ​ក៏​គ្មាន​ហេតុផល​ដែរ បើសិនជា​អ្នក​បាន​ជួបមនុស្ស​ម្នាក់ មនុស្ស​ដែល​អ្នក​គិតថា គឺ​ម្នាក់​ហ្នឹងហើយ ជា​សេចក្តីស្នេហា​ដែល​ពិតប្រាកដ​មិនមែន​ជាការ​ឈ្លក់​វង្វេង មិនមែនជា​ភាព​រ៉ូ​មែន​ទិ​ក ហើយ​ដែល​ពិតប្រាកដ​បំផុត​នោះ​គឺ គេ​ត្រូវតែ​ស្រឡាញ់​អ្នក​យ៉ាង​ស្មោះស្ម័គ្រ​ទៀតផង បើសិនជា​ដូច្នោះ​មែន សម្រេចចិត្ត​រៀបការ​តែម្តងទៅ ព្រោះ​សេចក្តីស្រឡាញ់​អាច​យកឈ្នះ​គ្រប់អ្វីៗទាំងអស់… ស្ត្រី​ច្រើនតែ​កង្វល់​រឿង​អនាគត… រហូត​ទាល់តែ​នាង​មាន​ស្វាមី បុរស​មិនដែល​កង្វល់​ពី​អនាគត​ខាងមុខ​ឡើយ… រហូត​ទាល់តែ​គេ​មាន​ភរិយា៕

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *