រឿងដែលឆ្នាំទាំង១២ ត្រូវដឹងក្រោយថ្ងៃបុណ្យប្រពៃណី ចូលឆ្នាំខ្មែរ-សៀម តាមក្បួនកាតូលិកនៃពួកបស្ចិមលោក

ក្រោយខែមេសា ២០១៨ គឺក្រោយថ្ងៃបុណ្យប្រពៃណី ចូលឆ្នាំ​ខ្មែរ-សៀម តាមក្បួនកាតូលិក នឹងមានរឿងល្អដល់ឆ្នាំមួយចំនួន តែឆ្នាំមួយចំនួនទៀត​ក៏មិនសូវជាមានរឿងល្អទេ ដូច្នេះយើង​ខ្ញុំ​នឹង​ធ្វើ​ការ​សំរាយ​ជូន​ដូច​ខាង​ក្រោម ថាតើតាម​ក្បួន​កាតូលិក អំពី​ជោគ​ជតា​រាសី​នៃ​អ្នក​កើត​ក្នុង​ឆ្នាំ ខាងក្រោមនេះ នឹងមានរឿងអ្វីគួរអោយកត់សម្គាល់៖

  1. Aries – មីនា 21 ដល់ មេសា 19
  2. Taurus – មេសា 20 ដល់ ឧសភា 20
  3. Gemini – ឧសភា 21 ដល់ មិថុនា 21
  4. Cancer – មិថុនា 21 ដល់ កក្កដា 22
  5. Leo – កក្កដា 23 ដល់ សីហា 22
  6. Virgo – សីហា 23 ដល់ កញ្ញា 22
  7. Libra – កញ្ញា 23 ដល់ តុលា 22
  8. Scorpio – តុលា 23 ដល់ វិច្ឆិកា 21
  9. Sagittarius – វិច្ឆិកា 22 ដល់ ធ្នូ 21
  10. Capricorn – ធ្នូ 22 ដល់ កុម្ភៈ 19
  11. Aquarius – មករា 20 ដល់ កុម្ភៈ 18
  12. Pisces – កុម្ភៈ 19 ដល់ មីនា 20

សូមមើលថ្ងៃកំណើតរបស់អ្នកខាងលើ ថាតើអ្នកស្ថិតក្នុង​ឆ្នាំនៃពួកបស្ចិមប្រទេសមួយណា? ក្រោយ​មក​សូម​មើល​ក្នុង​ការ​ទស្សន៍​ទាយ​ខាង​ក្រោម​ ដែល​ត្រូវ​បាន​បែង​ចែក​ជា​ ៣ ផ្នែក គឺ ឆ្នាំ​ថ្នាក់​ខ្ពស់ ឆ្នាំ​ថ្នាក់បង្គួរ និង ឆ្នាំ​ថ្នាក់​មធ្យម ។

ដោយមិនមានថ្នាក់ទាបឡើយ ព្រោះ​តាមក្បួននេះ រាល់ទុក្ខ រាល់ភាពបរាជ័យ រាល់ក្តីវិបត្តិនានា គឺជាបន្ទុកនៃព្រះជាម្ចាស់ ជាអ្នករ៉ាប់រង ។

-ឆ្នាំថ្នាក់​ខ្ពស់

មាន​ដូច​ជា​ឆ្នាំ Aries, Gemini, Leo, Sagittarius, Capricorn, និង Aquarius ដែល​ប្រាថ្នា​អ្វី​ក៏​នឹង​សម្រេច​ក្នុង​ពេល​ឆាប់​ៗ​នេះ ព្រោះ​ព្រះ​ជា​ម្ចាស់​បាន​បង្ហាញ់​ពន្លឺ​បារមី​ស័ក្ត​សិទ្ធិ​មក​លើ​លោក​អ្នក​ ដែល​នឹង​នាំ​លោក​អ្នក​ទៅ​ដល់​លាភ​សំណាង កើន​យស កើន​ស័ក្ត កើន​លាភ និង កើនទ្រព្យសម្បត្តិ​ជា​ច្រើន​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ ទ្រង់​បាន​ដាស់​តឿន​ថា ចូរ​អ្នក​សាង​ល្អ​អោយ​បាន​ច្រើន ហើយ​លះ​បង់​ទង្វើ​អាក្រក់ និង បាប​របស់អ្នកចេញ អោយអស់ តាមរយៈការសាងបុណ្យកុសល ការធ្វើទាន និង ការយកអាសារអ្នកដទៃ ដោយមិនគិតទៅលើផលប្រយោជន៍ជាគោល ។

-ឆ្នាំ​ថ្នាក់​បង្គួរ

មាន​ដូច​ជា​ឆ្នាំ Taurus, Cancer, និង Pisces ដែល​មាន​ចំណាត់​ថ្នាក់​បង្គួរ​ក្រោយ​ខែមេសា ឆ្នាំ២០១៨ ​នេះ ព្រោះ​ថា​អ្នក​នៅ​មាន​បាប​បន្តិច​បន្តួច បន្សល់​កាលពី​ជាតិ​មុន ដូច្នេះ ព្រះ​ជា​ម្ចាស់​មិន​អាច​រំដោះ​គ្រោះជូន​អ្នក​ ១០០% បាន​ឡើយ គឺ​ជួយ​បាន​ត្រឹម​តែ ៧៥% ភាគរយ ប៉ុណ្ណោះ ប៉ុន្តែ​ទោះ​យ៉ាង​ណា អ្នក​ក៏​អាច​ចាត់​ទុក​ថា​ជា​ឆ្នាំ​ល្អ​ផង​ដែរ​ព្រោះ ជោគ លាភ សំណាង និង ទ្រព្យ និយាយ​ចំពោះ​អ្នក​នៅ​តែ​អាច​ទទួល​បាន​តែ គ្រាន់​តែ​មិនសូវ​ច្រើន​ប៉ុណ្ណោះ ។ តែកុំបារម្ភព្រោះ​រាល់ទង្វើល្អអ្នកនឹងនាំអ្នកអោយ​កើនលាភសំណាងយសសក្តិ នៅក្នុងចុងឆ្នាំ២០១៨នេះ ហើយ​រឿងល្អទាំងនោះ នឹងបន្តទៅមុខ​បានរយៈពេលយូរផងដែរ ។

-ឆ្នាំ​ថ្នាក់​មធ្យម

មាន​ដូច​ជា​ឆ្នាំ Virgo, Libra, និង Scorpio ដែល​ជា​ឆ្នាំ​មិនសូវ​ជា​ប្រពៃ​នឹង​គេ ព្រោះ​ថា​អ្នក​នៅ​មាន​បាប​ច្រើន​ណាស់ ដែល​ត្រូវ​អោយព្រះជាម្ចាស់ និង វត្ថុស័ក្តសិទ្ធិជួយ​រំដោះ ក្នុង​នោះ ពិត​ណាស់​អ្នក​គឺ​ជា​ឆ្នាំ​ដែល​មិន​មាន​រាសី​ល្អ ប៉ុន្តែ​ទោះ​យ៉ាង​ណា ព្រះ​ជា​ម្ចាស់ ព្រះ​អង្គ​នៅ​តែ ជួយ​រំដោះ​គ្រោះ​អោយ​អ្នក​បាន​ពាក់​កណ្តាល ដែរ ដែល​ពាក់​កណ្តាលទៀត​អ្នក​ត្រូវ​តែ​រ៉ាប់​រង​ដោយ​ខ្លួន​ឯង ។ ក្រោយ​ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ មិន​ថា ពេល​ណា​ទេ អ្នក​ត្រូវ​តែ​ស្វែង​រក​ទី​សក្ការៈ​ស័ក្តសិទ្ធិ ដើម្បី​ជួយ​បវៀស​សង្រ្គោះ​បាប​អ្នក​ មិន​ថា​ក្នុ​ងជាតិ​នេះ ឬក៏ ជាតិ​មុន ទេ អោយ​បា​​ន​ល្អ​ប្រសើរ​ឡើង​វិញ ទើប​ជីវិត​អ្នក​ជួប​តែ​សីរី តទៅ​មុខ ។ ក្នុងអំឡុងពេលនេះ ភាពតស៊ូ និង ស្មោះត្រង់គឺជាដើមទុនសំខាន់ណាស់សម្រាប់អ្ន​ក ។

 

​រក្សាសិទ្ធិគ្រប់​យ៉ាង​ដោយ៖ Moha Sneha

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *