មនុស្សស្រី​កើត​ឆ្នាំ ឆ្លូវ និង កុរ ត្រូវ​ក្បួន​តារាសាស្រ្ត​ចិន បក​ស្រាយ​ទៅ​ថ្ងៃ​មុខ​យ៉ាង​ដូច​ម្តេច?

តាម​ក្បួន​តារា​សាស្រ្ត​ចិន សូម​បក​ស្រាយ​ពី​ មនុស្ស​ស្រី​ដែល​មាន​ឆ្នាំ​ឆ្លូវ និង ឆ្នាំ​កុរ ដូច​តទៅ​នេះ៖

១. មនុស្សស្រីកើតឆ្នាំឆ្លូវ៖

– រាសី​ទូទៅ​នាថ្ងៃអនាគត: ល្អណាស់ ។​

– ពណ៌​សំណាងនាំលាភ​ជាប់លាប់​: បៃតង ទឹកប៊ិច និង ស ។

– សំណាង​ក្នុង​រឿង​ស្នេហា​: គូ​អនាគត​ជា​មនុស្ស​ល្អ ពូកែយល់​ចិត្ត ដែល​ធ្វើ​អោយ​រឿង​ស្នេហា មាន ភាព​រលូន​ និង ជួប​តែ​សុភមង្គល ជានិច្ច​តទៅ!

– សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: ថ្ងៃ​មុខ​នឹ​ង​មាន​ការងារ​ល្អ គាប់ចិត្ត និង រាល់​គ្រប់​យ៉ាង​ដែល​អ្នក ប្រាថ្នា​នឹង​ជួប​ផល​សម្រេច ។ តែ​បើ​ចង់​ប្រកបអ្វី​ក៏​បាន​នោះ  អ្នកត្រូវ​ស្វាហាប់​ស្ទុះ​ស្ទារ និង គិត​គូរ​អោយ​ជាប់​លាប់ ព្រោះ​អ្នក​កាន់​តែ​ប្រឹង​លាភ​ចូល​កាន់​តែ​ធំ ​។

– សំណាង​ក្នុង​រឿង​ប្រាក់កាស​​នា​ថ្ងៃ​មុខ: ល្អប្រសើរ​សមប្រកប ទទួល​បាន​របស់​ក្នុង​ក្តី​ស្រម៉ៃ​ដល់ទៅ​ ៩០% ឡើង ។​

បើគិតតាមក្បួនហុងស៊ុយចិន ស្រ្តីដែល​កើត​ឆ្នាំ​ឆ្លូវ​នឹងជួបមនុស្សដែលអស្ចារ្យ និងសមានចិត្ត ព្រមទាំង យល់ពីគុណ តម្លៃនៃការតស៊ូ ប្រឹងប្រែង និង ចិត្តអំណត់ របស់អ្នក ។ ក្នុងឆាក​ជីវិត​នេះ អ្នកនឹងក្លាយជាមនុស្សដែលមានសំណាង, ធ្វើអ្វីក៏បានសំរេច និង​ កើតគំនិតសុទិដ្ឋិនិយម ថ្មីៗ ល្អៗ និង មានប្រយោជន៍ ហើយអ្នកនឹងក្លាយជាមនុស្សឆ្លាតវៃជាងគេ និង មានសមត្ថភាពខ្ពស់ ជាគូសត្រូវ ឬក៏ មនុស្សផ្ចាញ់ផ្ចាល ជុំវិញខ្លួនអ្នក ។ មនុស្សស្រី​ឆ្នាំនេះ ភាគច្រើនគឺជា អ្នកមានអំណាច និង មានឥទ្ធិពលខ្លាំងខ្លាទៅលើអ្វីមួយ។ ពួកគេមានឆន្ទៈធំធេងណាស់ សំរាប់កាត់បន្ថយសម្ពាធនៅកាលៈទេសៈដ៏សំខាន់ ឬក៏ អាចទទួលបានការជួយពីអ្នកដ៏ទៃ។ ហើយឥលូវរិតតែល្អ កុំបារម្ភទៀតអីរឿងអពមង្គល ដែលកើតមានលើអ្នកកាលពីមុនបានបញ្ចប់ទៅហើយ ដូច្នេះអ្នកនឹងទទួលបាននូវសុភមង្គល និងរឿងល្អៗចាប់ពីពេលនេះទៅ ។

២. មនុស្សស្រីកើតឆ្នាំកុរ៖

– រាសី​ទូទៅ​នាថ្ងៃអនាគត: ល្អ​ប្រសើរ​គួរ​អោយ​កត់​សម្គាល់ ។​

– ពណ៌​សំណាងនាំលាភ​ជាប់លាប់​: ស ក្រហម និង ខ្មៅ ។

– សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​ចូល​ចិត្ត​ប្រចន្នគ្នា​បន្តិច​បន្តួច ប៉ុន្តែ​ក្តី​ស្រលាញ់​មាន​ធំ រវាងគ្នា​មិន​ងាយ​សាប​សូន្យ​ឡើយ ពេល​មាន​កូន​ កូន​នោះ​ល្អ​តាម​គន្លង​ធម៌ ជានិច្ច ។

– សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: មាត់លឺ​ៗ​ពេក​នាំ​អោយ​ លាភ​ធំ​ប្រែជា​បង្គួរ លាភ​បង្គួរ​ប្រែ​ជា​តូច យល់​ល្អ ត្រូវ​មាត់​.ក តិចៗ ឬក៏ ល្មមៗ ទើប​ហៅ​លាភ​ធំ​ចូល​ក្នុង​ជីវិត​បាន​ឆាប់ៗ ​។

– សំណាង​ក្នុង​រឿង​ប្រាក់កាស​​នា​ថ្ងៃ​មុខ: ល្អប្រសើរ​សមប្រកប ទទួល​បាន​របស់​ក្នុង​ក្តី​ស្រម៉ៃ​ ចន្លោះពី ៨០% ទៅ ៩០% ឡើង ។​

បើគិតតាមក្បួនហុងស៊ុយចិន ក្នុងឆាក​ជីវិត​នេះ មនុស្សស្រីដែលកើតឆ្នាំកុរ ធ្វើអ្វីៗតែងតែមានភាពសុីសង្វាក់ជាមួយអ្នកនៅជិតខ្លួន, ហើយមានមិត្តភក្តិជាច្រើនទទូលស្គាល់នូវអាកប្បកិរិយារបស់អ្នកដែលតែតតែលាក់បាំងពីមុន។ មនុស្សប្រភេទនេះជាធម្មតា ​គឺចូលចិត្តជួយអ្នកដទៃ ប៉ុន្តែចូរប្រុងប្រយ័ត្នថាការជួយនេះក៏អាចធ្វើអោយអ្នកលំបាកនៅថ្ងៃណាមួយបានដែរ,​ តែវាមិនមែនទាំងអស់នោះទេ ហើយម្យ៉ាងទៀតបន្ទាប់ពីឆ្នាំ​ក្រោយ​ទៅ ស្រី្តដែលកើតឆ្នាំនេះប្រសិនបើអ្នកមានការអាក់អន់ស្រពន់ចិត្ត ចំពោះការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ឬក៏ស្នេហា អ្នកអាចដោះស្រាយជាមួយ ពួកគេបានដោយ ការនិយាយជាភាសាបែបទន់ភ្លន់ ប្រសិនបើអ្នកចង់ទទួលបានមិត្តភាព ឬក៏ចំណងស្នេហារបស់អ្នកមកវិញ ។ ចំពោះ​លាភ​សំណាង​ក្នុង​ជីវិត គឺ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ឆ្នើម អ្នក​មាន​ទ្រព្យ ឬក៏ អ្នក​ជំនួញ​ជោគ​ជ័យ ដែល​មនុស្ស​ជុំ​វិញ​នឹង​ផ្តល់​តម្លៃ​អោយ​ជានិច្ច ។

រក្សាសិទ្ធិដោយ: Moha Sneha

យើងខ្ញុំសូមរក្សាសិទ្ធិរាល់អត្ថបទហោរាដែលបានចេញផ្សាយ! ហាមដាច់រាល់ការចម្លងគ្រប់រូបភាពផ្សេងៗ!

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *