ជា​ប្តី​ប្រពន្ធ មិនមែន​សង្សារ ហើយ​ក៏​មិនមែន មនុស្ស​កំណាន់​ចិត្តដែរ!!!

អត្ថបទ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក ៖

«ប្តី​ប្រពន្ធ» បី​ម៉ាត់​នេះ គួរតែ​ត្រិះរិះ​ឱ្យបាន​ច្បាស់​។ មនុស្ស​យើង មុននឹង​ក្លាយជា​ប្តី​ប្រពន្ធ តាមពិត​គឺ​ត្រឹម​ជា​អ្នកដទៃ​ប៉ុណ្ណោះ តែ​អ្នក​គិត​ទៅ​មើល ថា​និស្ស័យ​បុណ្យ​ដែល​សាង​មក​រួមគ្នា ច្រើន​ប៉ុណ្ណា ទើប​បាន​មាន​វាសនា​ជា​គូជីវិត​និង​គ្នា​បែប​នេះ?

​ដូច្នេះ បើ​បាន​គ្នា​ជា​ប្តី​ប្រពន្ធហើយ គួរ​កុំ​បណ្តោយ​ឱ្យនិ​ស្ស័​យ​គូព្រេង​យើង ត្រូវ​បាក់បែក​ចែករ​លត់​ទៅ​វិញ​បាន​ដោយ​ងាយៗ​។ ទទួលស្គាល់ ថា​នៅក្នុង​គ្រួសារ អ្នកណាៗ​ក៏​រមែង​មាន​ការទាស់ទែង​ប៉ះពាក្យ​សម្តី ជ្រុល​ជ្រួស តិច ឬ ច្រើន តែ​សំខាន់ សូម​ជៀសវាង​ឱ្យ​បាននូ​វ​ការ​ប្រើ​ដៃ​ប្រើ​ជើង បង្កើត​ជា​អំពើហិង្សា មាន​ស្លាកស្នាម​។ យើង​គួរ​ដឹងថា ចាន​ដែល​នៅក្នុង​រាវ​ជាមួយគ្នា វា​ក៏​តែងតែ​ប៉ះទង្គិច​លាន់ឮ​សម្លេង​ខ្លះ​ហើយ តែ​ប្រសិនបើ​ប៉ះ​ខ្លាំង​រហូតដល់​បែកបាក់​នោះ ប្រាកដ​ណាស់ ថា​មិនអាច​ផ្សះផ្សា​ដូច​ដើមបាន វា​ក៏​ដូចគ្នា​និង​មនុស្ស​ដែល​រស់នៅ​ក្នុងផ្ទះ​តែ​មួយ​ហ្ចឹង បើ​ប៉ះ​ត្រឹម​ពាក្យសម្តី ស្តីតិ​ច​តួច វា​ក៏​មានតែ​សម្លេង​មួយ​ឆាវ​ហើយ​ក៏​បាត់ទៅ​វិញ តែ​ប្រសិនបើ​យើង​បណ្តោយ​ឱ្យមាន​ការ​ប៉ះពារលើ​គ្នា​ធ្ង​ន់​ធ្ង​រ​បង្ករ​ជា​ស្លាកស្នាម នឹង​ធ្វើឱ្យ​មាន​ដាម​មិន​រលុប​ពី​ចិត្ត រហូត​ធ្វើឱ្យ​មាន​ការចងចាំ​រកាំ​រ​កុះ​ជាមួយគ្នា​មិនចេះ​ចប់​មិន​ចេះ​ហើយ នេះ​ជាហេតុ​ដែល​បណ្តោយ​ឱ្យ​ភាព​ប្រេះ​ឆា​ក្នុង​រ​ង្វ​ង់​គ្រួសារ​កើតឡើង​។​

​ដូច្នេះ ប្តី​ប្រពន្ធ គឺ​ត្រូវ​ចេះ អត់​ធន់ អំណត់ សង្កត់​ចិត្ត អត់ឱន អ​ធ្យា​ស្រ័យ ខន្តី មេត្តា ផ្គួប​ផ្សំ​ជាមួ​យនិងចិត្ត អាណិត ស្រលាញ់ ជឿជាក់ លើកតម្កើង ឱ្យ​តម្លៃ ស្មោះត្រង់ ភក្តីភាព ចេះជួយ​ទុក្ខ​ធុរៈ​គ្នា ទើប​អាច​ក្លាយជា​ភរិយា​ស្វាមី លុះ​ថ្ងៃ​អវសាន ។​

​វា​មិន​ពិបាក​ទេ បើ​យើង​ចេះ​ប្រើ​ពេលវេលា​ឱ្យ​បានល្អ ចេះ​យល់ ចេះដឹង ចេះ​ថ្លឹង ចេះ​ថ្លែង បែងចែក​ឱ្យបាន​ត្រឹមត្រូវ នោះ​ការរស់នៅ​ជុំ​គ្នា ពិតជា​សុខសាន្តត្រាណ បាន​ដល់​តកូនតចៅ ជា​និរន្តិ៍​។ ដូច្នេះហើយ គ្រួសារ​មួយ អាច​មាន​ក្តី​សុខ សុភម​ង្គ​ល​ទៅបាន គឺ​អា​ស្រ័​យ លើ​ដៃគូ​ទាំងពីរ​នេះឯង ដែល​ចេះ​ថ្នាក់ ចេះ​ថ្នម ព្រម​ចាញ់​រៀងៗ​ខ្លួន ថែថួន​ចិត្ត​ស្មោះត្រង់ ហ៊ាន​លះបង់ ក្តី​សុខ​ផ្ទាល់ខ្លួន ដើម្បី​ក្តី​សុខ​ទាំងអស់គ្នា …​។​

​សង្ឃឹមថា ស្វាមី ភរិយា ជា​ដៃ​គូជីវិតនឹង​បាន​នៅ​នែបនិត្យ ស្និត​ស្នេហ៍ ថែរក្សា​គ្នា រហូត​ត​រៀង​ទៅ មិន​មាន​ការបែកបាក់​ប្រេះ​ប្រេះឆា រក្សា​និស្ស័យ​ស្នេហា​ជាមួយគ្នា ឱ្យ​កាន់តែ​រឹងមាំ ជា​អមត​:​ជា​និរ​ន្ត៍៕

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *