ឆ្នាំ ២ គូ (ឆ្នាំជូត-ឆ្លូវ និង ឆ្នាំច-កុរ) ត្រូវ​បាន​គ្រូ​ទស្សន៍ទាយ Xiao Lixin ប្រាប់​អោយ​ដឹង​ថាទោះ​អ្នក​ក៏​មាន​វិញ​ឆាប់​ៗ​នេះ​ដែរ!

ឆ្នាំជូត-ឆ្លូវ និង ឆ្នាំច-កុរ ត្រូវ​បានចំណាត់ថ្នាក់ កំពូល ក្នុងខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ តើ​លោក​អ្នក​ដឹង​ទេ​ថា​ហេតុ​អ្វី​ទៅ?

មុននឹងដឹង​ថា​មកពី​ហេតុ​អ្វី លោកគ្រូ Xiao Lixin សូម​ប្រាប់​លោក​អ្នក​អោយដឹង​អំពី បង្គុំធាតុ និង កត្តាសំណាង នៃឆ្នាំជូត-ឆ្លូវ ក៏ដូចជានិង ឆ្នាំ​ច-កុរ នេះ ជាមុនសិន ៖

១. ឆ្នាំជូត-ឆ្លូវ

-កត្តាធាតុ៖ នៅខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ អ្នកកើត​ឆ្នាំ​ជូត មានពង្ស ជា កណ្តុរ​ទេវត្តា  ឯអ្នក​កើត​ឆ្នាំ​ឆ្លូវ មាន​ពង្សជា គោ​ព្រះ​ពោធិសត្វ ជា​ធាតុ​ពេជ្រក្រហម មាន​ទឹកចិត្ត​ទៀងត្រង់ ច្រើន​តែ​ទទួល​សេចក្ដី​ទុក្ខព្រួយ កន្លងទៅ តែ​ចាប់​ពី​ពេល​កំណត់​ខាង​លើ ឆ្នាំ​ទាំង​ពីរ​នឹង​ទទួល​បានជោគជ័យច្រើន​ប្រការ ប្រថ្នា​អ្នក​ក៏នឹង​សម្រេច ព្រម​ទាំង​នឹង​មាន​ទ្រព្យ​ជា​សេដ្ឋី ។ មួយ​វិញ​ទៀត​ ការ​ចរចា​ទៀងត្រង់ នៃ​ឆ្នាំ​ទាំង​ពីរ​ខាង​លើ​ នឹងនាំអ្នកទៅរក​ភាពជោគជ័យក្នុងជីវិត ជានិរន្ត ។

-កត្តាសំណាង៖ នៅខែមិថុនា ឆ្នាំ​២០១៨ ខាង​មុខ​នេះ អ្នកនឹងទទួល​បានសំណាង​ពីមនុស្សកើត ឆ្នាំ មមី មមែ និង រកា​ ច្រើនជាងគេ ។ ប្រសិនបើ​ការធ្វើដំណើរ រកស៊ីជួញដូរ ឬក៏បណ្តាក់ទុន នានា នៅទិស ឧត្តរ និង ទក្សិណ ភាគរយច្រើន នឹងទទួលបានជោគជ័យ តាមចិត្តប៉ង ។ ប្រសិន បើមនុស្សប្រុសស្រី ឆ្នាំ (ជូត ឬក៏​ ឆ្លូវ)នេះ ចង់បានគូ គួរណាសម្លឹង មនុស្សប្រុសស្រី នៅ ឧត្តរ ឬក៏ ឦសាន្ត នៃផ្ទះ របស់អ្នក ។

២​. ឆ្នាំច-កុរ៖

-កត្តាធាតុ៖ នៅខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ អ្នកកើត​ឆ្នាំ​ច មានពង្សជា ​​សុនខ​សេដ្ឋី ឯ​អ្នកកើត​ឆ្នាំ​កុរ វិញ មាន​ពង្សជា ជ្រូក​មាស ធាតុមាស​ក្នុង​គិរី​ ធ្វើ​រាជការ​ល្អ មាន​ខ្ញុំកំដរ​ច្រើន សត្រូវ​បៀតបៀន​មិន​បាន​ឡើយ បើ​ធ្វើ​ជា​អ្នក​រកស៊ី​ជួញ​ដូរ រមែង​មាន​​ម៉ូយ​ច្រើន មាន​ញាតិ​ក្បែរ​ផ្ទះ​ច្រើន ។ កាល​នៅ​តូច មាន​រឿង​លំបាក​ចិត្ត ច្រើន លុះធំ​ឡើង​បានជួបល្អ ហើយ​នឹង បាន​ជួប​មនុស្ស​ល្អ ដែល​នាំ​អ្នក​ទៅ​រក​ តែសំណាង ទ្រព្យ និង សិរីមង្គល ក្នុង​ជីវិត​ម្តង​ហើយ​ម្តង​ទៀត ជានិច្ច ។

-កត្តាសំណាង៖ នៅខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ អ្នកនឹងទទួលបានលាភសំណាង​ជា​ច្រើនហូរ​ហែរ ពី​មនុស្សដែលមានកំណើត​ក្នុងឆ្នាំ កុរ វក រោង និង ម្សាញ់ ។ ប្រសិនបើលោក​អ្នក​កំពុង តែសម្លឹងរកគោលដៅរកស៊ី ជួញដូរ ឬក៏ ធ្វើការនានា សូមធ្វើដំណើរទៅទិស ឧត្តរ និង បស្ចឹម ព្រោះ ទីនោះ មានអ្វីដែលអ្នក​ប្រាថ្នា ចង់បាន និង មានលាភសក្ការៈជា​ច្រើន កំពុង​រង់ចាំ​អ្នក ។ ប្រសិនបើអ្នកកំពុង រកគូស្រករ មនុស្សនៅទិស នីរតី និង ទក្សិណ នៃផ្ទះ របស់អ្នក គឺជាគូ ដ៏គាប់ប្រសើរបំផុត ៕

ដោយសារតែកត្តាធាតុ និង កត្តាសំណាង នៃឆ្នាំជូត-ឆ្លូវ និង ឆ្នាំច-កុរ នេះហើយ ទើប លោកគ្រូ Xiao Lixin ហ៊ាន​អះអាងថា ក្នុងខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ បើគេកំពុងតែមានទុក្ខ គេ នឹងរួចផុត ពីទុក្ខ បើគេកំពុងក្រ គេនឹងងើបទៅជាមាន បើគេមានបំណងចង់ធ្វើអ្វី មួយ នៅខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ គេនឹងអាចធ្វើវាបាន ដោយមិនអ្វីមករាំងស្ទះឡើយ ៕ ដូច្នេះ តើ ឆ្នាំជូត-ឆ្លូវ និង ឆ្នាំច-កុរ អាចនិយាយពីអារម្មណ៍ពិត​ចំពោះ ការទស្សន៍ទាយ​នេះ ទៅកាន់ លោកគ្រូ ទេ? តើគ្រួសារ​អ្នកទាំងមូល គិតថា​អ្នក​ជាមនុស្សនាំសំណាង មែន ឬក៏ មិនមែន នាខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ?

ជាចុងក្រោយ លោកគ្រូ Xiao Lixin សូមប្រសិទ្ធពរជ័យ គ្រប់ប្រការ ដល់លោកអ្នក ដែលកើត ឆ្នាំជូត-ឆ្លូវ និង ឆ្នាំច-កុរ ព្រមទាំងក្រុមគ្រួសារ របស់គេ អោយ ជួបតែសំណាង ជានិច្ច និរន្ត តទៅ ដោយមិនចំពោះ តែខែមិថុនា ឆ្នាំ​២០១៨ តែមួយខែនោះ ទេ ៕

ប្រភពពី៖ Taiiwan Secret

រក្សាសិទ្ធិដោយ៖ Moha Sneha

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *